រៀនសូត្រ យល់ដឹង បដិបត្តិរៀនធម៌ឱ្យយល់ ផ្ដល់គុណកើតផលជាងសូត្ររត់មាត់ ចាំផងថែមចេះពិសេសស្ទាញស្ទាត់ ទើបមិនភ្លាំងភ្លាត់ចូលមិច្ឆាមគ្គ(១) ។ចាំចេះជឿយល់ ចំរើនកើនផលពិតប្រាកដជាក់ បដិបត្តិស្មោះស្ម័គ្រឆន្ទៈវីរិយៈ អាចផ្ដាច់អន្ទាក់ មារព័ន្ធន៍ (២) បាន ។ ដោយ ហ៊ិម ឆាន់ពន្យល់ពាក្យ ៖ (១) មិច្ឆាមគ្គ = សេចក្តីយល់ឃើញខុស, សេចក្ដីត្រិះរិះខុស, វាចាខុស, ការងារខុស, ការចិញ្ចឹមជីវិតខុស, ព្យាយាមខុស, ស្មារតីខុស, ដំណើរតាំងចិត្តស្មិងស្មាធិ៍ខុស... ទាំងនេះជា មិច្ឆាមគ្គ ។(២) មារពន័ន្ធន៍ = ចំណងមារ , ចំណងកិលេស...ចាំជាទ្រឹស្តី ចេះគឺយល់ន័យ បញ្ញាខ្ចីគេបដិបត្តិខ្លួនឯង ខ្នះខ្នែងគ្នាន់គ្នេរ ទើបបង្កើតកេរបញ្ញាខ្លួនឯង ។បើចាំល្អក្រៃ បើចេះយល់ន័យ បដិបត្តិតាមបានពិសោធន៍ដឹងស្គាល់ យល់ក្នុងសន្តាន នុ៎ះ ទើបហៅបានបញ្ញាខ្លួនឯង ។ចាំពិតប្រពៃ បានចេះយល់ន៍យ កាន់តែជ្រះថ្លាបដិបត្តិបានទៀត កាន់តែអស្ចារ្យ បង្កើតបញ្ញាមកពីភាវនា ។សូត្រចាំក្បាយក្បោះ តែឥតយល់សោះ តើបានផលអី ?ដូចជាមនុស្សខ្វាក់ ឡើងជិះក្របី តែកម្មអប្រិយក្របីខ្វាក់ដែរ ។ចេះតែដើរទៅ ឥតមានគោលដៅ ឥតដឹងទិសទេទោះភ្លឺងងិត ក៏ឥតប្រួលប្រែ ដូច្នេះត្រូវតែចាំចេះដឹងយល់ ។
រៀនសូត្រ យល់ដឹង បដិបត្តិ
ReplyDeleteរៀនធម៌ឱ្យយល់ ផ្ដល់គុណកើតផល
ជាងសូត្ររត់មាត់ ចាំផងថែមចេះ
ពិសេសស្ទាញស្ទាត់ ទើបមិនភ្លាំងភ្លាត់
ចូលមិច្ឆាមគ្គ(១) ។
ចាំចេះជឿយល់ ចំរើនកើនផល
ពិតប្រាកដជាក់ បដិបត្តិស្មោះស្ម័គ្រ
ឆន្ទៈវីរិយៈ អាចផ្ដាច់អន្ទាក់ មារព័ន្ធន៍ (២) បាន ។
ដោយ ហ៊ិម ឆាន់
ពន្យល់ពាក្យ ៖
(១) មិច្ឆាមគ្គ = សេចក្តីយល់ឃើញខុស, សេចក្ដីត្រិះរិះខុស, វាចាខុស, ការងារខុស, ការចិញ្ចឹមជីវិតខុស, ព្យាយាមខុស, ស្មារតីខុស, ដំណើរតាំងចិត្តស្មិងស្មាធិ៍ខុស... ទាំងនេះជា មិច្ឆាមគ្គ ។
(២) មារពន័ន្ធន៍ = ចំណងមារ , ចំណងកិលេស...
ចាំជាទ្រឹស្តី ចេះគឺយល់ន័យ បញ្ញាខ្ចីគេ
បដិបត្តិខ្លួនឯង ខ្នះខ្នែងគ្នាន់គ្នេរ ទើបបង្កើតកេរ
បញ្ញាខ្លួនឯង ។
បើចាំល្អក្រៃ បើចេះយល់ន័យ បដិបត្តិតាមបាន
ពិសោធន៍ដឹងស្គាល់ យល់ក្នុងសន្តាន នុ៎ះ ទើបហៅបាន
បញ្ញាខ្លួនឯង ។
ចាំពិតប្រពៃ បានចេះយល់ន៍យ កាន់តែជ្រះថ្លា
បដិបត្តិបានទៀត កាន់តែអស្ចារ្យ បង្កើតបញ្ញា
មកពីភាវនា ។
សូត្រចាំក្បាយក្បោះ តែឥតយល់សោះ តើបានផលអី ?
ដូចជាមនុស្សខ្វាក់ ឡើងជិះក្របី តែកម្មអប្រិយ
ក្របីខ្វាក់ដែរ ។
ចេះតែដើរទៅ ឥតមានគោលដៅ ឥតដឹងទិសទេ
ទោះភ្លឺងងិត ក៏ឥតប្រួលប្រែ ដូច្នេះត្រូវតែ
ចាំចេះដឹងយល់ ។