គំរូល្អឆើត ៖ បទពាក្យ ៩ (បទជាប់ទង)ទង្វើខ្មែរ ថែវប្បធម៌ ល្អប្រវត្តិ ចិត្តដូចមាត់ ទាត់ទៀងត្រង់ ពង្សខេមរៈគំរូឆើត កើតជាពាក្យ ពាន់អត្ថៈ ខ្ញុំគារវៈ អ្នកពូជសាង ប្រាង្គបូរី ។អស្ចារ្យណាស់ ម្ចាស់ប្រាង្គប្រា តាដូនខ្មែរ ពិតពូកែ គេស្ញប់ស្ញែង ក្រែងស្នាដៃខ្មែរអើយងើប ទើបយើងបាន ក្សាន្តផុតភ័យ ស្រាក់ពួតដៃ ច្នៃជាបាច់ កាច់មិនបាក់ ។មានមោទនា ជាពូជពង្ស វង្សខេមរា ពង្សសាវតារ ថាខ្មែរថ្កើង រឿងសិទ្ធិស័ក្តិខ្មែររួមគ្នា ពារជំនះ ឈ្នះឧបសគ្គ រស់រូមរក្ស ជាក់ជាបាន ក្សាន្តផុតខ្សត់ ៕ ដោយ ហ៊ិម ឆាន់ ពិតអស្ចារ្យ ស្នាដៃឯក ប្លែកឧត្តមល្អសែនសម ចំល្បីឈ្មោះ យសបវរដូនតាយើង ថ្កើងមានគុណ ទុនបន្តកេរបវរ តពូជពង្ស វង្សខេមរៈ ។ប្រាង្គសីលា ចារអក្សរ ល្អគ្រប់សាសន៍អស្ចារ្យណាស់ ជះពន្លឺ ភ្លឺថ្ងៃយប់ដូនតាយើង ថ្កើងយសកេរ្តិ៍ គេស្ញែងស្ញប់ខ្មែរអើយឈប់ ងប់ល្ងីល្ងើ ភ្លើភ្លេចខ្លួន ។ល្អអ្វីម្លេះ ចេះអស្ចារ្យ តាដូនខ្មែរពិតពូកែ គេសរសើរ ស្មើទេព្តាមកនិមិត្ត ស្ថិតសំអាង សាងប្រាង្គប្រាជូនខេមរា នាបុរី ដីអង្គរ ។សង្ឃប្រសើរ ដើរតាមព្រះ ឈ្នះចិត្តបាបរៀងដរាប សាបតែបុណ្យ គុណគួរគាប់រស់ក្នុងធម៌ ល្អវិសុទ្ធ ផុតអួរអាប់រស់ហាត់ស្លាប់ ជាប់ដោយសីល រឹលកិលេស ។
គំរូល្អឆើត ៖ បទពាក្យ ៩ (បទជាប់ទង)
ReplyDeleteទង្វើខ្មែរ ថែវប្បធម៌ ល្អប្រវត្តិ
ចិត្តដូចមាត់ ទាត់ទៀងត្រង់ ពង្សខេមរៈ
គំរូឆើត កើតជាពាក្យ ពាន់អត្ថៈ
ខ្ញុំគារវៈ អ្នកពូជសាង ប្រាង្គបូរី ។
អស្ចារ្យណាស់ ម្ចាស់ប្រាង្គប្រា តាដូនខ្មែរ
ពិតពូកែ គេស្ញប់ស្ញែង ក្រែងស្នាដៃ
ខ្មែរអើយងើប ទើបយើងបាន ក្សាន្តផុតភ័យ
ស្រាក់ពួតដៃ ច្នៃជាបាច់ កាច់មិនបាក់ ។
មានមោទនា ជាពូជពង្ស វង្សខេមរា
ពង្សសាវតារ ថាខ្មែរថ្កើង រឿងសិទ្ធិស័ក្តិ
ខ្មែររួមគ្នា ពារជំនះ ឈ្នះឧបសគ្គ
រស់រូមរក្ស ជាក់ជាបាន ក្សាន្តផុតខ្សត់ ៕
ដោយ ហ៊ិម ឆាន់
ពិតអស្ចារ្យ ស្នាដៃឯក ប្លែកឧត្តម
ល្អសែនសម ចំល្បីឈ្មោះ យសបវរ
ដូនតាយើង ថ្កើងមានគុណ ទុនបន្ត
កេរបវរ តពូជពង្ស វង្សខេមរៈ ។
ប្រាង្គសីលា ចារអក្សរ ល្អគ្រប់សាសន៍
អស្ចារ្យណាស់ ជះពន្លឺ ភ្លឺថ្ងៃយប់
ដូនតាយើង ថ្កើងយសកេរ្តិ៍ គេស្ញែងស្ញប់
ខ្មែរអើយឈប់ ងប់ល្ងីល្ងើ ភ្លើភ្លេចខ្លួន ។
ល្អអ្វីម្លេះ ចេះអស្ចារ្យ តាដូនខ្មែរ
ពិតពូកែ គេសរសើរ ស្មើទេព្តា
មកនិមិត្ត ស្ថិតសំអាង សាងប្រាង្គប្រា
ជូនខេមរា នាបុរី ដីអង្គរ ។
សង្ឃប្រសើរ ដើរតាមព្រះ ឈ្នះចិត្តបាប
រៀងដរាប សាបតែបុណ្យ គុណគួរគាប់
រស់ក្នុងធម៌ ល្អវិសុទ្ធ ផុតអួរអាប់
រស់ហាត់ស្លាប់ ជាប់ដោយសីល រឹលកិលេស ។