Thursday, 11 June 2015

២៨0- អ្វីជារបស់ខ្លួន ?


1 comment:

  1. អ្វីជារបស់ខ្លួន ?
    បុព្វាចារ្យខ្មែរថែទុកទ្រឹស្ដី
    ជួនកាលបំភ្លៃស្ដីជាប្រស្នា
    រឿងរ៉ាវពាក់ព័ន្ធក្នុងខន្ធសង្ខារ
    សង្វេគអនិច្ចាគួរពិចារណ៍គិត ។
    បួននាក់អ្នកសែងបីនាក់អ្នកហែ
    ម្នាក់អង្គុយគ្រែពីរនាក់តាមស្អិត
    ពាក្យជ្រៅកប់ន័យគួរលៃរិះគិត
    សូមជូនគំនិតរិះគិតពន្យល់ ។
    បួននាក់អ្នកសែងសូមថ្លែងជូនញាតិ
    បានដល់នូវធាតុ ទឹក ដី ភ្លើង ខ្យល់
    បីនាក់អ្នកហែសូមកុំចាច់ឆ្ងល់
    គួរតែបានដល់នូវ ព្រះត្រៃលក្ខណ៍ ។
    អនិច្ចំ ទុក្ខំ និង អនត្តា
    ធម៌បីប្រការឃើញច្បាស់ប្រចក្ស
    ម្នាក់អង្គុយគ្រែគួរតែបញ្ជាក់
    គឺចិត្តជាអ្នកនៅក្នុងរូបកាយ ។
    ពីរនាក់តាមស្អិតជាប់ដូចស្រមោល
    វិលវល់អន្ទោលទៅណាមិនឆ្ងាយ
    គឺកម្មនិងផលបុណ្យបាបទាំងឡាយ
    ពីរនាក់នេះហើយជារបស់ឯង ។
    ទោះមកពីណាទៅទីណាក្តី
    កម្មតាមយប់ថ្ងៃ ជាប់ស្អិតមិនលែង
    កម្មស្សកោម្ហិព្រះពុទ្ធសម្តែង
    ថាកម្មនេះឯងជារបស់ខ្លួន ៕
    ដោយ ហ៊ិម ឆាន់

    ធាតុធំទាំងបួនជាប់ខ្លួនមនុស្សសត្វ
    ពេលសត្វស្លាប់បាត់ក្លាយជាធាតុដើម
    ភ្លើងក្ដៅខ្យល់ល្ហើយដីរឹងទឹកសើម
    សត្វដាច់ដង្ហើមធាតុដើមចែកផ្លូវ ។


    បួននាក់អ្នកសែងចាត់ចែងយប់ថ្ងៃ
    គឺធាតុទឹកដីភ្លើងហើយនឹងខ្យល់
    ខ្វះមួយក្នុងខ្លួនច្បាស់ជាកង្វល់
    នាំរូបឲ្យដល់នូវក្តីមរណា ។




    ដីទឹកភ្លើងខ្យល់ផ្តល់ជីវិតសត្វ
    តែមិនទៀងទាត់ដោយធម៌អនិច្ចា
    មានរូបមានទុក្ខជាអនត្តា
    ហួងហែងយ៉ាងណាក៏ត្រូវតែស្លាប់ ។

    ទឹកដីភ្លើងខ្យល់ផ្ដល់រូបទីណា
    ធម៌អនិច្ចាក៏ជាប់តាមទៅ
    នាំទុក្ខអនត្តាជាញាតិពង្សផៅ
    រួចវិនាសទៅតាមកម្មចែងចាត់ ។

    អំពើទាំងអស់ដែលយើងសាបព្រោះ
    កាលពេលនៅរស់គឺជាដើមទុន
    ជាសម្បត្តិទ្រព្យជាប់ជាបាបបុណ្យ
    នេះហើយទ្រព្យធនពេលចាប់ជាតិថ្មី ។





    ReplyDelete