ឈ្នះពិតជាក់ស្ដែងបទពាក្យ ៨ឈ្នះអ្នកដទៃប្រពៃមែនហើយតែមិនយូរឡើយអាចចាញ់គេវិញឈ្នះខ្លួនឯងបានក្សាន្តផុតទោម្នេញនោះទើមហៅពេញឈ្នះពិតជាក់ស្ដែង ។ដោយ ហ៊ិម ឆាន់អ្នកឈ្នះកើនអញអ្នកចាញ់កើនគុំក្លាយជាគនុំចងពៀវេរា សងសឹកទៅមកគ្មានពេលសុខជា រងទុក្ខដូចគ្នាទាំងឈ្នះទាំងចាញ់ ។ដែកវៀចចង់ត្រង់ត្រូវពត់លត់ដំចិត្តមិនស្អាតស្អំត្រូវតែដំលត់ធ្វើសមថស្មោះស្ម័គ្រអត់ធ្មត់ទោសៈរលត់លោភៈរលាយ ។រៀនលះបន្ថយរឿងស្រឡាញ់ស្អប់ដល់ទីបញ្ចាប់ស្ងប់ចិត្តស្ងប់កាយជួបបាមោជ្ជៈបិតិរីករាយសាទរសប្បាយព្រោះឈ្នះខ្លួនឯង ។មនុស្សយើងចង់បានតែជ៍យជំនះប្រឹងខំយកឈ្នះអ្នកផងដទៃអ្នកចាញ់កើនគុំងំក្នុងហឫទ័យអ្នកឈ្នះអរក្រៃកើនលោភកើនចង់ ។ជំនះដ៏ល្អបវរជាញជ័យគឺតាំងស្មារតីឱ្យឈ្នះចិត្តខ្លួនកិលេសតូចធំមិនអាចរុកគួនសុខស្រួលផ្ទួនៗទាំងកាយទាំងចិត្ត ។ខឹងខូចខឹងខាត គឺជាឱវាទ ពីព្រេងបូរាណត្រូចតែអំណត់ អត់ធ្មត់ឱ្យបាន ទើបកាយចិត្តក្សាន្តសុខសាន្តផុតទុក្ខ ។ពិតមែនហើយបាទ តែត្រូវខិតខំព្យាយាមលត់ដំខ្លាំងក្លាបំផុតតាមពុទ្ធមាគ៌ាថ្លៃថ្លាមោះមុតកាយចិត្តបរិសុទ្ធចាកផុតទុក្ខបាន ។សាធុ ! សាធុ ! ប្រពៃពេកពិតកសាងសុចរិតតាមពុទ្ធមាគ៌ាសន្សំនិស្ស័យរៀនត្រៃសិក្ខាសូមឱ្យប្រាថ្នាសម្រេចដូចប៉ង !!! រៀនពីអ្នកដទៃ យកចេះថ្មីដែលខ្វះខាតយកអ្វីត្រូវក្បួនខ្នាត អ្វីមិនស្អាតយកដៃរា ។តាំងចិត្តលាងជំរះ ឱ្យបានឈ្នះកិលេសមារបន្ថយក្តីប្រាថ្នា សម្រេចការឈ្នះខ្លួនឯង !!!ឈ្នះចិត្តខ្លួនឯងប្រសើរក្រៃលែងជាងឈ្នះអ្នកផ្សេងនាំទោសទោម្នេញឈ្នះគេថ្ងៃនេះថ្ងៃក្រោយចាញ់វិញគ្មានអ្វីចំណេញមានតែកើនទុក្ខ !!!ឈ្នះចិត្តខ្លួនឯងបណ្ឌិតចែងថាគុណធម៌ថ្លៃថ្លាលាងចិត្តស្អាតល្អបើប្រឹងលត់ដំកាយចិត្តបន្តអាចឆ្លងលោកធម៌ព្យុះព្យោមលោកិយ !!!យកឈ្នះខ្លួនឯងជាក់ស្ដែងប្រពៃឈ្នះអ្នកដទៃគ្មានអ្វីប្រាកដម្ដងឈ្នះម្ដងចាញ់គ្មានទីកំណត់ឈ្នះត្រង់ចេះអត់សង្កត់ចិត្តខ្លួន ។ កុល ស្ត្រីឈ្នះអ្នកដទៃជោគជ័យឈ្មោះអញអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខអាប់អ្នកឈ្នះកើនអញអ្នកចាញ់ឈឺចាប់គួរតែប្រញាប់ប្រឹងប្រែងខិតខំ ។រៀនដកបន្ថយសេចក្ដីត្រូវការ ដកបាបឫស្យាបុណ្យបូកសន្សំ ដកខឹងទោសះដករឿងគំនុំ នេះហើយគ្រឿងផ្សំឲ្យឈ្នះខ្លួនឯង ។
ឈ្នះពិតជាក់ស្ដែង
ReplyDeleteបទពាក្យ ៨
