*** បទពាក្យ ៧ ៖ បង្រះកែ *** អតីតហួសឆ្លងកន្លងហើយ កែមិនបានឡើយប្រាកដច្បាស់ រឿងអនាគតអាចប្ដូរផ្លាស់ តែត្រូវបង្រះកែបច្ចុប្បន្ន !ដោយ ហ៊ិម ឆាន់អតីតខុសហើយកែបច្ចុប្បន្នអាចដោះអាសន្នទុក្ខគ្រោះភ័យខុសហើយចេះកែស្វែងជោគជ៏យដល់ថ្ងៃស្អែកថ្មីឃើញក្តីសុខ !!!អតីតពិតជាមិនអាចកែត្រូវរក្សាថែជាតួយ៉ាងបច្ចុប្បន្នដោះកុនមានសំអាងអនាគតភ្លឺស្វាងមិនស៊យស៊ុន ។ថ្ងៃមុខបានល្អសឬខ្មៅត្រូវសាងគោលដៅពេលបច្ចុប្បន្នជាសច្ចធម៌ជារូបមន្តសាងទុកជាទុនទៅថ្ងៃមុខ ។កុំគិតថ្ងៃមុននិងថ្ងៃមុខយកចិត្តដាក់ទុករឿងឥឡូវខំត្រួសកាប់ឆ្ការធ្វើជាផ្លូវដល់ថ្ងៃមុខទៅដើរបានស្រួល ។រឿងកន្ងងផុតទុកជាក្រិតយកគតិគិតពីទង្វើសាងរឿងបច្ចុប្បន្នឲ្យប្រសើរត្រួសត្រាយដំណើរកសាងជាតិ !!!
*** បទពាក្យ ៧ ៖ បង្រះកែ ***
ReplyDeleteអតីតហួសឆ្លងកន្លងហើយ កែមិនបានឡើយប្រាកដច្បាស់ រឿងអនាគតអាចប្ដូរផ្លាស់ តែត្រូវបង្រះកែបច្ចុប្បន្ន !
ដោយ ហ៊ិម ឆាន់
អតីតខុសហើយកែបច្ចុប្បន្ន
អាចដោះអាសន្នទុក្ខគ្រោះភ័យ
ខុសហើយចេះកែស្វែងជោគជ៏យ
ដល់ថ្ងៃស្អែកថ្មីឃើញក្តីសុខ !!!
អតីតពិតជាមិនអាចកែ
ត្រូវរក្សាថែជាតួយ៉ាង
បច្ចុប្បន្នដោះកុនមានសំអាង
អនាគតភ្លឺស្វាងមិនស៊យស៊ុន ។
ថ្ងៃមុខបានល្អសឬខ្មៅ
ត្រូវសាងគោលដៅពេលបច្ចុប្បន្ន
ជាសច្ចធម៌ជារូបមន្ត
សាងទុកជាទុនទៅថ្ងៃមុខ ។
កុំគិតថ្ងៃមុននិងថ្ងៃមុខ
យកចិត្តដាក់ទុករឿងឥឡូវ
ខំត្រួសកាប់ឆ្ការធ្វើជាផ្លូវ
ដល់ថ្ងៃមុខទៅដើរបានស្រួល ។
រឿងកន្ងងផុតទុកជាក្រិត
យកគតិគិតពីទង្វើ
សាងរឿងបច្ចុប្បន្នឲ្យប្រសើរ
ត្រួសត្រាយដំណើរកសាងជាតិ !!!