Wednesday, 27 May 2015

២៧៧- រស់ !!!


1 comment:

  1. *** រស់ !!! ***
    រស់នៅមានន័យ
    រស់ក្នុងវិន័យ
    រស់សាងកុសល
    រស់ដើរតាមព្រះ
    រស់លះកង្វល់
    រស់ស្វែងមគ្គផល
    រស់រៀនហាត់ស្លាប់ !!!
    ដោយ ហ៊ិម ឆាន់

    អរគុណក្មួយស្រី ( )
    ចេះប្រើសំដី
    ពីរោះគួរស្ដាប់
    នេះហើយរៀនរស់
    ក្នុងគុណគួរគាប់
    សូមក្មួយជួបភ័ព្វ
    ទ្រព្យបីប្រការ !!!

    ត្រូវខំសាងបុណ្យ
    ត្រូវសាងធ្វើទុន
    ត្រូវចាំឲ្យច្បាស់
    ត្រូវតែប្រញាប់
    ត្រូវកុំចាំចាស់
    ត្រូវដឹងឲ្យណាស់
    អ្វីៗមិនទៀង !!!
    អរគុណអនេក
    ដែលក្មួយរួមចែក
    Comment និង Like
    អបអរសាទរ
    ក្នុងធម្មសប្បាយ
    ពាក្យពេចន៍អភិប្រាយ
    សប្បាយក្នុងធម៌ ។


    ព្រះធម៌បរិសុទ្ធ
    នាំចាកឆ្លងផុត
    ពីអន្លង់ជ្រាំ
    កាយចិត្តស្អាតល្អ
    អស់ប្រកាន់មាំ
    បញ្ចក្ខន្ធទាំងប្រាំ
    រស់នៅក្នុងធម៌ ។

    រស់នៅមានន័យ
    រស់មិនឲ្យភ័យ
    ទុក្ខដល់ញាតិមិត្ត
    រស់មានមេត្តា
    ករុណាក្នុងចិត្ត
    រស់ល្អប្រណីត
    គឺរស់ក្នុងធម៌ !!!

    ព្រះធម៌បរិសុទ្ធ
    នាំសត្វឆ្លងផុត
    កិលេសតណ្ហា
    បិទបាបបើកបុណ្យ
    រំដោះវេរា
    បានសុខរមនា
    គ្រប់គ្រាព្រោះស្ងប់ !!!

    ព្រះធម៌ជាច្បាប់
    នាំគុណល្អគាប់
    ដល់ជាតិសង្គម
    មនុស្សរស់ក្នុងធម៌
    សាមគ្គីជួបជុំ
    រួមរស់សុខដុម
    មានសន្តិភាព !!!

    រស់ ចង់បានល្បី
    រស់ ទាត់ធាក់វាយ
    រស់ លួចឆក់ប្លន់
    រស់ ភ្លេចរៀងស្លាប់
    រស់ អ័ព្ទស៊យស៊ុន
    រស់ ឈ្លាតគុណបុណ្យ
    រស់ យ៉ាកជាងស្លាប់ !!!


    រស់ ដើម្បីរស់
    រស់ អ័ព្ទកេរ្តិ៍ឈ្មោះ
    រស់ ឲ្យគេជេរ
    រស់ ឥតខ្លឹមសារ
    រស់ គ្មានន័យទេ
    រស់ លួចទ្រព្យខ្មែរ
    រស់ ចាំប្រេតអូស !!!



    រស់ សាង តែបាប
    រស់ ស្អុយ ឆ្អេះឆ្អាប
    រស់ សាប អកុសល
    រស់ គ្មាន មេត្តា
    រស់ កាយ ចិត្តខ្វល់
    រស់ នាំ អំពល់
    រស់ គ្មាន ប្រយោជន៍ ។

    រស់ ដូច សត្វជ្រឹង
    រស់ ឆ្អេះ ទ្រហឹង
    រស់ នោម ស្រោចប្រាណ
    រស់ សាង តែបាប
    រស់ ឆ្អាប សន្ដាន
    រស់ ប្រ យោជន៍គ្មាន
    រស់ ចាំ យមរាជ ។




    ReplyDelete