ព្រះករុណាខ្ញុំបាទសូមប្រគេននិងជូនកំណាព្យទី ២ ដែលសូត្រនៅក្នុងថ្ងៃបុណ្យបំបួសចៅ ដែលប្រារព្វដោយ លោកតាអាចារ្យ ប៉ែន សារឿន នៅវត្តធម្មិការាម ។ សូមប្រគេននិងជូនផលានិសង្សដែលកើតពីសទ្ធាជ្រះថ្លាក្នុងបុណ្យនេះដល់មិត្ត ទាំងអស់គ្នា ...បណ្ដាំតាយាយ ( បទពាក្យ ៨ )…. ដោយ ហ៊ិម ឆាន់ ....សាធុ! សាធុ ! តាយាយអរត្រេក សាទរពន់ពេកនឹងកតញ្ញូចៅបំពេញបព្វជាសាងក្បូនសំពៅ កាប់ឆ្ការបើកផ្លូវជ្រកម្លប់សាសនា ។ចៅអើយធ្វើបុណ្យនឹងអ្នកមានគុណអានិសង្សធំធ្ងន់ច្រើនណាស់ចៅតាទុកបុណ្យចាយវាយនៅពេលមរណាច្រើនតិចយ៉ាងណាឆ្លៀតធ្វើញយដង ។ ពេលលោកនៅរស់បុណ្យខ្ពស់អនេកលោកសែនអរត្រេកសាទរកន្លងពេលលោកអស់ជន្មចៅធ្វើបុណ្យផ្សង ជួនមិនដូចប៉ងជួនខកស៊យស៊ុន ។ ធ្វើបុណ្យខែភ្លឺលោកនៅជីវិត ប្រមូលញាតិមិត្តបងប្អូនផ្គាប់ផ្គុនរក្សាថែថួនស្ងួនអ្នកមានគុណ ចៅអើយបានបុណ្យអនេកប្បការ ។ធ្វើបុណ្យផ្សេងៗមិនប្រាកដគាប់ បានបុណ្យដូចផ្គាប់បំរើម៉ាក់ប៉ាបុណ្យពិសេសេនេះមិនបាត់ទៅណាតាមជាប់អាត្មារយជាតិវែងឆ្ងាយ ។សូមបុណ្យកុសលផ្តល់ផលដូចស្ពានចៅឆ្លងបានក្សាន្តរួចចាកអបាយសូមប្រគេនជូនញាតិមិត្តទាំងឡាយ សាទររីករាយសូមអនុមោទនា ! ៕ ដោយ ហ៊ិម ឆាន់ ថ្ងៃទី ២៦ មិថុនា ២០១៤
ព្រះករុណាខ្ញុំបាទសូមប្រគេននិងជូនកំណាព្យទី ២ ដែលសូត្រនៅក្នុងថ្ងៃបុណ្យបំបួសចៅ ដែលប្រារព្វដោយ
ReplyDeleteលោកតាអាចារ្យ ប៉ែន សារឿន នៅវត្តធម្មិការាម ។ សូមប្រគេននិងជូនផលានិសង្សដែលកើតពីសទ្ធា
ជ្រះថ្លាក្នុងបុណ្យនេះដល់មិត្ត ទាំងអស់គ្នា ...
បណ្ដាំតាយាយ ( បទពាក្យ ៨ )
…. ដោយ ហ៊ិម ឆាន់ ....
សាធុ! សាធុ ! តាយាយអរត្រេក
សាទរពន់ពេកនឹងកតញ្ញូចៅ
បំពេញបព្វជាសាងក្បូនសំពៅ
កាប់ឆ្ការបើកផ្លូវជ្រកម្លប់សាសនា ។
ចៅអើយធ្វើបុណ្យនឹងអ្នកមានគុណ
អានិសង្សធំធ្ងន់ច្រើនណាស់ចៅតា
ទុកបុណ្យចាយវាយនៅពេលមរណា
ច្រើនតិចយ៉ាងណាឆ្លៀតធ្វើញយដង ។
ពេលលោកនៅរស់បុណ្យខ្ពស់អនេក
លោកសែនអរត្រេកសាទរកន្លង
ពេលលោកអស់ជន្មចៅធ្វើបុណ្យផ្សង
ជួនមិនដូចប៉ងជួនខកស៊យស៊ុន ។
ធ្វើបុណ្យខែភ្លឺលោកនៅជីវិត
ប្រមូលញាតិមិត្តបងប្អូនផ្គាប់ផ្គុន
រក្សាថែថួនស្ងួនអ្នកមានគុណ
ចៅអើយបានបុណ្យអនេកប្បការ ។
ធ្វើបុណ្យផ្សេងៗមិនប្រាកដគាប់
បានបុណ្យដូចផ្គាប់បំរើម៉ាក់ប៉ា
បុណ្យពិសេសេនេះមិនបាត់ទៅណា
តាមជាប់អាត្មារយជាតិវែងឆ្ងាយ ។
សូមបុណ្យកុសលផ្តល់ផលដូចស្ពាន
ចៅឆ្លងបានក្សាន្តរួចចាកអបាយ
សូមប្រគេនជូនញាតិមិត្តទាំងឡាយ
សាទររីករាយសូមអនុមោទនា ! ៕
ដោយ ហ៊ិម ឆាន់
ថ្ងៃទី ២៦ មិថុនា ២០១៤