Saturday, 12 September 2015

២៦- សាងផ្នួសជូនអូន


1 comment:

  1. សូមជូន វីដេអូនេះជាពិសេសចំពោះ
    កូន វ៉ាង ស៊ីថា និងក្រុមគ្រួសារទាំងអស់
    ដែលបានបាត់បង់បុគ្គលជាទីស្រឡាញ់ គឺ
    កូន ណុប ចាន់ណារ៉ា ហៅ ម៉ក់ ៖ សូមកូន
    បានទៅកើតនៅសុគតិភព កុំបីក្លាយទៅជា
    ប្រការដទៃឡើយ !!!

    *** សាងផ្នួសជូនអូន ***
    និពន្ធ អានកំណាព្យកំណាព្យ និងរចនាវីដេអូនិង ដោយ ៖ ហ៊ិម ឆាន់
    ផ្សព្វផ្សាយដោយ គេហដ្ឋាន អភិរក្ស មរតកព្រះពុទ្ធសាសនាខ្មែរ
    ម៉ិញ សាវ៉ាំន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស

    សាងផ្នួសជូនអូន
    បទពាក្យ ៨
    សម្លេងក្លងខែក ញែកចែក ភពគ្នា
    អូនអស់វេរា នៅនា ភពចាស់
    ចោលកូននិងបង ឲ្យរង កម្មក្រាស់
    សង្វេគពេកណាស់ ប្តូរផ្លាស់ អនិច្ចា ។
    កោរកាត់កេសី ជូនស្រី មាសស្នេហ៍
    ដើរមុខក្បួនហែ បែរសាង បព្វជ្ជា
    ជូនដំណើរអូន ឆ្លងក្បូន អវិជ្ជា
    ផុតទុក្ខរោគា នៅនា ភពថ្មី ។
    សម្លេងក្លងខែក ជ្រែកហែក អាកាស
    អ្វីៗប្តូរផ្លាស់ តឿនដាស់ ស្មារតី
    កើតឈឺចាស់ស្លាប់ ហើយចាប់ ជាតិថ្មី
    ដូចព្រះជិនស្រី មានពុទ្ធ ដីកា ។
    កោរសក់សាងផ្នួស ជំនួស សំដី
    បង្ហាញភក្ដី ប្អូនស្រី កនិដ្ឋា
    សល់ធាតុមួយចាន តាងប្រាណ ជីវា
    បងសែនខ្លោចផ្សា ទុក្ខា ផ្ទួនៗ ។
    ខន្ធប្រាំរលាយ ប្រែក្លាយ ធាតុដើម
    រឹង ក្ដៅ ល្ហើយ សើម ភូតរូប ទាំងបួន
    ផ្សំកំណើតថ្មី ថ្លាថ្លៃ សមសួន
    បុណ្យល្អនាំស្ងួន សួនសួ គ៌ាល័យ ។
    សល់តែទឹកភ្នែក ហូរជ្រែក ប្រមាត់
    ខំលះចិត្តកាត់ មិនបាត់ អាល័យ
    នឹកគុណធម៌ល្អ ចិត្តស ប្រពៃ
    នឹកយប់នឹកថ្ងៃ នឹកថ្លៃ មិនភ្លេច ៕
    ដោយ ហ៊ិម ឆាន់

    ReplyDelete