ចង់ - មិនចង់ បទពាក្យ៨ចង់ ត្រជាក់ចិត្តបិទបាំងកំហឹង មិនចង់ ក្រោធខឹងប្រឹងប្រែងខន្តីចង់ មានរៀនដាំផ្សាំពូជសេដ្ឋី មិនចង់ ក្ដាំក្ដីចៀសរឿងជម្លោះ ។ចង់ បានស្រឡាញ់ឲ្យសរសើរគេ មិនចង់ បានជេរកុំរករឿងឈ្លោះ ចង់ បានស្ងប់សុខរៀនធម៌សប្បុរស មិនចង់ មានគ្រោះរស់កុំប្រមាទ ។ចង់ បានស្អាតចិត្តបិទកាមកិលេស មិនចង់ ឆ្អាបឆ្អេះលាងកាយសំអាតចង់ បានចំណេញកុំភ្លេចរឿងខាត មិនចង់ បាត់ញាតិកុំឃ្លាតមេត្តា ។ចង់ ជួបពុទ្ធពរកាន់សីលថ្ងៃយប់ មិនចង់ បានស្អប់ឈប់ដើរបរិហារចង់ បានជួបព្រះត្រូវឃើញធម៌អាថ៌ មិនចង់ ចាញ់មារត្រូវឈ្នះខ្លួនឯង ។ចង់ បានក្តីសុខសម្រុកសាងល្អ មិនចង់ បានក្រកុំឆ្កួតវង្វេងចង់ បានស្រណុកត្រូវនឿយពីក្មេង មិនចង់ បែកឆ្វេងចំរើនសតិ ។ចង់ ដោះបញ្ហាត្រូវការផលហេតុ មិនចង់ កើតប្រេតទម្លាយទិដ្ឋិ ចង់ ចេះប្រឹងរៀន សុ ចិ បុ លិ(១) មិនចង់ អរិ(២)រៀនសង្គហធម៌(៣) ។ ដោយ ហ៊ិម ឆាន់(១) សុ.ចិ.បុ.លិ. = សុ (សុត=ស្ដាប់), ចិ (ចិន្ត=គិត), បុ (បុច្ឆ=សួរ), លិ (លិខ=កត់ ចម្លង)(២) អរិ = សត្រូវ ជាសត្រូវនឹងគ្នា ។ (៣) សង្គហធម៌ = ធម៌សង្គ្រោះ ធម៌សម្រាប់សង្គ្រោះគ្នា ចង់ ចេះឲ្យខំសម្លាប់អាចារ្យមិនចង់ ខ្លោចផ្សាស្រឡាញ់ឲ្យតិចចង់ ឃើញក្នុងកាយភ្នែកត្រូវបិទធ្មេចមិនចង់ បានតិចជួបទុក្ខប្រាកដ ។ចង់ ញ៉ាត្រូវដាំហើយខំថួនថែមិនចង់ ប្រឹងកែនៅខុសមិនលែងចង់ ជួបនឹងព្រះត្រូវឈ្នះខ្លួនឯងមិនចង់ ចំបែងប្រុងប្រែងរៀនធម៌ ។ចង់ មិនឈប់ឈរបង្ករភ័យទុក្ខមិនចង់ ជាប់គុកកុំធ្វើខុសច្បាប់ចង់ បានស្ងប់ចិត្តរៀនធម៌ឲ្យឆាប់មិនចង់ យ៉ាកយ៉ាប់រៀនរកវិជ្ជា ។
ចង់ - មិនចង់
ReplyDeleteបទពាក្យ៨
ចង់ ត្រជាក់ចិត្តបិទបាំងកំហឹង
មិនចង់ ក្រោធខឹងប្រឹងប្រែងខន្តី
ចង់ មានរៀនដាំផ្សាំពូជសេដ្ឋី
មិនចង់ ក្ដាំក្ដីចៀសរឿងជម្លោះ ។
ចង់ បានស្រឡាញ់ឲ្យសរសើរគេ
មិនចង់ បានជេរកុំរករឿងឈ្លោះ
ចង់ បានស្ងប់សុខរៀនធម៌សប្បុរស
មិនចង់ មានគ្រោះរស់កុំប្រមាទ ។
ចង់ បានស្អាតចិត្តបិទកាមកិលេស
មិនចង់ ឆ្អាបឆ្អេះលាងកាយសំអាត
ចង់ បានចំណេញកុំភ្លេចរឿងខាត
មិនចង់ បាត់ញាតិកុំឃ្លាតមេត្តា ។
ចង់ ជួបពុទ្ធពរកាន់សីលថ្ងៃយប់
មិនចង់ បានស្អប់ឈប់ដើរបរិហារ
ចង់ បានជួបព្រះត្រូវឃើញធម៌អាថ៌
មិនចង់ ចាញ់មារត្រូវឈ្នះខ្លួនឯង ។
ចង់ បានក្តីសុខសម្រុកសាងល្អ
មិនចង់ បានក្រកុំឆ្កួតវង្វេង
ចង់ បានស្រណុកត្រូវនឿយពីក្មេង
មិនចង់ បែកឆ្វេងចំរើនសតិ ។
ចង់ ដោះបញ្ហាត្រូវការផលហេតុ
មិនចង់ កើតប្រេតទម្លាយទិដ្ឋិ
ចង់ ចេះប្រឹងរៀន សុ ចិ បុ លិ(១)
មិនចង់ អរិ(២)រៀនសង្គហធម៌(៣) ។
ដោយ ហ៊ិម ឆាន់
(១) សុ.ចិ.បុ.លិ. = សុ (សុត=ស្ដាប់), ចិ (ចិន្ត=គិត),
បុ (បុច្ឆ=សួរ), លិ (លិខ=កត់ ចម្លង)
(២) អរិ = សត្រូវ ជាសត្រូវនឹងគ្នា ។
(៣) សង្គហធម៌ = ធម៌សង្គ្រោះ ធម៌សម្រាប់សង្គ្រោះគ្នា
ចង់ ចេះឲ្យខំសម្លាប់អាចារ្យ
មិនចង់ ខ្លោចផ្សាស្រឡាញ់ឲ្យតិច
ចង់ ឃើញក្នុងកាយភ្នែកត្រូវបិទធ្មេច
មិនចង់ បានតិចជួបទុក្ខប្រាកដ ។
ចង់ ញ៉ាត្រូវដាំហើយខំថួនថែ
មិនចង់ ប្រឹងកែនៅខុសមិនលែង
ចង់ ជួបនឹងព្រះត្រូវឈ្នះខ្លួនឯង
មិនចង់ ចំបែងប្រុងប្រែងរៀនធម៌ ។
ចង់ មិនឈប់ឈរបង្ករភ័យទុក្ខ
មិនចង់ ជាប់គុកកុំធ្វើខុសច្បាប់
ចង់ បានស្ងប់ចិត្តរៀនធម៌ឲ្យឆាប់
មិនចង់ យ៉ាកយ៉ាប់រៀនរកវិជ្ជា ។