*** សិលាចេះភាសាមនុស្ស ***បទពាក្យ ៧សិលាចារសព្វគ្រប់ភាសា អ្នកមានបញ្ញាសិក្សាយល់វប្បធម៌កេរ្តិ៍ឈ្មោះយសឥទ្ធពលដឹងឫសដើមគល់ស្គាល់ពូជពង្ស ។ សិលាឆ្លាក់ចារសាវតាយើងមុខងើបទ្រូងពើងថ្កើងត្រចង់ អម្បូរស្អាតស្អាងសាងសំណង់មេត្តាស្មោះត្រង់សុចរិត ។សិលាឆ្លាក់ដាប់ប្រាប់ថាខ្មែរ ពូជសាសន៍ពូកែច្នៃប្រឌិតបាយ័ន អង្គរ ល្អពិសិដ្ឋ ដូចទេពនិម្មិតពិតគ្មានពីរ ។សិលាឆ្លាក់ចារអារ្យធម៌ ខ្មែរល្បីខ្ទរខ្ទ័រគ្រប់ទិសទីជាមហាណាចក្រមានឫទ្ធី ខ្មែររស់រមណីសុខសួស្ដី ។សិលាញញឹមប៉ប្រឹមស្រស់ប្រាប់ខ្មែរទាំងអស់ប្រុងស្មារតីការពារថែថួនស្ងួនទឹកដី រ៉ែកោះភ្នំព្រៃកេរដូនតា ។កុំឡើយទាស់ទែងប្រជែងឫទ្ធិស្រាក់ដៃប្រកិតកៀកទល់ស្មាដើរដៅទិសមួយស្ទួយខេមរាបញ្ជាក់គោលការណ៍ខ្លួនពឹងខ្លួន ៕ ដោយ ហ៊ិម ឆាន់សិលាញញឹមសង្ឃឹមប្រាប់ខ្មែរអើយប្រញាប់ឆាប់ភ្ញាក់ឡើងរក្សាការពារកេរគល់យើងឲ្យថ្កុំថ្កានថ្លើងជួសដូនតា !!!សិលាចងចារស្នាដៃខ្មែរល្ពីល្បាញពូកែកេរម៉ែពុកកាន់ដៃគ្នាដើររុលទៅមុខស្វែងរកក្តីសុខជូនជាតិយើង !!!
*** សិលាចេះភាសាមនុស្ស ***
ReplyDeleteបទពាក្យ ៧
សិលាចារសព្វគ្រប់ភាសា
អ្នកមានបញ្ញាសិក្សាយល់
វប្បធម៌កេរ្តិ៍ឈ្មោះយសឥទ្ធពល
ដឹងឫសដើមគល់ស្គាល់ពូជពង្ស ។
សិលាឆ្លាក់ចារសាវតាយើង
មុខងើបទ្រូងពើងថ្កើងត្រចង់
អម្បូរស្អាតស្អាងសាងសំណង់
មេត្តាស្មោះត្រង់សុចរិត ។
សិលាឆ្លាក់ដាប់ប្រាប់ថាខ្មែរ
ពូជសាសន៍ពូកែច្នៃប្រឌិត
បាយ័ន អង្គរ ល្អពិសិដ្ឋ
ដូចទេពនិម្មិតពិតគ្មានពីរ ។
សិលាឆ្លាក់ចារអារ្យធម៌
ខ្មែរល្បីខ្ទរខ្ទ័រគ្រប់ទិសទី
ជាមហាណាចក្រមានឫទ្ធី
ខ្មែររស់រមណីសុខសួស្ដី ។
សិលាញញឹមប៉ប្រឹមស្រស់
ប្រាប់ខ្មែរទាំងអស់ប្រុងស្មារតី
ការពារថែថួនស្ងួនទឹកដី
រ៉ែកោះភ្នំព្រៃកេរដូនតា ។
កុំឡើយទាស់ទែងប្រជែងឫទ្ធិ
ស្រាក់ដៃប្រកិតកៀកទល់ស្មា
ដើរដៅទិសមួយស្ទួយខេមរា
បញ្ជាក់គោលការណ៍ខ្លួនពឹងខ្លួន ៕
ដោយ ហ៊ិម ឆាន់
សិលាញញឹមសង្ឃឹមប្រាប់
ខ្មែរអើយប្រញាប់ឆាប់ភ្ញាក់ឡើង
រក្សាការពារកេរគល់យើង
ឲ្យថ្កុំថ្កានថ្លើងជួសដូនតា !!!
សិលាចងចារស្នាដៃខ្មែរ
ល្ពីល្បាញពូកែកេរម៉ែពុក
កាន់ដៃគ្នាដើររុលទៅមុខ
ស្វែងរកក្តីសុខជូនជាតិយើង !!!