Kang Meas បូជាចិត្តកាយមិនណាយព្រះធ៌ម ក្រាបថ្វាយជូនពរដល់ពុកនិងម៉ែ សន្យាស្មោះសដៃគូមាសមេ សង្ខារទុកថែជាតិនិងទឹកដី ។
Dara Somnang • Friends with Lim Rainsey and 7 others បួសជាព្រសង្ឃដើម្បីសាសនា ខិតខំសិក្សាដើម្បីពុកម៉ែ ផ្ញើរបេះដូងពិតជាមួយមាសស្នេហ៍ ស៊ូស្លាប់ខ្លួនដែរដើម្បីជាតិយើង។
ជីវិតកូនមួយ
ReplyDeleteរូបធម៌នាមធម៌កូនថ្វាយព្រះពុទ្ធ
បេះដូងបរិសុទ្ធកូនជូនសង្សារ
ជីវិតកូនមួយជូនជាតិខេមរា
កុសលនានាកូនជូនពុកម៉ែ ។
ដោយ ហ៊ិម ឆាន់
ជីវិតខ្លីណាស់កុំក្រាស់ដោយបាប
ប្រឹងប្រែងបង្ក្រាបកិលេសអប្រិយ
ជួយខ្ឡួន ជួយជាតិ ជួយញាតិប្រុសស្រី
ស្វែងសុខសួស្តីជាតិនេះជាតិក្រោយ ។
ជីវិតតែមួយព្រួយស្ដាយកាលក្មេង
រវល់វង្វេងភ្លេចថ្នមសង្សា
ភ្លេចខ្លួនភ្លេចជាតិភ្លេចពុទ្ធដីកា
ឥឡូវជរាទើបកើតស្ដាយក្រោយ ។
កើតមកមួយជាតិធាតុតែមួយចាន
ខំរៀនប្រមាណមិនហ៊ានប្រមាទ
ជួយញាតិ ជួយជាតិ ធ្វើចិត្តឲ្យស្អាត
មិនឲ្យឃ្លាឃ្លាតពីធម៌សប្បុរស ។
អរគុណណាស់ក្មួយ ដារ៉ា សំណាង
កាយចិត្តខំសាងតាមពុទ្ធដីកា
មិនក្បត់នឹងជាតិញាតិពង្សខេមរា
ខិតខំរក្សាកេរដូនតាយើង ។
បួសជាព្រសង្ឃដើម្បីសាសនា
ខិតខំសិក្សាដើម្បីពុកម៉ែ
ផ្ញើរបេះដូងពិតជាមួយមាសស្នេហ៍
ស៊ូស្លាប់ខ្លួនដែរដើម្បីជាតិយើង។ ដារ៉ា សំណាង
សាធុ ! អរគុណ ! ប្អូន
បួនល្បះខំកាត់លះឲ្យអស់អញ
ជាតិ និងសាសនារួមការស្រឡាញ់
លះក្តីកំណាញ់ជូនអ្វីដែលមាន ។
កាព្យឆ្លើយតប ត ល្អ ហួសពោលស្ដី
សាសនា ទឹកដី ថែមទាំងក្តីស្នេហ៍
កុសលផលបុណ្យសងគុណពុកម៉ែ
ល្អណាស់ដូចខែខ្នើតពេញបូណ៌មី ។
Kang Meas បូជាចិត្តកាយមិនណាយព្រះធ៌ម
ក្រាបថ្វាយជូនពរដល់ពុកនិងម៉ែ
សន្យាស្មោះសដៃគូមាសមេ
សង្ខារទុកថែជាតិនិងទឹកដី ។
Dara Somnang • Friends with Lim Rainsey and 7 others
បួសជាព្រសង្ឃដើម្បីសាសនា
ខិតខំសិក្សាដើម្បីពុកម៉ែ
ផ្ញើរបេះដូងពិតជាមួយមាសស្នេហ៍
ស៊ូស្លាប់ខ្លួនដែរដើម្បីជាតិយើង។
ឧត្តរ ផ្កាយជ័យ ពិរោះមានន័យប្រពៃសាស័ព្ទ
លើកធម៌មកចាប់ចងជាកំណាព្យ
រួមទាំងអត្ថន័យកុំបីធ្វើបាប
ចងជាកំណាព្យជូនជនប្រុសស្រី ។
ក្មួយសូមត្រេកអរសាធុផង
ពិរោះកន្លងក្នុងចិត្តសន្ដាន
រួមទាំងអត្ថន័យជួយជាតិថ្កើន
បេះដូងនោះបានជូនទៅសង្សា ។
ឯបុណ្យកុសលផ្ដល់ជូនមាតា
បុណ្យច្រើនថ្លៃថ្លាជូនដល់ពុក
រូបធម៌នាមធម៌ក៏មិនបានទុក
បូជាកប់ទុកក្នុងពុទ្ធសាសនា ។
Ly Sambath បួនល្បះមានន័យយ៉ាងគ្រប់គ្រាន់
បួនល្បះពាក់ព័ន្ធជីវិតពិត
បួនល្បះមានន័យក្នុងជីវិត
បួនល្បះចូរគិតទាំងអស់គ្នា។
តស៊ូខន្តីតាំងចិត្តប្ដេជ្ញា
ដុះលើថ្មដាក៏ខំប្រឹងរស់
ផ្ដល់ម្លប់ត្រជាក់ផ្លល់ក្ដីសប្បុរស
ដូចទឹកចិត្តស្មោះរបស់ពុកម៉ែ !!!
បុប្ផា មានជ័យ ជីវិតកូនមួយ"
ជីវិតកូនមួយ ជួយជាតិឆ្លងទុក្ខ
មង្គលក្ដីសុខ ជូនប្ដីមាសស្នេហ៍
កុសលខំសាង សូមជូនពុកម៉ែ
ថ្វាយធម៍ល្អទ្វេ ដល់ព្រះពុទ្ធអង្គ៕