Thursday, 10 July 2014

២០៩- ចាញ់បានទៅព្រះ ឈ្នះបានទៅមារ


1 comment:

  1. ចាញ់បានទៅព្រះ ឈ្នះបានទៅមារ
    ….. ដោយ ហ៊ិម ឆាន់ .... បទកាកគតិ
    (ចៅ): ចាស់ចារចែងច្បាស់ ចាញ់បានទៅព្រះ ឈ្នះបានទៅមារ ចៅមិនយល់សោះ
    ខ្សោយខ្សោះបញ្ញា សូមឲ្យលោកតា
    ពន្យល់ចៅផង ។
    (តា): ឈ្នះគឺចម្រើន បូកថែមបង្កើន រឿងរ៉ាវសៅហ្មង លោភៈទោសៈ ឆ្វាក់ជាចំណង ឧបាទានចង
    ឆ្លងបានទៅមារ ។
    ចាញ់គឺថយតិច ដកចោលកម្ទេច កិលេសតណ្ហា ឲ្យស្តើងរឹលរេច ក្ដិចកាត់អត្តា ចិត្តកាយវាចា
    ជ្រះថ្លាបានព្រះ ។
    (ចៅ): សាធុ! លោកតា ជួយស្រាយបញ្ហា ខ្លឹមសារជ្រៅជ្រះ ចម្ងល់យូរហើយ បានស្បើយស្រឡះ ចៅក្រាបសំពះ
    សូមប្រណិប័តន៍លា ៕
    ដោយ ហ៊ិម ឆាន់ ម៉ុងរេអាល ថ្ងៃទី ៨ កក្កដា ២០១៤
    បានគំនិតពីលោក ឈិន ធុន


    ReplyDelete