ឈ្នះអ្នកដទៃ
ប្រពៃមែនហើយ
តែមិនយូរឡើយ
អាចចាញ់គេវិញ
ឈ្នះខ្លួនឯងបាន
ក្សាន្តផុតទោម្នេញ
នោះទើមហៅពេញ
ឈ្នះពិតជាក់ស្ដែង ។
ដោយ ហ៊ិម ឆាន់
អ្នកឈ្នះកើនអញអ្នកចាញ់កើនគុំ
ក្លាយជាគនុំចងពៀវេរា
សងសឹកទៅមកគ្មានពេលសុខជា
រងទុក្ខដូចគ្នាទាំងឈ្នះទាំងចាញ់ ។
ដែកវៀចចង់ត្រង់ត្រូវពត់លត់ដំ
ចិត្តមិនស្អាតស្អំត្រូវតែដំលត់
ធ្វើសមថស្មោះស្ម័គ្រអត់ធ្មត់
ទោសៈរលត់លោភៈរលាយ ។
រៀនលះបន្ថយរឿងស្រឡាញ់ស្អប់
ដល់ទីបញ្ចាប់ស្ងប់ចិត្តស្ងប់កាយ
ជួបបាមោជ្ជៈបិតិរីករាយ
សាទរសប្បាយព្រោះឈ្នះខ្លួនឯង ។
មនុស្សយើងចង់បានតែជ៍យជំនះ
ប្រឹងខំយកឈ្នះអ្នកផងដទៃ
អ្នកចាញ់កើនគុំងំក្នុងហឫទ័យ
អ្នកឈ្នះអរក្រៃកើនលោភកើនចង់ ។
ជំនះដ៏ល្អបវរជាញជ័យ
គឺតាំងស្មារតីឱ្យឈ្នះចិត្តខ្លួន
កិលេសតូចធំមិនអាចរុកគួន
សុខស្រួលផ្ទួនៗទាំងកាយទាំងចិត្ត ។
ខឹងខូចខឹងខាត គឺជាឱវាទ ពីព្រេងបូរាណ
ត្រូចតែអំណត់ អត់ធ្មត់ឱ្យបាន ទើបកាយចិត្តក្សាន្ត
សុខសាន្តផុតទុក្ខ ។
ពិតមែនហើយបាទ តែត្រូវខិតខំ
ព្យាយាមលត់ដំខ្លាំងក្លាបំផុត
តាមពុទ្ធមាគ៌ាថ្លៃថ្លាមោះមុត
កាយចិត្តបរិសុទ្ធចាកផុតទុក្ខបាន ។
សាធុ ! សាធុ ! ប្រពៃពេកពិត
កសាងសុចរិតតាមពុទ្ធមាគ៌ា
សន្សំនិស្ស័យរៀនត្រៃសិក្ខា
សូមឱ្យប្រាថ្នាសម្រេចដូចប៉ង !!!
រៀនពីអ្នកដទៃ យកចេះថ្មីដែលខ្វះខាត
យកអ្វីត្រូវក្បួនខ្នាត អ្វីមិនស្អាតយកដៃរា ។
តាំងចិត្តលាងជំរះ ឱ្យបានឈ្នះកិលេសមារ
បន្ថយក្តីប្រាថ្នា សម្រេចការឈ្នះខ្លួនឯង !!!
ឈ្នះចិត្តខ្លួនឯងប្រសើរក្រៃលែង
ជាងឈ្នះអ្នកផ្សេងនាំទោសទោម្នេញ
ឈ្នះគេថ្ងៃនេះថ្ងៃក្រោយចាញ់វិញ
គ្មានអ្វីចំណេញមានតែកើនទុក្ខ !!!
ឈ្នះចិត្តខ្លួនឯងបណ្ឌិតចែងថា
គុណធម៌ថ្លៃថ្លាលាងចិត្តស្អាតល្អ
បើប្រឹងលត់ដំកាយចិត្តបន្ត
អាចឆ្លងលោកធម៌ព្យុះព្យោមលោកិយ !!!
យកឈ្នះខ្លួនឯងជាក់ស្ដែងប្រពៃ
ឈ្នះអ្នកដទៃគ្មានអ្វីប្រាកដ
ម្ដងឈ្នះម្ដងចាញ់គ្មានទីកំណត់
ឈ្នះត្រង់ចេះអត់សង្កត់ចិត្តខ្លួន ។ កុល ស្ត្រី
ឈ្នះអ្នកដទៃជោគជ័យឈ្មោះអញ
អ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខអាប់
អ្នកឈ្នះកើនអញអ្នកចាញ់ឈឺចាប់
គួរតែប្រញាប់ប្រឹងប្រែងខិតខំ ។
រៀនដកបន្ថយសេចក្ដីត្រូវការ
ដកបាបឫស្យាបុណ្យបូកសន្សំ
ដកខឹងទោសះដករឿងគំនុំ
នេះហើយគ្រឿងផ្សំឲ្យឈ្នះខ្លួនឯង ។