**** ទង់ជាតិខ្មែរ ៖ បទពាក្យ ៧ ****ខៀវ ក្រហម ស លម្អទង់ អង្គរត្រចង់ខ្ញង់ជាញជ័យបង្ហាញកេរ្តិ៍ឈ្មោះខ្ពស់ប្រពៃ រន្ទឺល្បាញល្បីសូរ ខ្ទរ ខ្ទ័រ ។ប្រាសាទពណ៌ ស ល្អហួសស្តី គឺជាសក្ខីអរិយធម៌សិល្បៈ អក្សរ ល្អវប្បធម៌ ពូជពង្សឈាមជ័រកម្ពុជបុត្រ ។ ស ល្អ វិសុទ្ធតាងសាសនា បង្ហាញមាគ៌ាព្រះសម្ពុទ្ធសមភាព យុត្តិធម៌ល្អបរិសុទ្ធ សាមគ្គីមោះមុត វឌ្ឍនភាព ។មាគ៌ាសប្បុរសមានមេត្តា សាងបុណ្យគ្រប់គ្រាបិទផ្លូវបាប ចិត្តល្អផូរផង់ស្អាតសុភាព មានសន្តិភាពនិងកិត្តិយស ។ក្រហមឈាមថ្លាដូនតាយើង មុខងើបទ្រូងពើងចិត្តស្ម័គ្រស្មោះបូជាជីវិតឲ្យជាតិរស់ ប្រទេសផុតគ្រោះរាស្ត្រសុខដុម។លោកថែធនធានមានដីទឹក កោះកេរ រ៉ែ ម្រឹគ ប្រាង្គ ព្រៃភ្នំទន្លេបឹងបួរត្រីកុះកុំ ត្រជាក់ត្រជំរដ្ឋកម្ពុជា ។ពណ៌ខៀវដំណាងព្រះមហាក្សត្រ សោយរាជ្យសម្បត្តិរដ្ឋសីមាដោយទសពិធដប់ប្រការ លើកម្ពុជាដីសុវណ្ណ ។ ទង់តែមួយផ្ទាំងបញ្ចាំងប្រាប់ ថាដូនតាស្លាប់គ្រប់ជំនាន់ការពារមិនឲ្យខ្មាំងជិះជាន់ ខ្មែរអើយគ្នេរគ្នាន់តាមដូនតា ។ខ្មែរពូជតែមួយលើកស្ទួយជាតិ កុំឲ្យចោលម្សៀតលក់មនសិការលើ ក្រោម កណ្ដាលសុទ្ធខេមរា រួបរួមពួតគ្នារុលសម្រុក ។ចងឆ្វាក់ស្រាក់រួមជាបាច់មួយ ស្ទុះងើបបោះពួយស្ទួយទៅមុខ ពុះពារឧបសគ្គយ៉ាងគគុក ថ្ងៃថ្មីជួបសុខថ្កើងថ្កានអើយ ៕ ដោយ ហ៊ិម ឆាន់ខៀវ ក្រហម ស បវរស្រស់អស្ចារ្យដូចឈ្មោះអច្ឆរិយៈអង្គរល្អឯកស្រែកបញ្ជាក់ក្រាំងមាសអមតៈឆ្លាក់ប្រវត្តិ ។កំពូលស្រួចខ្ពស់យសរុងរោចន៍គ្មានគូប្រដូចលើលោកាខ្មែរអើយក្រោកឡើងស្រាក់ដៃគ្នាពីភក្សរក្សាការពារកេរ ។ទឹកមិនមានត្រី ភ្នំមិនមានព្រៃក្ដៅខុសធម្មតា ជម្ងឺថ្មីៗកើតច្រើនប្រការ នាំទុក្ខវេទនារាប់រយជំពូក ។កំណាត់មួយផ្ទាំងបញ្ចាំងន័យដូនតាស៊ូក្ស័យឲ្យជាតិរស់ខ្មែរអើយក្រោកឡើងរើរំដោះខ្មែរអាចផុតគ្រោះព្រោះរួមគ្នា ។
**** ទង់ជាតិខ្មែរ ៖ បទពាក្យ ៧ ****
ReplyDeleteខៀវ ក្រហម ស លម្អទង់
