Friday, 17 April 2015

២៧០- ម៉ែរង់ចាំកូន


7 comments:

  1. *** ម៉ែរង់ចាំកូន ! ***
    យើងខ្ញុំ ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស
    តាងនាមនៃគេហដ្ឋាន អភិរក្ស មរតក ព្រះពុទ្ធសាសនា
    សូមជូននាទីកំណាព្យ *** ម៉ែរង់ចាំកូន ! ***
    បទពាក្យ ៨ ធម្មតា
    ម៉ែចាំផ្លូវកូនដូចក្បូនចាំទឹក
    នឺកអើយសែននឹកម៉ែរង់ចាំកូន
    ទន្ទឹងជានិច្ចលុះថ្ងៃលិចសូន្យ
    មិនឃើញរូបកូនស្ងួនបាត់ទៅណា?។
    អើត ក ចាំកូនដូចកុកចាំត្រី
    ចាំពេញមួយថ្ងៃស្ទើរស្ទះឱរា
    ចាំបាត់ ចាំបាត់ ស្ងាត់ដូចប៉ាឆា
    ស្រក់ទឹកនេត្រាសង្ឃឹមស្អែកថ្មី ។
    ដេកមិនលក់សោះរហិតរហៃ
    តើបុត្រពិសីអ្នកឈឺឬអ្វី ?
    លើកដៃបន់ព្រះសំពះមេឃដី
    សូមឲ្យស្អែកថ្មីជួបថ្លៃមាសស្នេហ៍ ។
    ឃើញគេអ្នកផ្សេងជួបជុំកូនចៅ
    ម៉ែកើនកក់ក្ដៅហ្មងសៅស្បើយល្ហែ
    ម៉ែមិនចង់បានអ្វីពីកូនដែរ
    គ្រាន់តែបានក្បែរចិត្តម៉ែធូរស្បើយ ។
    ចាំហើយចាំទៀតម៉ែនៅតែចាំ
    រដូវចូលឆ្នាំកន្លងផុតហើយ
    សេចក្ដីសង្ឃឹមថាជួបត្រាណត្រើយ
    រលាយអស់ហើយឱះឱ! អនិច្ចា ! ៕
    ដោយ ហ៊ិម ឆាន់

    ម៉ែមិនចង់បានអ្វីពីកូនទេ
    ចង់ឲ្យមាសស្នេហ៍មកគ្រាន់ឃើញមុខ
    គ្រាន់តែបានដឹងថាកូនបានសុខ
    ចិត្តម៉ែស្រណុកសប្បាយហើយកូន ។

    ម៉ែឈ្លាតកូនហើយកូននឹកម៉ែណាស់
    កូនចារជាក់ច្បាស់គុណធម៌ម៉ែផ្ដល់
    បុណ្យចូលឆ្នាំថ្មីកូនសាងកុសល
    ឧទ្ទិសបុណ្យផលជូនអ្នកមានគុណ ។

    ឃើញគ្រួសារគេជួបជុំសប្បាយ
    ម៉ែទឹកភ្នែកខ្ចាយនឹកដល់បុត្រភ្ងា
    ស្រណោះខ្លួនឯងដែលនៅកំព្រា
    ម្តេចកូនពុំងាមិនយល់ចិត្តសោះ !!!

    អ្វីៗមិនទៀងសុទ្ធតែអនិច្ចា
    មុននឹងមរណាចង់ជួបពុំងា
    ចង់ឱបអង្អែលចង់ឃើញភក្ត្រា
    កូននៅទីណាមករកម្តាយផង ។

    ឆ្នាំចាស់ផ្លាស់ថ្មីចង់ជួបមុខកូន
    តែប្រែបាត់សូន្យមិនឃើញកូនមក
    ចិត្តដែលសង្ឃឹមញញឹមខានខក
    តើកែវពន្លកអ្នកនៅទីណា ?

    បើកូននឹកម៉ែថែថួនប្រដៅ
    កូននឹងចៅៗដើរត្រូវផ្លូវព្រះ
    ម៉ែត្រេកអរក្រៃដៃម៉ែសំពះ
    សូមកូនចៅឈ្នះឧបសគ្គនានា ។

    ReplyDelete
  2. Kang Meas ម៉ែរង់ចាំកូនមិនសូន្យក្នុងចិត្ត
    រលឹកកូនពិតគិតដល់បុត្រភ្ងា
    រដូវចូលឆ្នាំបុត្រីបុត្រា
    មកជួបមាតាកាយកាន់ទ្រុឌទ្រោម។
    មិនចង់បានអ្វីគ្រាន់បានយល់ភ័ក្ត្រ
    កូនម្តាយពិតជាក់ក្នុងចិត្តលួងលោម
    បានស្រវាឱបកូនប្រុសស្រីឆោម
    ថ្នាក់ថ្នមលួងលោមដូចកាលពីក្មេង។
    ភ្នែកម៉ែងងឹតកាយមិនសូវជា
    ឱកូនពុំងាទឹកភ្នែករហែង
    ចង់ជួបកូនម្តងទាន់ឃើញសូរ្យសែង
    កូនអើយវង្វេងដល់ទីដ្ឋានណា?
    ពីរោះក្តុកក្តួលណាស់លោកពូ

    ReplyDelete
  3. ម៉ែឈ្លាតកូនហើយកូននឹកម៉ែណាស់
    កូនចារជាក់ច្បាស់គុណធម៌ម៉ែផ្ដល់
    បុណ្យចូលឆ្នាំថ្មីកូនសាងកុសល
    ឧទ្ទិសបុណ្យផលជូនអ្នកមានគុណ ។

    ReplyDelete
  4. អ្វីៗមិនទៀងសុទ្ធតែអនិច្ចា
    មុននឹងមរណាចង់ជួបពុំងា
    ចង់ឱបអង្អែលចង់ឃើញភក្ត្រា
    កូននៅទីណាមករកម្តាយផង ។

    ReplyDelete
  5. Koung Hour ពីរោះមានន័យណាស់!លោកបង Chhann Him +ម៉ែចាំផ្លូវកូន ស្ទើរសូន្យជីវិត
    យប់ថ្ងៃគ្មានគិត អាណិតបុត្រា
    បុត្រីជាស្នូល បណ្តូលស្នេហា
    សង្ឃឹមចិន្តា ថាបានសុខអើយ!។

    ReplyDelete
  6. Chhann Him អរគុណណាស់ប្អូន Koung Hour ដែលបានតបនិងកាព្យដ៏ពីរោះ ៖ ឆ្នាំចាស់ផ្លាស់ថ្មីចង់ជួបមុខកូន
    តែប្រែបាត់សូន្យមិនឃើញកូនមក
    ចិត្តដែលសង្ឃឹមញញឹមខានខក
    តើកែវពន្លកអ្នកនៅទីណា ?

    ReplyDelete
  7. Chhann Him ពីរោះនិងកំសត់ណាស់ កុល ស្ត្រី ៖ ឆ្នាំចាស់ផ្លាស់ថ្មីចង់ជួបមុខកូន
    តែប្រែបាត់សូន្យមិនឃើញកូនមក
    ចិត្តដែលសង្ឃឹមញញឹមខានខក
    តើកែវពន្លកអ្នកនៅទីណា ?

    ReplyDelete