ខ្ញុំព្រះករុណាខ្ញុំបាទបានតែងកំណាព្យពីរបទចូលរួម សូត្រនៅក្នុងថ្ងៃបុណ្យបំបួសចៅ ដែលប្រារព្វដោយ លោកតាអាចារ្យ ប៉ែន សារឿន នៅវត្តធម្មិការាម ។ សូមប្រគេននិងជូនផលានិសង្សដែលកើតពីសទ្ធាជ្រះថ្លាក្នុងបុណ្យនេះដល់មិត្ត FB ទាំងអស់គ្នា ...។កំណាព្យទី ១ មានចំណងជើងថា ៖ ....សាងផ្នួសសងគុណ (បទពាក្យ៨ )....….. ដោយ ហ៊ិម ឆាន់ ......ដាំដើមស្រោចគល់បានផលផ្លែមើមខ្ញុំបាទសូមផ្តើមពីកាយវន្ទនាគោរពសំពះលោកយាយលោកតា អ្នកម៉ាក់លោកប៉ាអ៊ំមាមីងបង ។ លោកយាយលោកតាស្នេហ៍កូនមួយតៅដល់ខ្ញុំជាចៅលោកស្នេហ៌ទ្វេដងគុណរាប់មិនអស់ខ្ពង់ខ្ពស់កន្លងខ្ញុំសច្ចាផ្សងសាងផ្នួសសងគុណ ។ទទួលបព្វជ្ជាជូនលោកយាយតាបំពេញសទ្ធាបើកទ្វារផ្លូវបុណ្យខាងខ្នើតខែភ្លឺជូនអ្នកមានគុណ ទុកជាទ្រព្យធនទៅលោកខាងនាយ ។សូមអានិសង្ឃនៃមហាកុសលកកើតបានដល់លោកតាលោកយាយប៉ាម៉ាក់មាមីងបងប្អូនជិតឆ្ងាយ សុខសាន្តផ្លូវកាយសប្បាយផ្លូវចិត្ត ។ចៅសំណាងឆើតកើតចៅយាយតាមានម្លប់ធម៌អាថ៌បាំងបិទជុំជិតមានរតនត្រៃច្នៃខ្សែជីវិតភាពខ្មៅងងឹតឋិតមិនបានឡើយ ។សូមលោកតាយាយជួបតែពុទ្ធពរសុខភាពបវរតរៀងទៅអើយ ព្រះជន្មយឺនយូរជាម្លប់ជាត្រើយ ចៅជ្រកដេកកើយនៅក្រោមម្លប់គុណ៕ ដោយ ហ៊ិម ឆាន់ ថ្ងៃទី ២៥ មិថុនា ២០១៤
ខ្ញុំព្រះករុណាខ្ញុំបាទបានតែងកំណាព្យពីរបទចូលរួម សូត្រនៅក្នុងថ្ងៃបុណ្យបំបួសចៅ ដែលប្រារព្វដោយ លោកតាអាចារ្យ ប៉ែន សារឿន នៅវត្តធម្មិការាម ។ សូមប្រគេននិងជូនផលានិសង្សដែលកើតពីសទ្ធាជ្រះថ្លាក្នុងបុណ្យនេះដល់មិត្ត FB ទាំងអស់គ្នា ...។
ReplyDeleteកំណាព្យទី ១ មានចំណងជើងថា ៖
.
...សាងផ្នួសសងគុណ (បទពាក្យ៨ )....
….. ដោយ ហ៊ិម ឆាន់ ......
ដាំដើមស្រោចគល់បានផលផ្លែមើម
ខ្ញុំបាទសូមផ្តើមពីកាយវន្ទនា
គោរពសំពះលោកយាយលោកតា
អ្នកម៉ាក់លោកប៉ាអ៊ំមាមីងបង ។
លោកយាយលោកតាស្នេហ៍កូនមួយតៅ
ដល់ខ្ញុំជាចៅលោកស្នេហ៌ទ្វេដង
គុណរាប់មិនអស់ខ្ពង់ខ្ពស់កន្លង
ខ្ញុំសច្ចាផ្សងសាងផ្នួសសងគុណ ។
ទទួលបព្វជ្ជាជូនលោកយាយតា
បំពេញសទ្ធាបើកទ្វារផ្លូវបុណ្យ
ខាងខ្នើតខែភ្លឺជូនអ្នកមានគុណ
ទុកជាទ្រព្យធនទៅលោកខាងនាយ ។
សូមអានិសង្ឃនៃមហាកុសល
កកើតបានដល់លោកតាលោកយាយ
ប៉ាម៉ាក់មាមីងបងប្អូនជិតឆ្ងាយ
សុខសាន្តផ្លូវកាយសប្បាយផ្លូវចិត្ត ។
ចៅសំណាងឆើតកើតចៅយាយតា
មានម្លប់ធម៌អាថ៌បាំងបិទជុំជិត
មានរតនត្រៃច្នៃខ្សែជីវិត
ភាពខ្មៅងងឹតឋិតមិនបានឡើយ ។
សូមលោកតាយាយជួបតែពុទ្ធពរ
សុខភាពបវរតរៀងទៅអើយ
ព្រះជន្មយឺនយូរជាម្លប់ជាត្រើយ
ចៅជ្រកដេកកើយនៅក្រោមម្លប់គុណ៕
ដោយ ហ៊ិម ឆាន់
ថ្ងៃទី ២៥ មិថុនា ២០១៤