**** បទពាក្យ ៧ ****អត្តភាពជាមនុស្ស ទាំងស្រីប្រុសមានទ្វារបីកាយមនោនិងវចី ចិត្តធំក្រៃជាចៅហ្វាយ ។តើចិត្តស្ថិតទីណា ម្តេចឫទ្ធិក្លាហួសបរិយាយ ?បញ្ជាវាចាកាយ បានយ៉ាងងាយដូច្នេះណា ?។អ្នកខ្លះថាចិត្តនេះ ស្ថិតក្នុងបេះដូងគ្រប់គ្នាអំណាចមហិមា គ្រប់វេលាបញ្ជាគេ ។ អ្នកខ្លះបញ្ជាក់ថា ស្ថិតនៅនាខួរក្បាលទេ ចិត្តមិនដែលទំនេរ បញ្ជាគេរេចុះឡើង ។បើតាមសេចក្តីពិត ចិត្តនេះស្ថិតក្នុងខ្លួនយើងពីក្បាលដល់ចុងជើង ពេញកាយយើងចិត្តតាំងដក់ ។ទីណាមានវេទនា(១) ទីនោះណាចិត្តតោងថ្ពក់ អត់តែនៅចុងសក់ ចុងក្រចកជើងនិងដៃ ។អត្តភាពមនុស្សធម្មតា ចិត្តខ្លាំងក្លាបញ្ជាកាយអ្នកចេះធម៌ពណ្ណរាយ អាចយកកាយបញ្ជាចិត្ត ៕វេទនា = ការទទួលអារម្មណ៍ ដោយ ហ៊ិម ឆាន់ខួរក្បាលធ្វើជាផ្ទះបេះដូងផ្លាស់ធ្វើប៊ុយរ៉ូ(ការិយាល័យ)ចិត្តមិនចេះខ្ជិលថ្ងូរប៉ិនតស៊ូនឹងការងារ ( មានអ្នកខ្លះយល់ថាដូច្នេះ ) ទីណាមានអារម្មណ៍ចិត្តសម្ងំនៅទីនោះមិនជឿក្ដិចមើលចុះតើអ្នកឈឺនៅទីណា ?អ្នកប្រាជ្ញលោកពោលថាចិត្តនេះណានៅក្នុងខូរសប្បាយឬអាប់អួចិត្តដើរតួឯកជានិច្ច ។ចិត្តនេះធំអស្ចារ្យលើវាចាហើយនឹងកាយបញ្ជាមិនជិនណាយអរសប្បាយនឹងមុខងារ ។ចិត្តល្អបង្កបុណ្យវាចាទន់កាយបន្ទាបចិត្តអាក្រក់នាំបាបវាចាឆ្អាបកាយស្អុយឆ្អេះ ។អ្វីៗធំលើចិត្តត្រូវតែគិតពិចារណាព្រះធម៌ផ្ដល់បញ្ញានាំចិត្តក្លាស្វែងរកបុណ្យ !!!កាត់សក់ក្រចកដៃកាត់វែងខ្លីឥតឈឺទេព្រោះទីនោះទំនេរគ្មានចិត្តទេនាំរំខាន ។ក្រចកសក់នៅរស់ធំលូតលាស់បញ្ជាក់បានគ្មានចិត្តតាំងមូលដ្ឋានទើមមិនមានការឈឺចាប់ ។
**** បទពាក្យ ៧ ****
ReplyDeleteអត្តភាពជាមនុស្ស
ទាំងស្រីប្រុសមានទ្វារបី
កាយមនោនិងវចី
ចិត្តធំក្រៃជាចៅហ្វាយ ។
តើចិត្តស្ថិតទីណា
ម្តេចឫទ្ធិក្លាហួសបរិយាយ ?
បញ្ជាវាចាកាយ
បានយ៉ាងងាយដូច្នេះណា ?។
អ្នកខ្លះថាចិត្តនេះ
ស្ថិតក្នុងបេះដូងគ្រប់គ្នា
អំណាចមហិមា
គ្រប់វេលាបញ្ជាគេ ។
អ្នកខ្លះបញ្ជាក់ថា
ស្ថិតនៅនាខួរក្បាលទេ
ចិត្តមិនដែលទំនេរ
បញ្ជាគេរេចុះឡើង ។
បើតាមសេចក្តីពិត
ចិត្តនេះស្ថិតក្នុងខ្លួនយើង
ពីក្បាលដល់ចុងជើង
ពេញកាយយើងចិត្តតាំងដក់ ។
ទីណាមានវេទនា(១)
ទីនោះណាចិត្តតោងថ្ពក់
អត់តែនៅចុងសក់
ចុងក្រចកជើងនិងដៃ ។
អត្តភាពមនុស្សធម្មតា
ចិត្តខ្លាំងក្លាបញ្ជាកាយ
អ្នកចេះធម៌ពណ្ណរាយ
អាចយកកាយបញ្ជាចិត្ត ៕
វេទនា = ការទទួលអារម្មណ៍
ដោយ ហ៊ិម ឆាន់
ខួរក្បាលធ្វើជាផ្ទះ
បេះដូងផ្លាស់ធ្វើប៊ុយរ៉ូ(ការិយាល័យ)
ចិត្តមិនចេះខ្ជិលថ្ងូរ
ប៉ិនតស៊ូនឹងការងារ ( មានអ្នកខ្លះយល់ថាដូច្នេះ )
ទីណាមានអារម្មណ៍
ចិត្តសម្ងំនៅទីនោះ
មិនជឿក្ដិចមើលចុះ
តើអ្នកឈឺនៅទីណា ?
អ្នកប្រាជ្ញលោកពោលថា
ចិត្តនេះណានៅក្នុងខូរ
សប្បាយឬអាប់អួ
ចិត្តដើរតួឯកជានិច្ច ។
ចិត្តនេះធំអស្ចារ្យ
លើវាចាហើយនឹងកាយ
បញ្ជាមិនជិនណាយ
អរសប្បាយនឹងមុខងារ ។
ចិត្តល្អបង្កបុណ្យ
វាចាទន់កាយបន្ទាប
ចិត្តអាក្រក់នាំបាប
វាចាឆ្អាបកាយស្អុយឆ្អេះ ។
អ្វីៗធំលើចិត្ត
ត្រូវតែគិតពិចារណា
ព្រះធម៌ផ្ដល់បញ្ញា
នាំចិត្តក្លាស្វែងរកបុណ្យ !!!
កាត់សក់ក្រចកដៃ
កាត់វែងខ្លីឥតឈឺទេ
ព្រោះទីនោះទំនេរ
គ្មានចិត្តទេនាំរំខាន ។
ក្រចកសក់នៅរស់
ធំលូតលាស់បញ្ជាក់បាន
គ្មានចិត្តតាំងមូលដ្ឋាន
ទើមមិនមានការឈឺចាប់ ។