អង្គរត្រចង់ខ្ញង់ជាញជ័យ
បង្ហាញកេរ្តិ៍ឈ្មោះខ្ពស់ប្រពៃ
រន្ទឺល្បាញល្បីសូរ ខ្ទរ ខ្ទ័រ ។
ប្រាសាទពណ៌ ស ល្អហួសស្តី
គឺជាសក្ខីអរិយធម៌
សិល្បៈ អក្សរ ល្អវប្បធម៌
ពូជពង្សឈាមជ័រកម្ពុជបុត្រ ។
ស ល្អ វិសុទ្ធតាងសាសនា
បង្ហាញមាគ៌ាព្រះសម្ពុទ្ធ
សមភាព យុត្តិធម៌ល្អបរិសុទ្ធ
សាមគ្គីមោះមុត វឌ្ឍនភាព ។
មាគ៌ាសប្បុរសមានមេត្តា
សាងបុណ្យគ្រប់គ្រាបិទផ្លូវបាប
ចិត្តល្អផូរផង់ស្អាតសុភាព
មានសន្តិភាពនិងកិត្តិយស ។
ក្រហមឈាមថ្លាដូនតាយើង
មុខងើបទ្រូងពើងចិត្តស្ម័គ្រស្មោះ
បូជាជីវិតឲ្យជាតិរស់
ប្រទេសផុតគ្រោះរាស្ត្រសុខដុម។
លោកថែធនធានមានដីទឹក
កោះកេរ រ៉ែ ម្រឹគ ប្រាង្គ ព្រៃភ្នំ
ទន្លេបឹងបួរត្រីកុះកុំ
ត្រជាក់ត្រជំរដ្ឋកម្ពុជា ។
ពណ៌ខៀវដំណាងព្រះមហាក្សត្រ
សោយរាជ្យសម្បត្តិរដ្ឋសីមា
ដោយទសពិធដប់ប្រការ
លើកម្ពុជាដីសុវណ្ណ ។
ទង់តែមួយផ្ទាំងបញ្ចាំងប្រាប់
ថាដូនតាស្លាប់គ្រប់ជំនាន់
ការពារមិនឲ្យខ្មាំងជិះជាន់
ខ្មែរអើយគ្នេរគ្នាន់តាមដូនតា ។
ខ្មែរពូជតែមួយលើកស្ទួយជាតិ
កុំឲ្យចោលម្សៀតលក់មនសិការ
លើ ក្រោម កណ្ដាលសុទ្ធខេមរា
រួបរួមពួតគ្នារុលសម្រុក ។
ចងឆ្វាក់ស្រាក់រួមជាបាច់មួយ
ស្ទុះងើបបោះពួយស្ទួយទៅមុខ
ពុះពារឧបសគ្គយ៉ាងគគុក
ថ្ងៃថ្មីជួបសុខថ្កើងថ្កានអើយ ៕
ដោយ ហ៊ិម ឆាន់
ខៀវ ក្រហម ស បវរស្រស់
អស្ចារ្យដូចឈ្មោះអច្ឆរិយៈ
អង្គរល្អឯកស្រែកបញ្ជាក់
ក្រាំងមាសអមតៈឆ្លាក់ប្រវត្តិ ។
កំពូលស្រួចខ្ពស់យសរុងរោចន៍
គ្មានគូប្រដូចលើលោកា
ខ្មែរអើយក្រោកឡើងស្រាក់ដៃគ្នា
ពីភក្សរក្សាការពារកេរ ។
ទឹកមិនមានត្រី ភ្នំមិនមានព្រៃ
ក្ដៅខុសធម្មតា ជម្ងឺថ្មីៗ
កើតច្រើនប្រការ នាំទុក្ខវេទនា
រាប់រយជំពូក ។
កំណាត់មួយផ្ទាំងបញ្ចាំងន័យ
ដូនតាស៊ូក្ស័យឲ្យជាតិរស់
ខ្មែរអើយក្រោកឡើងរើរំដោះ
ខ្មែរអាចផុតគ្រោះព្រោះរួមគ្នា ។