Thursday, 3 July 2014

២០៦- ទឹកចិត្តពុក ម៉ែ ចាស់


1 comment:

  1. ទឹកចិត្ត ពុក ម៉ែចាស់៎ ( បទពាក្យ ៧ )
    ……. ដោយ ហ៊ិម ឆាន់ ........
    សាធុ ! សាធុ ! ម៉ែពុកត្រេក
    ត្រអាលពន់ពេកកតញ្ញូបុណ្យ
    ចិត្តកាយសាយសុខដោយពុទ្ធមន្ត
    កូនរំឭកគុណដល់ពុកម៉ែ ។
    ពុកម៉ែជ្រេចាស់ណាស់ហើយកូន
    ខ្លួនស្វិតស្រពោនឈឺគ្មានល្ហែ
    ដើរដេកហូបចុកក៏យ៉ាកដែរ
    ចិត្តកាយពុកម៉ែខ្សោយទាំងគ្រប់ ។
    ស្តាយចិត្តស្តាយកាយក្លាយជាស្ពឹក
    ភ្លេចភ្លាំងភ្លាត់ភ្លឹកភ្លើស្ទើរឡប់
    ស្តាយទោះដើររដេកត្រូវជ្រែងទប់
    ស្តាយសព្វស្តាយគ្រប់ស្តាយខ្លួនចាស់ ។
    កាយខ្សោយចិត្តខ្សត់អត់ស្មារតី
    រឿងរ៉ាវចាស់ថ្មីចាំមិនច្បាស់
    ភ្លេចមុខភ្លេចក្រោយពិបាកណាស់
    ធម៌រៀនថ្មីចាស់មិនចងចាំ ។
    កូនអើយរៀនធម៌កុំចាំចាស់
    ស្វាធ្យាយឲ្យណាស់ម៉ែពុកផ្តាំ
    ផ្លូវបុណ្យកូនបើកជាប្រចាំ
    ផ្លូវអកុសលកម្មបិទឲ្យជិត ៕
    ដោយ ហ៊ិម ឆាន់
    ២៤ មិថុនា ២០១៤

    ReplyDelete