*** នាទី កំណាព្យ ៖ ស្អប់ពាក្យលោភតែល្មោភចង់បាន ***ផ្សព្វផ្សាយដោយ គេហដ្ឋាន អភិរក្ស មរតកព្រះពុទ្ធសាសនាខ្មែរម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស**** បទពាក្យ ៨ ធម្មតា ****គេថាលោភលន់ខឹងពន់ពេកណាស់ទោះចិត្តនៅខ្វះមិនដែលថាគ្រប់មានមួយមិនក្សាន្តចង់បានដល់ដប់ពាក្យលោភសែនស្អប់តែមិនចប់ចង់ ។ ដោយ ហ៊ិម ឆាន់បានដូចបំណងចិត្តសែនត្រេកអររិះគិតបន្តថាមិនទាន់ថួនបង្កើនលោភៈដោយមិនដឹងខ្លួនបង្កើនចំនួនចង់មិនចេះចប់ ។កាយដេកខ្ទមស្លឹកចិត្តនឹកផ្ទះថ្ម ចិត្តលោភបន្តចង់បានវិឡាចិត្តនេះដើរទេសគ្រប់ពេលវេលា កើនលោភគ្រប់គ្រាដោយមិនដឹងខ្លួន ។ចង់មានចង់បានចង់ឆ្ងាញ់ចង់ស្អាតហើយខំសង្វាតឲ្យបានដូចប៉ងបើមិនបានទេមួម៉ៅសៅហ្មងមេរោគលោភឆ្លងដល់កាយដល់ចិត្ត ។សុខក្នុងលោកិយមិនស្ងប់ក្សាន្ត ចិត្តចង់តែបានមិនចេះចប់បើបានមួយហើយចង់បានដប់ វិលវល់ឡឹបឡប់ព្រោះលោភៈ ។ព្រោះតែលោភៈ វង្វេងឈ្លក់ងប់ បានមួយមិនគ្រប់បានដប់មិនគ្រាន់ចេះតែចង់បានមិនដែលធុញទ្រាន់ទុក្ខត្រួតច្រើនជាន់ព្រោះរៀងចង់ !!!បានជិះរទេះចិត្តជិះម៉ូតូ ចិត្តគិតបន្តចង់បានរថយន្តមិនចេះឆ្អែតទេនេះហើយលោភលន់ មិនដែលស្រាកអន់ព្រោះចង់មិនឈប់ ។ ចិត្តអើយៗចិត្តកុំគិតរាយមាយជៀសចេញឲ្យឆ្ងាយពីរឿងលោភលន់អរនឹងអ្វីមានប្រពៃពេកពន់ តាំងចិត្តឲ្យធ្ងន់កុំតាមតណ្ហា ។ ថាទេតែមាត់ តែចិត្តផ្ទៀងផ្ទាត់ ចង់យកឲ្យបានមាត់ស្តីថាទេ តែចិត្តមិនក្សាន្ត ទោះបានមួយលានចិត្តនៅតែខ្វះ ។ចិត្តលោភមនុស្សលោកដូចមហាសាគរទន្លេហូរមក៏ចូលមិនចេះឆ្អែតបានដប់បានម្ភៃចង់បានដល់ប៉ែតព្រោះតែមូលហេតុលោភៈទាក់ចិត្ត ។ទោះបីមិនបានតែខិតខំលះស្វែងរកជំនះលើចិត្តលោភៈដើរតាមផ្លូវធម៌គឺអរិយមគ្គចៀសចាកអន្ទាក់នៃសង្សារវដ្ដ !!!ចិត្តអើយបង្អង់ បង្អន់ចំណង់នឹងបានស្ងប់ជាក់ ខំរើនហាត់ពត់ពន្លត់លោភៈ អាចស្រាយអន្ទាក់ពីចង់មិនចប់ !!!!ពិតណាស់ៗក្មួយហ្សាណានីលោភៈញាំញីចិត្តមិនដែលគ្រប់ចង់មានចង់បានទាំងថ្ងៃទាំងយប់ដល់ទីបញ្ជប់ស្លាប់ទៅទទេ !!!!