សង្ឃឹមយុត្តិធម៌ឆ្ងាយសែនឆ្ងាយអ្នកក្រគ្រាំកាយរស់វេទនាគួរបន្ទោសកម្មពៀរវេរា ឬមេ ឃ្លាតឃ្លាធម៌ទសពិធ ?។(Jasmine Kc)បើសង្ឃឹមបានស្រាន្តផុតទុក្ខស្រុកទេសទៅមុខសុខដោយពិតរាស្ត្រលែងយំសោកយោគទុក្ខស្អិតនោះហៅគំនិតមេយើងល្អ។(Lim Rainsy)បើពឹងមេចាស់ក្រាស់លោភលន់ គិតតែលួចប្លន់ លក់នគររាស្ត្រក្រ ឈឺចាប់ ខ្នាប់វឹកវរ តើថ្ងៃណាហ្ន ទើបជួបសុខ ?។(Jasmine Kc)ខ្មែរនាំគ្នាដើរដៅទិសមួយ ក្រោកឡើងលើកស្ទួយស្ទុះទៅមុខ ពុះពារឧបសគ្គយ៉ាងគគុក ថ្ងៃថ្មីជួបសុខផុតងងឹត ។ (Chhann Him)សាមគ្គីចងស្រាក់ជាបាច់មួយ នាំគ្នាក្ដិចត្រួយពួកទុច្ចរិតឱ្យវារេចរឹលរួញរៀវស្វិត រាស្រ្តចាកភ័យភិតមានមង្គល ។ (Chhann Him)បន់ឲ្យពន្លឺនៃសុរិយា ចាំងរស្មីថ្លា នាំសុខសល់ដល់ប្រជាខ្មែរ ផុតទុព្វល ប្រឹងផ្តាច់ឬសគល់បច្ចាមិត្ត។ (Jasmine Kc)សូមឲ្យម្នឹះខ្មែររួមធ្លុងមួយ ចងបាច់លើកស្ទួយ ជាតិថ្កើងពិតវប្បធម៌ អរិយធម៌ ល្អពិសិដ្ឋ កិត្តិយសឆ្នើមស្ថិតនិរន្តន៍អើយ ។ (Jasmine Kc)សង្ឃឹមថ្ងៃថ្មីខ្មែរផុតគ្រោះកូនខ្មែររួមរស់ផុតខ្នោះកៀបមានយុត្តិធម៌ សមភាពមានសេរីភាព ម្ចាស់ខ្លួនឯង ។ច្រើនជំនាន់ហើយមិនស្បើយទុក្ខខ្មែរអើយងើបមុខពើងទ្រូងឡើងដេញខ្មាំងអប្រិយពីដីយើងខ្មែរនឹងរុងរឿងដូចបុព្វកាល ។ខ្លែងខ្ពស់ព្រោះខ្សែនិងមនុស្សទប់កាត់ខ្សែឬឈប់កាន់ទល់ជ្រែងខ្លែងឡប់តាមខ្យល់ឆ្កួតវង្វែងធ្លាក់ដោយខ្លួនឯងខូចអន្តរាយ ។
សង្ឃឹមយុត្តិធម៌ឆ្ងាយសែនឆ្ងាយ
ReplyDeleteអ្នកក្រគ្រាំកាយរស់វេទនា
គួរបន្ទោសកម្មពៀរវេរា
ឬមេ ឃ្លាតឃ្លាធម៌ទសពិធ ?។(Jasmine Kc)
បើសង្ឃឹមបានស្រាន្តផុតទុក្ខ
ស្រុកទេសទៅមុខសុខដោយពិត
រាស្ត្រលែងយំសោកយោគទុក្ខស្អិត
នោះហៅគំនិតមេយើងល្អ។(Lim Rainsy)
បើពឹងមេចាស់ក្រាស់លោភលន់
គិតតែលួចប្លន់ លក់នគរ
រាស្ត្រក្រ ឈឺចាប់ ខ្នាប់វឹកវរ
តើថ្ងៃណាហ្ន ទើបជួបសុខ ?។(Jasmine Kc)
ខ្មែរនាំគ្នាដើរដៅទិសមួយ
ក្រោកឡើងលើកស្ទួយស្ទុះទៅមុខ
ពុះពារឧបសគ្គយ៉ាងគគុក
ថ្ងៃថ្មីជួបសុខផុតងងឹត ។ (Chhann Him)
សាមគ្គីចងស្រាក់ជាបាច់មួយ
នាំគ្នាក្ដិចត្រួយពួកទុច្ចរិត
ឱ្យវារេចរឹលរួញរៀវស្វិត
រាស្រ្តចាកភ័យភិតមានមង្គល ។ (Chhann Him)
បន់ឲ្យពន្លឺនៃសុរិយា
ចាំងរស្មីថ្លា នាំសុខសល់
ដល់ប្រជាខ្មែរ ផុតទុព្វល
ប្រឹងផ្តាច់ឬសគល់បច្ចាមិត្ត។ (Jasmine Kc)
សូមឲ្យម្នឹះខ្មែររួមធ្លុងមួយ
ចងបាច់លើកស្ទួយ ជាតិថ្កើងពិត
វប្បធម៌ អរិយធម៌ ល្អពិសិដ្ឋ
កិត្តិយសឆ្នើមស្ថិតនិរន្តន៍អើយ ។ (Jasmine Kc)
សង្ឃឹមថ្ងៃថ្មីខ្មែរផុតគ្រោះ
កូនខ្មែររួមរស់ផុតខ្នោះកៀប
មានយុត្តិធម៌ សមភាព
មានសេរីភាព ម្ចាស់ខ្លួនឯង ។
ច្រើនជំនាន់ហើយមិនស្បើយទុក្ខ
ខ្មែរអើយងើបមុខពើងទ្រូងឡើង
ដេញខ្មាំងអប្រិយពីដីយើង
ខ្មែរនឹងរុងរឿងដូចបុព្វកាល ។
ខ្លែងខ្ពស់ព្រោះខ្សែនិងមនុស្សទប់
កាត់ខ្សែឬឈប់កាន់ទល់ជ្រែង
ខ្លែងឡប់តាមខ្យល់ឆ្កួតវង្វែង
ធ្លាក់ដោយខ្លួនឯងខូចអន្តរាយ ។