ពន្លឺជីវិតជីវិតរស់រានរុងរឿងរោចន៍ព្រោះធ្វើបាបហោចសាងបុណ្យហំមិនឈ្លក់ក្នុងកាមតាមអារម្មណ៍ រស់គឺរៀបចំសេចក្តីស្លាប់ ។កិលេសឆ្អេះឆ្អាបដូចលាមក កុំវង្វែងឈ្លក់នាំអួរអាប់ខំលះនូវការប្រកាន់ខ្ជាប់គុណល្អគួរគាប់គង់កើតច្បាស់ ។អនិច្ចាសង្ខារមិនទៀងទាត់កើតហើយវិបត្តិព្រាត់ប្ដូរផ្លាស់ស្នេហ៍ច្រើនទុក្ខកើនប្រាកដណាស់លះដាច់ស្រឡះច្បាស់ផ្ដល់សុខ ។ស្រឡាញ់ក្ដីស្ងប់បញ្ចប់ឈ្លោះស្រឡាញ់កេរ្តិ៍ឈ្មោះសាងបុណ្យទុកសីលទានភាវនាជាប្រមុខ បានសុខឬទុក្ខយើងអ្នកដាំ ។នេះហើយពាក្យព្រឺទ្ធពីបូរាណលោកតែងទូន្មាននឹងណែនាំពីរោះពេកណាស់គួរចងចាំ យូររយពាន់ឆ្នាំមិនចេះខុស ៕ ដោយឧបាសក ហ៊ិម ឆាន់រស់ហើយនិងស្លាប់ជាប់តគ្នា ដូចជាវេលាគ្រាយប់ថ្ងៃ ផ្លាស់ប្ដូរប្ដូរផ្លាស់ឥតឈប់អីពាក្យព្រឺទ្ធពីព្រេងចែងឲ្យចាំកិលេសជាថ្នាំមានពិសពុលនាំចិត្តជាប់កាមដាមងុបងុលរុញប្រាណច្រានរុលជ្រុលចូលជ្រោះ ។ ខុសខូចខាត ។ជីវិតស្វាងភ្លឺគឺយើងច្នៃដាំពូជប្រពៃគឺដើមបុណ្យជីវិតងងឹតសោកស៊យស៊ុនមិនបានដាំបុណ្យតែដាំបាប ។អនិច្ចាសង្ខារមិនទៀងទេត្រូវគិតរិះរេកុំប្រមាទបើដុសខាត់ចិត្តបានសស្អាតជីវិតនឹងឃ្លាតពីកង្វល់ !!!ស្នេហ៍ច្រើនកើនទុក្ខមិនអាចគេចស្បេហ៍តិចទុក្ខតិចមិនអាចឃ្លាតជញ្ជីងធម្មាច្បាប់ធម្មជាតិវាស់ថ្លឹងត្រូវស្អាតតាមខ្នាតកម្ម ។ មិនស្នេហ៍ជាប់ជំពាក់ទាក់តណ្ហាស្នេហ៍មានមេត្តាស្រឡាញ់ក្ដីស្ងប់បញ្ចប់ឈ្លោះនាំគ្នារួមរស់ក្នុងធម្មាបិទបាបឲ្យជិតបុណ្យបើកទ្វារកំចាត់វេរាពៀររម្ងាប់ ។ស្នេហ៍ច្រើនទុក្ខច្រើនដូចលោកថាស្នេហ៍មានមេត្តាគ្មានអាស្រូវដូវជាពាក្យព្រឺទ្ធពីព្រេងចែងគួរចាំតណ្ហាជាថ្នាំត្រាំពិសពុលនាំចិត្តជាប់កាមដាមងុបងុលយ៉ាកយ៉ាប់ជួសជុលការខូចខាត ។ជីវិតពិតជាភ្លឺចិញ្ចែងបើចិត្តខ្លួនឯងដុសខាត់ស្អាតដើរតាមមាគ៌ាពុទ្ធោវាទចិត្តកាយចាកឃ្លាតពីកង្វល់ ។ទឹកគ្រឿងហឺរៗលាយប្រហុកបន្លែគ្រប់មុខបេះថ្មីៗរស់ជាតិលេខមួយនឹងសាច់ត្រីដៃលូកមាត់ស្តីអៃយ៉ួយឆ្ងាញ់ !!!