ឱ! ចិត្តអើយចិត្តមិនចេះស្ងប់សោះដើរហក់លោតហោះមិនឈរមិនឈប់ចង់មានចង់បានមិនដែលចេះគ្រប់ទាំងថ្ងៃទាំងយប់ងប់នឹងលោភៈ ។សប្បាយនឹងបានក្សាន្ដចិត្តពេកណាស់គួរចាំឲ្យច្បាស់នេះហើយលោភៈគ្រប់ពេលវេលាតណ្ហាតាមញាក់ចាប់ចងថ្ពក់ទាក់ចិត្តមិនចប់ចង់ !!!លត់ដំតាំងចិត្តពិបាកអ្វីម្លេះកាយជិះរទេះចិត្តជិះម៉ូតូចិត្តចង់តែបានមិនមានឈប់ឈរកាយជិះម៉ូតូចិត្តជិះរថយន្ត !!!ពិតហើយត្រូវហើយក្មួយស្រី ចិត្តអើយលកលៃបន្ថយលោភលន់បើមិនបានអស់គ្រាន់តែសម្រន់យូរទៅគង់អន់លោភលន់រឹលរាក់ ។ថាទេចុះមាត់ចាំលោភលកលៃដល់ពេលបានដៃយើងកើបទ្វេដងថាទេសិនចុះវាល្អមើលផងពេលនៅក្រោយខ្នងលោភយកទាំងអស់ !!!លោភៈទាក់ចិត្តមិនឲ្យអៀនខ្មាសបានណាស់ខ្វះណាស់មិនមានស្កល់ស្កប់មិនបានដូចចិត្តទោសៈឆ្កួតឡប់ដល់ទីបញ្ចាប់ហោហៈនាំហិន ។
*** នាទី កំណាព្យ ៖ ស្អប់ពាក្យលោភតែល្មោភចង់បាន ***
ReplyDeleteផ្សព្វផ្សាយដោយ គេហដ្ឋាន អភិរក្ស មរតកព្រះពុទ្ធសាសនាខ្មែរ
ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស
**** បទពាក្យ ៨ ធម្មតា ****
គេថាលោភលន់ខឹងពន់ពេកណាស់
ទោះចិត្តនៅខ្វះមិនដែលថាគ្រប់
មានមួយមិនក្សាន្តចង់បានដល់ដប់
ពាក្យលោភសែនស្អប់តែមិនចប់ចង់ ។
ដោយ ហ៊ិម ឆាន់
បានដូចបំណងចិត្តសែនត្រេកអរ
រិះគិតបន្តថាមិនទាន់ថួន
បង្កើនលោភៈដោយមិនដឹងខ្លួន
បង្កើនចំនួនចង់មិនចេះចប់ ។
កាយដេកខ្ទមស្លឹកចិត្តនឹកផ្ទះថ្ម
ចិត្តលោភបន្តចង់បានវិឡា
ចិត្តនេះដើរទេសគ្រប់ពេលវេលា
កើនលោភគ្រប់គ្រាដោយមិនដឹងខ្លួន ។
ចង់មានចង់បានចង់ឆ្ងាញ់ចង់ស្អាត
ហើយខំសង្វាតឲ្យបានដូចប៉ង
បើមិនបានទេមួម៉ៅសៅហ្មង
មេរោគលោភឆ្លងដល់កាយដល់ចិត្ត ។
សុខក្នុងលោកិយមិនស្ងប់ក្សាន្ត
ចិត្តចង់តែបានមិនចេះចប់
បើបានមួយហើយចង់បានដប់
វិលវល់ឡឹបឡប់ព្រោះលោភៈ ។
ព្រោះតែលោភៈ វង្វេងឈ្លក់ងប់
បានមួយមិនគ្រប់បានដប់មិនគ្រាន់
ចេះតែចង់បានមិនដែលធុញទ្រាន់
ទុក្ខត្រួតច្រើនជាន់ព្រោះរៀងចង់ !!!
