Sunday, 29 March 2015

២៦៦- សុខស្រួលណាស់ពុក


1 comment:

  1. *** សុខស្រួលណាស់ពុក ***
    យើងខ្ញុំ ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស
    តាងនាមនៃគេហដ្ឋាន អភិរក្ស មរតក
    ព្រះពុទ្ធសាសនាខ្មែរ សូមជូន នាទី
    កំណាព្យ *** សុខស្រួលណាស់ពុក ***
    បទពាក្យ ៩

    សែនស្រណុក សុខខ្លាំងណាស់ ម្ចាស់កូនអើយ
    បានកល់កើយ ខ្នើយបេះដូង ទ្រូងសប្បុរស
    ក្ដៅស្រទន់ មន្តកាយពុក ទុក្ខខ្សោយខ្សោះ
    កូនទាំងអស់ រស់រោចន៍រុង ក្នុងម្លប់ធម៍ ។
    ដោយ ហ៊ិម ឆាន់

    សុខណាស់ពុក ទុក្ខបាត់អស់ រស់សុខសាន្ត ចិត្តស្ងប់ក្សាន្ត បានគេងកើយ ខ្នើយទ្រូងពុក
    សូរបេះដូង ទូងឮស្ដាប់ សព្ទឌុកៗ
    ពុកអើយពុក សុខចាំម៉ែ មកពីផ្សារ ។

    គេងទៅកូន ស្ងួនពិសី បីអង្គា
    ទុកទ្រូងប៉ា ថាជាពូក ទុកដូចខ្នើយ
    គេងស្កល់ស្កប់ ចប់អស់ទុក្ខ សុខជាត្រើយ
    ភ្ញាក់ឡើងហើយ កើយឆ្វេងស្ដាំ ញ៉ាំទឹកដោះ ។


    គេងលើទ្រូង ទូងឌុកៗ សុខគ្មានភ័យ
    ដូចដន្ត្រី ច្នៃប្រគំ ខ្ញុំពីរោះ
    ចង់តែគេង លេងកំសាន្ត ក្សាន្តស្មគ្រស្មោះ
    កូនទាំងអស់ រស់សប្បាយ កាយចិត្តស្ងប់ ។

    បីនាក់ខ្ញុំ សុំសច្ចា ថាថ្ងៃមុខ
    ថែទាំពុក ទុកជាព្រះ ឈ្នះពួកមារ
    កោតគោរព គប់មិត្តិភក្ដិ អ្នកល្អជា
    យកធម្មា ជាពំនឹង ពឹងពំនាក់ ។

    ពុកយ៉ាកកាយពលខ្វាយខ្វល់ក្នុងចិត្ត
    ព្រោះតែជីវិតកូនទាំងបីនាក់
    អត់ទ្រំាតស៊ូប្ដូរផ្ដាច់ស្មោះស្មគ្រ
    ខន្តីវីរយៈក្នុងអន្ទាក់កម្ម ។

    ReplyDelete