Wednesday, 10 February 2016

៤១ - ១៤ កុម្ភៈ


1 comment:


  1. *** ១៤ កុម្ភៈ ៖ VALENTINE DAY ***
    នាទីកំណាព្យរូបភាព
    ប្រភពរូបភាព ៖ ហ្វេសប៊ុក... សូមអធ្យាស្រ័យពីម្ចាស់រូបភាព !!!
    ផ្សព្វផ្សាយដោយគេហដ្ឋាន អភិរក្ស មរតក ព្រះពុទ្ធសាសនា
    ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស
    បទពាក្យ ៧
    ១៤ កុម្ភៈជិតមកដល់
    កូនអើយម៉ែខ្វល់ឥតឧបមា
    ខ្លាចកូនវក់ឈ្លក់បុណ្យសង្សារ
    ភ្លេចភ្លឹកខូចការខ្លោចផ្សាភ័យ ។
    ១៤ កុម្ភៈភ្ញាក់ខ្លួនឡើង
    ប្រពៃណីយើងគ្មានទេថ្លៃ
    ជាបុណ្យជនសាសន៍ជាតិដទៃ
    នាំអាប់តម្លៃពូជខេមរា ។
    ១៤ កុម្ភៈអ្នកត្រូវគិត
    ស្រីខ្មែរពិសិដ្ឋល្អថ្លៃថ្លា
    មារយាទរម្យទមសមចរិយា
    ជាកុលធីតាមហានគរ ។
    ថ្ងៃបុណ្យសង្សារផ្កាមួយទង
    នាំទុក្ខសៅហ្មងល្អក់វឹកវរ
    កូនកុំជ្រុលជ្រួសហួសសីលធម៌
    ថែទាំពូជល្អ ត កូនចៅ ។
    កូនតាំងចិត្តមាំទ្រាំឲ្យបាន
    កុំចាញ់ល្បិចព្រានមានចិត្តខ្មៅ
    ជាក្បួនតម្រាចារទុកនៅ
    ជូនញាតិពង្សផៅដៅគំរូ ៕
    ដោយភិក្ខុកិត្តិសារោ វួត រ៉ាវន និង ហ៊ិម ឆាន់

    ReplyDelete