បានជិះរទេះចិត្តជិះម៉ូតូ
ចិត្តគិតបន្តចង់បានរថយន្ត
មិនចេះឆ្អែតទេនេះហើយលោភលន់
មិនដែលស្រាកអន់ព្រោះចង់មិនឈប់ ។
ចិត្តអើយៗចិត្តកុំគិតរាយមាយ
ជៀសចេញឲ្យឆ្ងាយពីរឿងលោភលន់
អរនឹងអ្វីមានប្រពៃពេកពន់
តាំងចិត្តឲ្យធ្ងន់កុំតាមតណ្ហា ។
ថាទេតែមាត់ តែចិត្តផ្ទៀងផ្ទាត់ ចង់យកឲ្យបាន
មាត់ស្តីថាទេ តែចិត្តមិនក្សាន្ត ទោះបានមួយលាន
ចិត្តនៅតែខ្វះ ។
ចិត្តលោភមនុស្សលោកដូចមហាសាគរ
ទន្លេហូរមក៏ចូលមិនចេះឆ្អែត
បានដប់បានម្ភៃចង់បានដល់ប៉ែត
ព្រោះតែមូលហេតុលោភៈទាក់ចិត្ត ។
ទោះបីមិនបានតែខិតខំលះ
ស្វែងរកជំនះលើចិត្តលោភៈ
ដើរតាមផ្លូវធម៌គឺអរិយមគ្គ
ចៀសចាកអន្ទាក់នៃសង្សារវដ្ដ !!!
ចិត្តអើយបង្អង់ បង្អន់ចំណង់
នឹងបានស្ងប់ជាក់ ខំរើនហាត់ពត់
ពន្លត់លោភៈ អាចស្រាយអន្ទាក់
ពីចង់មិនចប់ !!!!
ពិតណាស់ៗក្មួយហ្សាណានី
លោភៈញាំញីចិត្តមិនដែលគ្រប់
ចង់មានចង់បានទាំងថ្ងៃទាំងយប់
ដល់ទីបញ្ជប់ស្លាប់ទៅទទេ !!!!
ឱ! ចិត្តអើយចិត្តមិនចេះស្ងប់សោះ
ដើរហក់លោតហោះមិនឈរមិនឈប់
ចង់មានចង់បានមិនដែលចេះគ្រប់
ទាំងថ្ងៃទាំងយប់ងប់នឹងលោភៈ ។
សប្បាយនឹងបានក្សាន្ដចិត្តពេកណាស់
គួរចាំឲ្យច្បាស់នេះហើយលោភៈ
គ្រប់ពេលវេលាតណ្ហាតាមញាក់
ចាប់ចងថ្ពក់ទាក់ចិត្តមិនចប់ចង់ !!!
លត់ដំតាំងចិត្តពិបាកអ្វីម្លេះ
កាយជិះរទេះចិត្តជិះម៉ូតូ
ចិត្តចង់តែបានមិនមានឈប់ឈរ
កាយជិះម៉ូតូចិត្តជិះរថយន្ត !!!
ពិតហើយត្រូវហើយក្មួយស្រី
ចិត្តអើយលកលៃបន្ថយលោភលន់
បើមិនបានអស់គ្រាន់តែសម្រន់
យូរទៅគង់អន់លោភលន់រឹលរាក់ ។
ថាទេចុះមាត់ចាំលោភលកលៃ
ដល់ពេលបានដៃយើងកើបទ្វេដង
ថាទេសិនចុះវាល្អមើលផង
ពេលនៅក្រោយខ្នងលោភយកទាំងអស់ !!!
លោភៈទាក់ចិត្តមិនឲ្យអៀនខ្មាស
បានណាស់ខ្វះណាស់មិនមានស្កល់ស្កប់
មិនបានដូចចិត្តទោសៈឆ្កួតឡប់
ដល់ទីបញ្ចាប់ហោហៈនាំហិន ។