Wednesday, 13 May 2015

២៧៣- ស្រឡាញ់ពិត


1 comment:

  1. *** ស្រឡាញ់ពិត ***
    យើងខ្ញុំ ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស តាងនាមនៃគេហដ្ឋាន
    អភិរក្ស មរតកព្រះពុទ្ធសាសនាខ្មែរ សូមជូន នាទី កំណាព្យ ៖
    **** ស្រឡាញ់ពិត ៖ បទពាក្យ ៨ ធម្មតា ****
    ស្រឡាញ់ដោយពិតឥតទាមទារអ្វី
    ដូចដួងហឫទ័យម៉ែស្នេហាបុត្រ
    មេត្តាករុណាជ្រះថ្លាបំផុត
    ដូចធម៌ព្រះពុទ្ធបរិសុទ្ធឥតហ្មង ។
    ដោយ ហ៊ិម ឆាន់

    ស្នេហាមាតាធំធេងបំផុត
    ដូចមហាសមុទ្រផុតកន្ទុយភ្នែក
    ស៊ូទ្រាំលំបាកទូលកណ្ដៀតរែក
    ដើរអង្គុយដេកគិតកូនជានិច្ច ។
    កក់ក្ដៅស្រណុកចិត្តសុខស្ងប់ស្រួល
    ស្មោះសរទទួលច្រមុះមាត់ម៉ែ
    សុខស្រួលស្រទន់ដូចត្រូវមន្តស្នេហ៍
    កូនចង់នៅក្បែរម៉ែរៀងរហូត ។

    ដៃម៉ែស្រទន់ដូចមន្តព្រះពុទ្ធ
    ភ័យខ្លាចតក់ស្លុតចេញផុតពីកាយ
    រីកចិត្តរីកថ្លើមសោមនស្សសប្បាយ
    កូនចង់ជិតកាយម៉ែរៀងរហូត ។

    ស្នេហាមាតាធំគ្មានព្រះដែន
    មិនដែលច្រណែននឹងបុត្រធីតា
    បរិសុទ្ធឥតហ្មងពេញដោយមេត្តា
    កាយចិត្តវាចាស្នេហាភក្ដី ។

    ស្នេហាមាតាធំដូចមហាមេឃ
    ឲ្យចែករំលែរកឥតទាមទារអ្វី
    បេះដូងនិងចិត្តស្នេហ៍បុត្រពិសី
    រីករាយពេកក្រៃបើកូនបានសុខ !!!

    ជាឈាមជាសាច់បីបាច់រក្សា
    ដោយក្តីមេត្តាករុណាភក្តី
    មិនចង់បានអ្វីពីបុត្រពិសី
    ស្រឡាញ់លុះក្ស័យឥតបីងាករេ !!!

    ម៉ែស្រឡាញ់កូនដូចក្បូនស្នេហ៍ទឹក
    ស្រឡាញ់ហើយនឺកចារឹកក្នុងចិត្ត
    ស្រឡាញ់ពេកណាស់ដើរដេើឈរគិត
    ស្រឡាអ់ពិតៗឥតទាមទារអ្វី !!!

    អ្នកម៉ែស្រឡាញ់កូនលើសអ្វីៗ
    អ្នកម៉ែភក្ដីឥតបីប្រួលប្រែ
    អ្នកម៉ែមេត្តាករុណាមាសស្នេហ៍
    អ្នកម៉ែថ្នមថែស្នាលស្និទ្ធស្នេហា !!!

    គុណម៉ែគុណឳធំអនេក
    គុណធំហួសមេឃធ្ងន់ហួសដី
    គុណធំធេងណាស់ហួសអ្វីៗ
    កូនចៅប្រុសស្រីត្រូវចងចាំ !!!

    សាធុ ! សាធុ ! ក្មួយ រី មេត្តា
    ស្នេហាមាតាធំធេងបំផុត
    ធំលើសផ្ទៃមេឃធំជាងសមុទ្រ
    ទុក្ខធំបំផុតពេលម៉ែឃ្លាតកូន ។

    ReplyDelete