*** បទពាក្យ ៨ ធម្មតា ***គេចាំងគេចោះអស់រលីងហើយ ឱ! អប្សរាអើយតើឈឺយ៉ាងណា?ខ្មែរសែនចុកចាប់អួលណែនឱរា ស្រក់ទឹកនេត្រាស្ដាយហួសហាស្តី ។ក្នុងទឹក លើដី ព្រៃតូចព្រៃធំ គេផ្ដួលរំលំ លក់កោះ លក់ដីសូម្បីអប្សរាកេរបុព្វការី ក៏មិនផុតភ័យព្រោះពួកទមិឡមារ ។ ម្ដេចក៏ដូច្នេះ? ម្ដេចមិនចេះឆ្អែត? ពួកនរកប្រេតនឹងមានវេរាវិញ្ញាណអ្នកសាងនឹងបណ្ដាសា អ្នកឯងមុខជាវិនាសអន្តរាយ ៕ ដោយ ហ៊ិម ឆាន់សីលាចារឹកស្នាដៃដូនតាពិសេសអស្ចារ្យគេកោតស្ញប់ស្ញែងទៅជាបំផ្លាញសម្បត្តិខ្លួនឯងម្ដេចក៏វង្វែងដូច្នេះខ្មែរអើយ !!!ទឹកភ្នែកអប្សរាគឺទឹកភ្នែកខ្មែរខ្មែរអើយគួរតែរួបឬួមគ្នាឡើងការពារថែថួនសម្បត្តិជាតិយើងឲ្យបានរុងរឿងដូចពីបុព្វកាល ។អប្សរាអង្វរសូមមេត្តាជួយបើមិនលើកស្ទួយចូរកុំចាំងចោះទុក្ខឲ្យអប្សរាមានជីវិតរស់បំរើជាតិស្មោះរាប់ពាន់ឆ្នាំទៀត !!!ពួកខ្មាំងល្ងង់ខ្លៅខ្មៅទាំងកាយចិត្តចម្លាក់ប្រណីតក៏បំផ្លាញដែរស្ដាយកេរដូនតាទុកឲ្យកូនខ្មែរម្ដេចក៏ប្រួលប្រែទៅដូច្នេះហ្ន !!!អប្សរាទួញយំសុំសួរអ្នកថាអ្នកចោះអប្សរាដើម្បីអ្វីដែរ ?ស្ដាយណាស់ ! ស្ដាយពាស់ ! កេរដូនតាខ្មែរម្ដេចក៏ប្រួលប្រែដូច្នេះទៅកើត ?ជួយផង ! ជួយផង ! ជួយដល់អប្សរាស្នាដៃដូនតាគ្មានអ្វីសល់ទេគេចោះគេដាប់មរតកកូនខ្មែរលោកអើយជួយថែជួយអប្សរាផង !!!ព្រោះតែដុល្លារកាប់ឆ្ការខ្ទីខ្ទេចបំផ្លាញបំផ្លិចរឹលរេចគ្រប់យ៉ាងដី ទឹក ព្រៃ កោះ ចោះជញ្ជាំងប្រាង្គជួជាតិឡើងចាងសាងតែបាបកម្ម !!!ល្មមហើយខ្មែរអើយល្មមភ្ញាក់ខ្លួនកុំដួលផ្ទួនៗល្មមក្រោកឡើងដើរដៅទិសមួយដោយទ្រូងពើង លើកស្ទួយដំកើងជាតិខេមរា !!!ខ្មោចស្រុកឲ្យដៃទើបខ្មោចព្រៃហ៊ានទន្ទ្រានឈ្លានពានឥតខ្លាចរអារខ្មែរអើយក្រោកឡើងសាមគ្គីសាមគ្គាទាក់ឆ្វាក់ដៃគ្នាការពារមរតក ។រន្ធត់ស្លុតចិត្តអាណិតអប្បរាគេកាត់កេសាមិនស្ដាយស្រណោះគេចាំងគេដាប់គេកាប់គេចោះមិនគួរឡើយសោះទៅជាដូច្នេះ !!!
*** បទពាក្យ ៨ ធម្មតា ***
ReplyDeleteគេចាំងគេចោះអស់រលីងហើយ
ឱ! អប្សរាអើយតើឈឺយ៉ាងណា?
