Monday, 7 September 2015

២៥- ឃើញរូបថតអូន


1 comment:

  1. សូមជូន វីដេអូនេះចំពោះ
    កូន វ៉ាង ស៊ីថា, ណុប ចាន់ ណារ៉ា
    និងចៅ វ៉ាង បញ្ញាពេជ្រ
    *** ឃើញរូបថតអូន ***
    និពន្ធកំណាព្យនងរចនាវីដេអូដោយ ៖ ហ៊ិម ឆាន់
    ផ្សព្វផ្សាយដោយ គេហដ្ឋាន អភិរក្ស មរតកព្រះពុទ្ធសាសនាខ្មែរ
    ម៉ិញ សាវ៉ាំន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស
    បទពាក្យ ៧
    ឃើញរូបថតអូនបងសង្វេគ
    នឹកអូនអនេកហួសបរិយាយ
    នឹកធ្លាប់រួមសុខរួមសប្បាយ
    នឹកធ្លាប់ដោះស្រាយទុក្ខរួមគ្នា ។
    ឃើញរូបថតអូនបងខ្លោចផ្សា
    មិននឹកស្មានថាកម្មវេរា
    ឲ្យឈ្លាតបែកបាក់ព្រាត់ប្រាសគ្នា
    ចាកចោលបុត្រភ្ងាទាំងក្មេងខ្ចី ។
    ឃើញរូបថតអូនបងភេ្លចភ្លាំង
    សតិភាន់ភាំងក្ដួលហឫទ័យ
    ឈឺចាប់ខ្លាំងណាស់ហួសហាស្ដី
    តើកម្មពៀរអ្វីសាហាវម្លេះ ? ។
    ឃើញរូបថតអូនបងសញ្ជឹង
    ចិត្តគ្មានលំនឹងទ្រូងស្ទើរប្រេះ
    យំគ្មានទឹកភ្នែកក្ដៅឆួលឆេះ
    ថ្លើមសួតរបេះផ្សារាលរោល ។
    បងសូមអរគុណស្ងួនពិសី
    ដែលបានចងដៃបុត្រា ស្នូល
    ជំនួសនួនល្អងស្នងត្រកូល
    ទុកជាបណ្ដូលស្នូលស្និទ្ធស្នេហ៍ ។
    សូមអូនបានក្សាន្ដសុខសាន្ដស្ងប់
    ក្នុងសុគតិភពទុក្ខស្បើយល្ហែ
    ប្រតិបត្តិតាមព្រះឥតប្រួលប្រែ
    លង់លុះត្រាតែផុតវដ្ដៈ ។
    ដោយ ហ៊ិម ឆាន់
    ឃើញរូបថតអូនបងសោកា
    នឺកធម៌អនិច្ចាមិនទៀងទាត់
    កើតហើយស្លាប់វិញជីវិតសត្វ
    ទុក្ខសោកច្រើនក្ដាត់សែនសង្វេគ !!!

    ឃើញរូបថតអូនសូន្យសង្ខារ
    បងឈឺខ្លោចផ្សាគ្មានអ្វីស្មើ
    ដូចជាភ្នំបាក់ធ្លាក់ពីលើ
    ទោះបីចង់រើក៏មិនរួច !!!

    ជឿចិត្តបងចុះណាពីសី
    បងនឹងថ្នមបីថែរក្សា
    ចិញ្ចឹមបីបាច់ស្ងួនបុត្រភ្ងា
    ថែទាំការពារតាមដោយធម៌ !!!
    Pkay Nisay ពិតជាក្តុកក្តួលឆួលទឹកភ្នែក
    ដូចគូអកបែកចែកមរណៈ
    ធ្លាប់រួមជាគូស៊ូមិនអាក់
    ឆ្លងកាត់ឧបសគ្គស្មគ្រស្មោះចិត្ត ។

    នៅសល់ឪពុកឱបកូនស្ងួន
    ទុក្ខាគ្របខ្លួនខ្មៅងងឹត
    អស់ទាំងទឹកភ្នែកញែកដាមដិត
    កូនតូចវរមិត្រព្រាត់មាតា.... .
    អាណិតណាស់ លោកពូ .

    ល ស្ដ្រី សង្វេគពេកពិត ត្បិតវាសនា
    ព្រហ្មលិខិតចារ ឲ្យបែកបែរ
    ពង្រាត់ឲ្យព្រាត់ ឃ្លាត់ឆ្ងាយស្នេហ៍
    យកជីវិតម៉ែ ខានថែកូន ។

    សល់តែឪពុកឱបបុត្រា
    ក្នុងចិត្តឈឺផ្សាពិបាកថ្លែង
    ម៉ែព្រាត់ទុកពុកតែម្នាក់ឯង
    វិយោគចំបែងគ្មានអ្វីស្មើ !!!!

    ReplyDelete