បទពាក្យ ៧ជីវិតពិតខ្លីគួរស្រណោះ ពេលស្លាប់ទ្រព្យអស់របស់កេរក្រមានស្លាប់ចោលដៃទទេ ច្នេះគួរគ្នាន់គ្នេរសាងបុណ្យទាន ។អ្នកខ្លាំងយិតយោងជួយអ្នកខ្សោយអ្នកមានទ្រព្យឲ្យជួយអ្នកឃ្លានចែកជួយក្នុងធម៌សាងធម្មយានខំរៀនធ្វើប្រាណឲ្យមានព្រះ ។អ្នកឲ្យសោយសុខស្រណុកចិត្តព្រោះយល់ន័យពិតពីការលះអ្នកបានទទួលត្រេកអរណាស់បុណ្យច្រើនក្រៃក្រាស់វាស់ពុំបាន ។ទេយ្យទានមិនធ្ងន់តែបុណ្យច្រើនគុណគាប់កើតកើនក្នុងសន្ដានសោមនស្សជ្រួតជ្រាបពេញអង្គប្រាណទ្រព្យតិចតែបានក្សាន្ដចិត្តកាយ ។កុសលចេតនាថ្លាសុក្រឹត ខ្ទាស់ខ្ទប់បាបចិត្តចេញចាកឆ្ងាយយកបុណ្យរែកពុនទៅត្រើយនាយជាទុនទូលស្ពាយស្វែងត្រើយសុខ ៕
បទពាក្យ ៧
ReplyDeleteជីវិតពិតខ្លីគួរស្រណោះ
ពេលស្លាប់ទ្រព្យអស់របស់កេរ
ក្រមានស្លាប់ចោលដៃទទេ
ច្នេះគួរគ្នាន់គ្នេរសាងបុណ្យទាន ។
អ្នកខ្លាំងយិតយោងជួយអ្នកខ្សោយ
អ្នកមានទ្រព្យឲ្យជួយអ្នកឃ្លាន
ចែកជួយក្នុងធម៌សាងធម្មយាន
ខំរៀនធ្វើប្រាណឲ្យមានព្រះ ។
អ្នកឲ្យសោយសុខស្រណុកចិត្ត
ព្រោះយល់ន័យពិតពីការលះ
អ្នកបានទទួលត្រេកអរណាស់
បុណ្យច្រើនក្រៃក្រាស់វាស់ពុំបាន ។
ទេយ្យទានមិនធ្ងន់តែបុណ្យច្រើន
គុណគាប់កើតកើនក្នុងសន្ដាន
សោមនស្សជ្រួតជ្រាបពេញអង្គប្រាណ
ទ្រព្យតិចតែបានក្សាន្ដចិត្តកាយ ។
កុសលចេតនាថ្លាសុក្រឹត
ខ្ទាស់ខ្ទប់បាបចិត្តចេញចាកឆ្ងាយ
យកបុណ្យរែកពុនទៅត្រើយនាយ
ជាទុនទូលស្ពាយស្វែងត្រើយសុខ ៕