ខ្មែរសែនចុកចាប់អួលណែនឱរា
ស្រក់ទឹកនេត្រាស្ដាយហួសហាស្តី ។
ក្នុងទឹក លើដី ព្រៃតូចព្រៃធំ
គេផ្ដួលរំលំ លក់កោះ លក់ដី
សូម្បីអប្សរាកេរបុព្វការី
ក៏មិនផុតភ័យព្រោះពួកទមិឡមារ ។
ម្ដេចក៏ដូច្នេះ? ម្ដេចមិនចេះឆ្អែត?
ពួកនរកប្រេតនឹងមានវេរា
វិញ្ញាណអ្នកសាងនឹងបណ្ដាសា
អ្នកឯងមុខជាវិនាសអន្តរាយ ៕
ដោយ ហ៊ិម ឆាន់
សីលាចារឹកស្នាដៃដូនតា
ពិសេសអស្ចារ្យគេកោតស្ញប់ស្ញែង
ទៅជាបំផ្លាញសម្បត្តិខ្លួនឯង
ម្ដេចក៏វង្វែងដូច្នេះខ្មែរអើយ !!!
ទឹកភ្នែកអប្សរាគឺទឹកភ្នែកខ្មែរ
ខ្មែរអើយគួរតែរួបឬួមគ្នាឡើង
ការពារថែថួនសម្បត្តិជាតិយើង
ឲ្យបានរុងរឿងដូចពីបុព្វកាល ។
អប្សរាអង្វរសូមមេត្តាជួយ
បើមិនលើកស្ទួយចូរកុំចាំងចោះ
ទុក្ខឲ្យអប្សរាមានជីវិតរស់
បំរើជាតិស្មោះរាប់ពាន់ឆ្នាំទៀត !!!
ពួកខ្មាំងល្ងង់ខ្លៅខ្មៅទាំងកាយចិត្ត
ចម្លាក់ប្រណីតក៏បំផ្លាញដែរ
ស្ដាយកេរដូនតាទុកឲ្យកូនខ្មែរ
ម្ដេចក៏ប្រួលប្រែទៅដូច្នេះហ្ន !!!
អប្សរាទួញយំសុំសួរអ្នកថា
អ្នកចោះអប្សរាដើម្បីអ្វីដែរ ?
ស្ដាយណាស់ ! ស្ដាយពាស់ ! កេរដូនតាខ្មែរ
ម្ដេចក៏ប្រួលប្រែដូច្នេះទៅកើត ?
ជួយផង ! ជួយផង ! ជួយដល់អប្សរា
ស្នាដៃដូនតាគ្មានអ្វីសល់ទេ
គេចោះគេដាប់មរតកកូនខ្មែរ
លោកអើយជួយថែជួយអប្សរាផង !!!
ព្រោះតែដុល្លារកាប់ឆ្ការខ្ទីខ្ទេច
បំផ្លាញបំផ្លិចរឹលរេចគ្រប់យ៉ាង
ដី ទឹក ព្រៃ កោះ ចោះជញ្ជាំងប្រាង្គ
ជួជាតិឡើងចាងសាងតែបាបកម្ម !!!
ល្មមហើយខ្មែរអើយល្មមភ្ញាក់ខ្លួន
កុំដួលផ្ទួនៗល្មមក្រោកឡើង
ដើរដៅទិសមួយដោយទ្រូងពើង
លើកស្ទួយដំកើងជាតិខេមរា !!!
ខ្មោចស្រុកឲ្យដៃទើបខ្មោចព្រៃហ៊ាន
ទន្ទ្រានឈ្លានពានឥតខ្លាចរអារ
ខ្មែរអើយក្រោកឡើងសាមគ្គីសាមគ្គា
ទាក់ឆ្វាក់ដៃគ្នាការពារមរតក ។
រន្ធត់ស្លុតចិត្តអាណិតអប្បរា
គេកាត់កេសាមិនស្ដាយស្រណោះ
គេចាំងគេដាប់គេកាប់គេចោះ
មិនគួរឡើយសោះទៅជាដូច្នេះ !!!