• ពីរោះពេកពន់ទន់ឱរ៉ាបានអានអក្ខរាដ៏ប្រណិតគំនិតអប់រំខ្ពស់ពេកពិតប្រៀបបានបណ្ឌិតក្នុងលោកីយ។កុល ស្ត្រី ពន្លឺជីវិតពិតរឿងរុងចំរើនចំរុងក្នុងផ្លូវស្ងប់ព្រះធម៌ជាស្ពានឈានកំណប់លោភៈគួរស្អប់កប់ចោលទៅ ។សន្សំកុសលផលថ្កើងថ្កានជីវិតសុខសាន្ដបានជួបផ្លូវពន្លឺភ្លឺពិតស្ថិតជាប់នៅគិតប្រព្រឹត្តត្រូវនូវទង្វើរ..ដែលប្រសើរ អរគុណប្អូនប្រុសដែលពេញចិត្តតែប្រៀបបណ្ឌិតមិនហ៊ានប៉ងព្រោះខ្ញុំឥតមានចេះអ្វីផងសព្វថ្ងៃបំណងតែរៀនសូត្រ !!!ស្រឡាញ់ក្ដីស្ងប់ជួបធម្មរសជីវិតរួមរស់នៅក្នុងធម៌ ចិត្តកាយស្ងប់សុខមិនញាប់ញ័រ ចៀសព្យុះ លោកធម៌ផុតវេរា ។សន្សំកុសលផលឧត្តមបញ្ញារួមផ្សំនឹងសទ្ធាជីវិតរុងរឿងសុខរមនាតាមពុទ្ធមាគ៌ាអង្គអរហន្ត ។អំពើទាំងអស់យើងសាបព្រោះកាលពេលនៅរស់សាងទុនទុកជាសម្បត្តិទ្រព្យទៅថ្ងៃមុខបានសុខឫទុក្ខយើងអ្នកដាំ ។
ពន្លឺជីវិត
ReplyDeleteជីវិតរស់រានរុងរឿងរោចន៍
ព្រោះធ្វើបាបហោចសាងបុណ្យហំ
មិនឈ្លក់ក្នុងកាមតាមអារម្មណ៍
រស់គឺរៀបចំសេចក្តីស្លាប់ ។
កិលេសឆ្អេះឆ្អាបដូចលាមក
កុំវង្វែងឈ្លក់នាំអួរអាប់
ខំលះនូវការប្រកាន់ខ្ជាប់
គុណល្អគួរគាប់គង់កើតច្បាស់ ។
អនិច្ចាសង្ខារមិនទៀងទាត់
កើតហើយវិបត្តិព្រាត់ប្ដូរផ្លាស់
ស្នេហ៍ច្រើនទុក្ខកើនប្រាកដណាស់
លះដាច់ស្រឡះច្បាស់ផ្ដល់សុខ ។
ស្រឡាញ់ក្ដីស្ងប់បញ្ចប់ឈ្លោះ
ស្រឡាញ់កេរ្តិ៍ឈ្មោះសាងបុណ្យទុក
សីលទានភាវនាជាប្រមុខ
បានសុខឬទុក្ខយើងអ្នកដាំ ។
នេះហើយពាក្យព្រឺទ្ធពីបូរាណ
លោកតែងទូន្មាននឹងណែនាំ
ពីរោះពេកណាស់គួរចងចាំ
យូររយពាន់ឆ្នាំមិនចេះខុស ៕
ដោយឧបាសក ហ៊ិម ឆាន់
រស់ហើយនិងស្លាប់ជាប់តគ្នា
ដូចជាវេលាគ្រាយប់ថ្ងៃ
ផ្លាស់ប្ដូរប្ដូរផ្លាស់ឥតឈប់អី
ពាក្យព្រឺទ្ធពីព្រេងចែងឲ្យចាំ
កិលេសជាថ្នាំមានពិសពុល
នាំចិត្តជាប់កាមដាមងុបងុល
រុញប្រាណច្រានរុលជ្រុលចូលជ្រោះ ។ ខុសខូចខាត ។
ជីវិតស្វាងភ្លឺគឺយើងច្នៃ
ដាំពូជប្រពៃគឺដើមបុណ្យ
ជីវិតងងឹតសោកស៊យស៊ុន
មិនបានដាំបុណ្យតែដាំបាប ។
អនិច្ចាសង្ខារមិនទៀងទេ
ត្រូវគិតរិះរេកុំប្រមាទ
បើដុសខាត់ចិត្តបានសស្អាត
ជីវិតនឹងឃ្លាតពីកង្វល់ !!!
