*** ពរជ៍យឆ្នាំថ្មី ៖ បទពាក្យ ៨ ធម្មតា ***សូមឫទ្ធិតេជះកុសលរាសីផ្សំនឹងបារមីឆ្នាំថ្មីរក្សាបីបាច់គ្រប់គ្រងថែទាំការពារឲ្យមិត្តគ្រប់គ្នាបានសុខសួស្ដី ។សុវត្ថិចំរើនកើនលាភសម្បទាសះជារោគាស្បើយទុក្ខព្រួយភ័យស្ងប់កាយស្ងប់ចិត្តសុក្រឹតប្រពៃប្រាថ្នាអ្វីៗសូមបានដូចប៉ង ។ដោយ ហ៊ិម ឆាន់
សាធុ!សាធុ!.. មធុវាចាព្រមដោយសព្ទសារ ប្រាថ្នាប៉ុនប៉ងជូនពរគ្រប់ប្រាណ សុខសាន្តសួគ៌ផងអរគុណលោកបង បំណងល្អពិត។+ទេព្តាជួយជោគ ឲ្យលោកបងខ្ញុំបានសុខសុខុម ផ្តុំទាំងញាតិមិត្រដែលនៅឯនាយ ជាយដែនមិនជិតរុងរឿងរឹងឫទ្ធ ឥតមានមួហ្មង..។(គង់ហួរ)
ចូលឆ្នាំថ្មីសិរីមង្គលចូរមានដល់គ្រប់ក្រុមគ្រួសាររស់នៅសុខប្រកបកិច្ចការដូចប្រាថ្នាចម្រើនស្រុកទេស។
អរគុណ! អរគុណ ! ប្អូន លី - សម្បត្តិឆ្នាំថ្មីសូមសត្វនិករទាំងឡាយពិសេសកូនខ្មែរទាំងជិតទាំងឆ្ងាយសូមសុខចិត្ត កាយ សប្បាយរៀងអើយ ។
កុល ស្ត្រី ឆ្នាំថ្មីពរជ័យសេរីបវរក្មួយសែនត្រេកអរអំណរទេវតាសូមក្រុមអភិរក្សមរតកសាសនាជួបតែសុខាបញ្ញាវៀងវៃ ។
*** ពរជ៍យឆ្នាំថ្មី ៖ បទពាក្យ ៨ ធម្មតា ***
ReplyDeleteសូមឫទ្ធិតេជះកុសលរាសី
ផ្សំនឹងបារមីឆ្នាំថ្មីរក្សា
បីបាច់គ្រប់គ្រងថែទាំការពារ
ឲ្យមិត្តគ្រប់គ្នាបានសុខសួស្ដី ។
សុវត្ថិចំរើនកើនលាភសម្បទា
សះជារោគាស្បើយទុក្ខព្រួយភ័យ
ស្ងប់កាយស្ងប់ចិត្តសុក្រឹតប្រពៃ
ប្រាថ្នាអ្វីៗសូមបានដូចប៉ង ។
ដោយ ហ៊ិម ឆាន់
សាធុ!សាធុ!.. មធុវាចា
ReplyDeleteព្រមដោយសព្ទសារ ប្រាថ្នាប៉ុនប៉ង
ជូនពរគ្រប់ប្រាណ សុខសាន្តសួគ៌ផង
អរគុណលោកបង បំណងល្អពិត។
+ទេព្តាជួយជោគ ឲ្យលោកបងខ្ញុំ
បានសុខសុខុម ផ្តុំទាំងញាតិមិត្រ
ដែលនៅឯនាយ ជាយដែនមិនជិត
រុងរឿងរឹងឫទ្ធ ឥតមានមួហ្មង..។(គង់ហួរ)
ចូលឆ្នាំថ្មីសិរីមង្គល
ReplyDeleteចូរមានដល់គ្រប់ក្រុមគ្រួសារ
រស់នៅសុខប្រកបកិច្ចការ
ដូចប្រាថ្នាចម្រើនស្រុកទេស។
អរគុណ! អរគុណ ! ប្អូន លី - សម្បត្តិ
ReplyDeleteឆ្នាំថ្មីសូមសត្វនិករទាំងឡាយ
ពិសេសកូនខ្មែរទាំងជិតទាំងឆ្ងាយ
សូមសុខចិត្ត កាយ សប្បាយរៀងអើយ ។
កុល ស្ត្រី ឆ្នាំថ្មីពរជ័យសេរីបវរ
ReplyDeleteក្មួយសែនត្រេកអរអំណរទេវតា
សូមក្រុមអភិរក្សមរតកសាសនា
ជួបតែសុខាបញ្ញាវៀងវៃ ។