... ចិត្តរេដូចខ្យល់ ... ( បទពាក្យ ៨ )..... ដោយ ហ៊ិម ឆាន់ ....ឱះឱ! ចិត្តអើយមិនស្បើយវឹកវរ ជួនង៉ក់ជួនងរជួនជោរជួនជាជួនកាលសោកសៅមួម៉ៅខ្លោចផ្សា ជួនខឹងសម្បាមិនបានស្ងប់សោះ ។ពេលចិត្តស្រឡាញ់ក្នក់ខ្នាញ់ងុលងប់ ពេលចិត្តខឹងស្អប់មិនចង់ឮឈ្មោះច្រណែននិន្ទាឈ្នានីសមិនលស់ ចាក់ដោតនាំឈ្លោះបង្កអាស្រូវ ។ចិត្តចង់តែឈ្នះមានះរឹងរូស ប្រទាំងប្រទូសប្រទាញខុសផ្លូវយកអញជាធំមិនគិតខុសត្រូវ អត្តានាំផ្លូវភ្លាត់ទៅខាងមារ ។ចិត្តអើយអើយចិត្តប្រព្រិត្តខន្តី ខឹងមិនប្រពៃព្រោះនាំខ្លោចផ្សាបើចិត្តស្រឡាញ់ត្រូវថែមមេត្តា នោះទើបពុះពារចិត្តស្អប់ខ្ពើមបាន ។ចិត្តចង់ឈ្នះណាស់ច្បាស់ជាបានមារ កិលេសតណ្ហាកើនពិបាកស្មានចាញ់បានទៅព្រះចិត្តនឹងស្ងប់ក្សាន្តដុសខាត់ចិត្តបានសុខសាន្តផុតភ័យ ។កិលេសរាគៈទាក់ចិត្តជានិច្ច ចិត្តអើយកុំភ្លេចដុសខាត់រាល់ថ្ងៃដើរតាមមាគ៌ាព្រះបរមជិនស្រី ជាផ្លូវ សួស្តី សិរី អមតៈ ៕ដោយ ហ៊ិម ឆាន់២០ កក្កដា ២០១៤
... ចិត្តរេដូចខ្យល់ ... ( បទពាក្យ ៨ )
ReplyDelete..... ដោយ ហ៊ិម ឆាន់ ....
ឱះឱ! ចិត្តអើយមិនស្បើយវឹកវរ
ជួនង៉ក់ជួនងរជួនជោរជួនជា
ជួនកាលសោកសៅមួម៉ៅខ្លោចផ្សា
ជួនខឹងសម្បាមិនបានស្ងប់សោះ ។
ពេលចិត្តស្រឡាញ់ក្នក់ខ្នាញ់ងុលងប់
ពេលចិត្តខឹងស្អប់មិនចង់ឮឈ្មោះ
ច្រណែននិន្ទាឈ្នានីសមិនលស់
ចាក់ដោតនាំឈ្លោះបង្កអាស្រូវ ។
ចិត្តចង់តែឈ្នះមានះរឹងរូស
ប្រទាំងប្រទូសប្រទាញខុសផ្លូវ
យកអញជាធំមិនគិតខុសត្រូវ
អត្តានាំផ្លូវភ្លាត់ទៅខាងមារ ។
ចិត្តអើយអើយចិត្តប្រព្រិត្តខន្តី
ខឹងមិនប្រពៃព្រោះនាំខ្លោចផ្សា
បើចិត្តស្រឡាញ់ត្រូវថែមមេត្តា
នោះទើបពុះពារចិត្តស្អប់ខ្ពើមបាន ។
ចិត្តចង់ឈ្នះណាស់ច្បាស់ជាបានមារ
កិលេសតណ្ហាកើនពិបាកស្មាន
ចាញ់បានទៅព្រះចិត្តនឹងស្ងប់ក្សាន្ត
ដុសខាត់ចិត្តបានសុខសាន្តផុតភ័យ ។
កិលេសរាគៈទាក់ចិត្តជានិច្ច
ចិត្តអើយកុំភ្លេចដុសខាត់រាល់ថ្ងៃ
ដើរតាមមាគ៌ាព្រះបរមជិនស្រី
ជាផ្លូវ សួស្តី សិរី អមតៈ ៕
ដោយ ហ៊ិម ឆាន់
២០ កក្កដា ២០១៤