Monday, 1 February 2016

៣៣៤- ឃើញធម៌


1 comment:

  1. *** ឃើញធម៌ ***
    បទពាក្យ ៧
    ឃើញធម៌ គឺឃើញព្រះជាម្ចាស់
    ឃើញធម៌ ច្បងច្បាស់ជួបព្រះពុទ្ធ
    ឃើញធម៌ គឺជួបក្តីបរិសុទ្ធ
    ឃើញធម៌ គឺដុតកាមលិលេស ។
    ឃើញធម៌ ព្រោះរៀនត្រៃសិក្ខា
    ឃើញធម៌ ជ្រះថ្លាចិត្តគ្មានច្រេះ
    ឃើញធម៌ ឱឃៈធ្លាក់របេះ
    ឃើញធម៌ ដុតឆេះឥច្ឆាចារ ។
    ឃើញធម៌ គឺជួបព្រះត្រៃលក្ខណ៍
    ឃើញធម៌ រឹលរាក់រាគតណ្ហា
    ឃើញធម៌ ស្គាល់នាម រូប សង្ខារ
    ឃើញធម៌ ឃើញការពិតក្នុងកាយ ។
    ឃើញធម៌ ឃើញការកើតរលត់
    ឃើញធម៌ ពន្លត់ចិត្តរាយមាយ
    ឃើញធម៌ បីតិឆ្អែតចិត្តកាយ
    ឃើញធម៌ ជិនណាយនឹងខន្ធ ៥ ។
    ឃើញធម៌ គឺដើរធ្វើតាមព្រះ
    ឃើញធម៌ គឺឈ្នះចិត្តបាបកម្ម
    ឃើញធម៌ គឺជួបធម្មរសថ្នាំ
    ឃើញធម៌ គឺដាំពូជនិព្វាន ៕

    ដោយ ហ៊ិម ឆាន់

    ReplyDelete