Sunday, 21 June 2015

២៨៣- ងងឹតនិងភ្លឺ


1 comment:

  1. ងងឹតនិងភ្លឺ
    ងងឹតធ្លាក់ជ្រាំភ្លឺនាំឃើញផ្លូវ
    ចង់ឈ្នះសត្រូវត្រូវឆ្លាតជាងខ្មាំង
    មារធំបំផុតពិបាកតតាំង
    គឺកិលេសក្រាំងក្នុងសន្ដានចិត្ត ។
    ដោយ ហ៊ិម ឆាន់

    ងងឹតទីមួយព្រោះខ្វាក់នេត្រា
    ទីពីរលោកថាអក្ខរាមិនចេះ
    ទីបីបញ្ញាសម្រាប់ត្រិះរិះ
    ងងឹតបីនេះនាំនូវមោហៈ ។

    ទីមួយដែលភ្លឺគឺភ្នែកឃើញបាន
    ទីពីចេះអានសរសេរអក្ខរៈ
    ទីបីបញ្ញាកាប់ឆ្ការមោហៈ
    អាចផ្ដាច់អន្ទាក់ពីមារពន្ធន៍ ។

    ចង់ឈ្នះសត្រូវត្រូវពឹងលើរាស្ត្រ
    ត្រូវឆ្លាតវៃឈ្លៀសជាងបច្ចាមិត្ត
    អ្នកធំអ្នកតូចសាមគ្គីកាយចិត្ត
    រួមដៃល្មួតស្អិតដើរដៅទិសមួយ ។

    ឈ្នះអ្នកដទៃប្រពៃមែនហើយ
    តែមិនយូរឡើយអាចចាញ់គេវិញ
    ឈ្នះខ្លួនឯងបានក្សាន្តផុតទោម្នេញ
    នោះទើបហៅពេញឈ្នះពិតប្រាកដ ។





    លោភៈទោសៈតណ្ហាកិលេស
    យើងសាបដាំបេះច្រើនតិចរាល់ថ្ងៃ
    ដោយមិនដឹងខ្លួនថាវាចង្រៃ
    នេះហើយលោកស្តីថាខ្មាំងក្នុងខ្លួន ។

    រីក្ដីងងឹតយើងឭគ្រប់គ្នា
    មួយខ្វាក់នេត្រាអក្ខរាមិនចេះ
    ម៉្យាងគ្មានបញ្ញាសម្រាប់ត្រិះរិះ
    ងងឹតបីនេះនាំនូវមោហៈ



    +កិលេសគឺមារ ពានពារយប់ថ្ងៃ
    ដូចខ្មោចបានដៃ លបវ៉ៃប្រហារ
    លោកិយដុតចិត្ត ហាក់ឥតមេត្តា
    បំពក់តណ្ហា កាយាដេកត្រាំ។
    +មោហៈចេះបាំងដូចខ្មាំងបង្កប់
    ទោសៈខឹងស្អប់ បន្លប់ខែឆ្នាំ
    លោភៈទាក់ ក ដឹកវ៉! ឆ្វេងស្តាំ
    នាំខន្ធទាំងប្រាំ សាងកម្មបន្ត...។
    Koung Hour


    *-កិលេសតណ្ហាគឺជាភ្លើង
    ឆេះរោលរាលឡើងពេញក្នុងប្រាណ
    តែមនុស្សម្នាក់ៗ អាចទប់បាន
    ផ្សាុំចិត្តកុំខាននឹងព្រះធម៌។

    ហិហិ! លោកពូត្រូវដែរទេលោកពូ?
    Rotanak Neary



    កិលេសឆ្អេះឆ្អាបឆេះឆាបយប់ថ្ងៃ
    បើចិត្តរួមដៃវារឹងជំហរ
    កាន់តែទន្រ្តានឲ្យប្រាណវឹកវរ
    បង្កើតនគរមោហៈក្នុងកាយ ។
    ហើយយកខន្ធប្រាំធ្វើជាសេនា
    បង្កើនតណ្ហានាំទុក្ខខ្វល់ខ្វាយ
    ដូច្នេះចិត្តអើយត្រូវតែដោះដៃ
    យកព្រះធម៌ថ្លៃកែច្នៃខ្លួនឯង ។

    ធាតុអាកាសក្រៅក្ដៅយ៉ាងណា
    ក្កៅចាញ់តណ្ហាភ្លើងកិលេស
    ក្ដៅខ្លាំងលើសលុបកាយចិត្តឆេះ
    ថ្នាំទិព្វពិសេសគឺព្រះធម៌ !!!


    ReplyDelete