ស្នេហ៍ច្រើនកើនទុក្ខមិនអាចគេច
ស្បេហ៍តិចទុក្ខតិចមិនអាចឃ្លាត
ជញ្ជីងធម្មាច្បាប់ធម្មជាតិ
វាស់ថ្លឹងត្រូវស្អាតតាមខ្នាតកម្ម ។ មិន
ស្នេហ៍ជាប់ជំពាក់ទាក់តណ្ហា
ស្នេហ៍មានមេត្តា
ស្រឡាញ់ក្ដីស្ងប់បញ្ចប់ឈ្លោះ
នាំគ្នារួមរស់ក្នុងធម្មា
បិទបាបឲ្យជិតបុណ្យបើកទ្វារ
កំចាត់វេរាពៀររម្ងាប់ ។
ស្នេហ៍ច្រើនទុក្ខច្រើនដូចលោកថា
ស្នេហ៍មានមេត្តាគ្មានអាស្រូវ
ដូវជា
ពាក្យព្រឺទ្ធពីព្រេងចែងគួរចាំ
តណ្ហាជាថ្នាំត្រាំពិសពុល
នាំចិត្តជាប់កាមដាមងុបងុល
យ៉ាកយ៉ាប់ជួសជុលការខូចខាត ។
ជីវិតពិតជាភ្លឺចិញ្ចែង
បើចិត្តខ្លួនឯងដុសខាត់ស្អាត
ដើរតាមមាគ៌ាពុទ្ធោវាទ
ចិត្តកាយចាកឃ្លាតពីកង្វល់ ។
ទឹកគ្រឿងហឺរៗលាយប្រហុក
បន្លែគ្រប់មុខបេះថ្មីៗ
រស់ជាតិលេខមួយនឹងសាច់ត្រី
ដៃលូកមាត់ស្តីអៃយ៉ួយឆ្ងាញ់ !!!
• ពីរោះពេកពន់ទន់ឱរ៉ា
បានអានអក្ខរាដ៏ប្រណិត
គំនិតអប់រំខ្ពស់ពេកពិត
ប្រៀបបានបណ្ឌិតក្នុងលោកីយ។
កុល ស្ត្រី ពន្លឺជីវិតពិតរឿងរុង
ចំរើនចំរុងក្នុងផ្លូវស្ងប់
ព្រះធម៌ជាស្ពានឈានកំណប់
លោភៈគួរស្អប់កប់ចោលទៅ ។
សន្សំកុសលផលថ្កើងថ្កាន
ជីវិតសុខសាន្ដបានជួបផ្លូវ
ពន្លឺភ្លឺពិតស្ថិតជាប់នៅ
គិតប្រព្រឹត្តត្រូវនូវទង្វើរ..ដែលប្រសើរ
អរគុណប្អូនប្រុសដែលពេញចិត្ត
តែប្រៀបបណ្ឌិតមិនហ៊ានប៉ង
ព្រោះខ្ញុំឥតមានចេះអ្វីផង
សព្វថ្ងៃបំណងតែរៀនសូត្រ !!!
ស្រឡាញ់ក្ដីស្ងប់ជួបធម្មរស
ជីវិតរួមរស់នៅក្នុងធម៌
ចិត្តកាយស្ងប់សុខមិនញាប់ញ័រ
ចៀសព្យុះ លោកធម៌ផុតវេរា ។
សន្សំកុសលផលឧត្តម
បញ្ញារួមផ្សំនឹងសទ្ធា
ជីវិតរុងរឿងសុខរមនា
តាមពុទ្ធមាគ៌ាអង្គអរហន្ត ។
អំពើទាំងអស់យើងសាបព្រោះ
កាលពេលនៅរស់សាងទុនទុក
ជាសម្បត្តិទ្រព្យទៅថ្ងៃមុខ
បានសុខឫទុក្ខយើងអ្នកដាំ ។