Wednesday, 13 May 2015

២៧៤- បុណ្យរំឭកគុណម៉ែ


1 comment:

  1. *** បុណ្យរំឭកគុណម៉ែ ៖ FETE DES MERES , MOTHER’S DAY ***
    យើងខ្ញុំ ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស តាងនាមនៃគេហដ្ឋាន
    អភិរក្ស មរតកព្រះពុទ្ធសាសនាខ្មែរ សូមជូន នាទី កំណាព្យ ៖
    **** បុណ្យរំឭកគុណម៉ែ ****
    ម៉ែជាព្រះធំ ធំលើសអស់ព្រហ្ម ធំលើសទេវតា
    ម៉ែឲ្យកំណើត បង្កើតលោកា អត់ពីមាតា
    លោកាគ្មានន័យ ។
    ថ្ងៃដប់ឧសភា ប្រណម្យវន្ទា ឧទ្ទិសពរជ័យ
    រំឭកគុណម៉ែ បងអុំមីងយាយ កូនចៅប្អូនស្រី
    ឧត្តមភរិយា ។
    អាយុវណ្ណៈ ពលៈសុខៈ ដល់ម៉ែគ្រប់គ្នា
    ចម្រុងចម្រើន កើនលាភសម្បទា គ្រប់ពេលវេលា
    ជួបតែធម៌ស្ងប់ ។
    សុភមង្គល សុខសាន្តនិមល វិបុលគ្រប់សព្វ
    សិរីសុខដុម មនោរម្យថ្ងៃយប់ ចៀសចាកធុញថប់
    ស្ងប់ក្សាន្តហឫទ័យ ។
    សូមជួបផលបុណ្យ កូនៗស្គាល់គុណ ម៉ែជាប្រក្រតី
    កូនរស់ក្នុងធម៌ មិនឲ្យគ្រោះភ័យ ម៉ែសុខសួស្តី
    និរន្តរ៍រៀងអើយ ។
    ពាក្យម៉ែពីរោះ គ្រាន់តែហៅឈ្មោះ
    ជម្ងឺធូរជា ជាមន្តពិសេស
    ដល់កូនគ្រប់គ្នា ហៅរាល់វេលា
    មិនដែលមានហ្មង ។
    កត្តញ្ញូតាធម៌ ឧត្តមបវរ
    ទុកជាចំបង និងបារមីធម៌
    ដប់ប្រការហោង ម៉ែចែវចម្លង
    ឲ្យកូនក្សាន្តសុខ ៕


    ReplyDelete