Monday, 27 April 2015

២៧២- សុទ្ធតែជាធម្មៈ


1 comment:

  1. *** សុទ្ធតែជាធម្មៈ ***
    យើងខ្ញុំ ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស តាងនាមនៃគេហដ្ឋាន
    អភិរក្ស មរតកព្រះពុទ្ធសាសនាខ្មែរ សូមជូន នាទី កំណាព្យ ៖
    ***សុទ្ធតែជាធម្មៈ ៖ បទពាក្យ ៨ ធម្មតា ***
    .
    ប្រសូត ត្រាស់ដឹង ចូលព្រះនិព្វាន សុទ្ធតែកើតមានក្រោមម្លប់ព្រឹក្សា
    ពិសាខបុណ្ណមីកណ្ដាលវេហាស៍ អង្គព្រះសាស្តាស្គាល់ធម្មជាតិច្បាស់ ។
    ត្រាស់ដឹងត្រៃលក្ខណ៍មគ្គអង្គប្រាំបី អមតៈវិថីត្រចង់ត្រចះ
    ព្រះសច្ចៈធម៌បវរតម្រាស់ ដឹកនាំតឿនដាស់សត្វប្រាសទុក្ខភ័យ ។
    ព្រះធម៌បដិ ច្ចសមុប្បាទ (១) ច្បងច្បាប់ធម្មជាតិមិនអាចកែច្នៃ
    កើតជាច្រវាក់ទាក់ហេតុបច្ច័យ ផលហេតុប្រស្រ័យទាក់ទាញតគ្នា ។
    រលត់ហើយកើត កើតហើយរលត់ មិនអាចគេចផុតពីធម៌អនិច្ចា
    គ្មានអញគ្មានឯងខន្ធប្រាំទេណា អ្វីក្នុងលោកាគឺជាធម្មៈ!!! ៕
    ដោយឧបាសក ហ៊ិម ឆាន់
    ១-បដិច្ចសមុប្បាទ = ធម៌ ឬសភាវៈដែលកើតមានឡើងដោយសារបច្ច័យ គឺគ្រឿង អាស្រ័យទាក់ទងតៗគ្នា



    ព្រះអង្គប្រសូត្រនៅក្នុងធម្មជាតិ
    ត្រាស់ដឹងធម៌ទៀតក៏នៅក្នុងព្រៃ
    ទ្រង់ស្គាល់ធម្មជាតិច្បាស់ដូចបាតដៃ
    ស្គាល់ហេតុបច្ច័យសាមញ្ញលក្ខណៈ ។

    សាធុ !
    កាព្យក្មួយតបបកមិនខ្ចកខកគុណ
    ពីរោះរណ្ដំពីកម្មបាបបុណ្យ
    អ៊ំសូមអរគុណអនេកកប្បការ ។
    ជីវិតខ្លីណាស់កុំក្រាស់ដោយបាប
    ត្រូវខំបង្ក្រាបកិលេសតណ្ហា
    បើកបេះដូងធម៌បិទបេះដូងមារ
    សុខារមនាច្បាស់ជារត់តាម !!!!


    សាធុ ! អរគុណប្អូន Ly Sambath
    ព្រះធម៌នាំសត្វហែលឆ្លងវដ្ដៈ
    ព្រះធម៌ជំរះលោភៈទោសៈ
    ចិត្តស្ងប់ត្រជាក់ជួបមគ្គឃើញផល ។

    ReplyDelete