Saturday, 14 March 2015

២៦៣ - បេះដូងសប្បុរស


1 comment:

  1. បេះដូងសប្បុរស
    បេះដូងសប្បុរសខ្ពង់ខ្ពស់ឧត្តម
    ទ្វារបុណ្យបើកធំផ្តាច់ការប្រកាន់
    ទ្វារបាបបិទជិតផ្ដាច់មារព័ន្ធន៍
    សាងគុណធ្វើឈ្នាន់ជាន់ឆ្លងសង្សារ ។
    កាយចិត្តវាចាមេត្តាជាគ្រឹះ
    កម្មល្អចាក់ឫសរុំជាប់ទ័យា
    ដើរត្រាច់ផ្លូវត្រង់ត្រូវពុទ្ធមាគ៌ា
    ឲ្យញាតិគ្រប់គ្នាយកជាគំរូ ។

    ដោយ ហ៊ិម ឆាន់


    បេះដូងសប្បុរសឈ្ងុយឈ្ងប់ផ្អែមឆ្ងាញ់
    អ្នកផងស្រឡាញ់គោរពរាប់អាន
    ផ្សាយមេត្តាធម៌ទៅគ្រប់ទិឋាន
    ញាតិមិត្តព្រៀងលានធ្វើជាគំរូ ។


    មេត្តា ជាទ្រព្យជាប់ក្នុងទ័យា
    គឺជានាវាជិះចម្លងភព
    មេត្តា ក្រអូបដូចក្លិនផ្កាអប់
    គឺជាប្រភពនៃអរិយទ្រព្យ ។

    មេត្តា អាណិតសន្ដោសប្រណី
    សប្បុរសភក្ដីដល់មនុស្សដូចគ្នា
    ជាមូលដ្ឋានគ្រឹះនៃសុខរមនា
    ញាតិមិត្តគ្រប់គ្នាចូលចិត្តស្រឡាញ់ ។

    កាយចិត្តវាចាដូចទឹកថ្លាឈ្វេង
    ចាកផុតវង្វេងស្វែងលោកុត្តរៈ
    កិលេសរួញទាបរៀវរាបរឹលរាក់
    ឃើញអរិយមគ្គព្រះសច្ចធម៌ ។

    មិនបាននៅផ្ទះ... ព្រោះត្រូវរូតរះ... ទៅទទួលសីល...
    ថ្ងៃឧបោសថ... ទៅលាងមន្ទិល... ល្ងាចទើបអាចវិល... មកជួបមិត្តវិញ .
    សូមថ្លែងអំណរគុណដល់ធម្មមិត្តទាំអស់ដែលបានចូលរួម
    ក្នុងធម្មសប្បាយ !!!

    បេះដូងសប្បុរសសន្ដោសប្រណី
    មេត្តាមេត្រីដល់មនុស្សដូចគ្នា
    ជាមូលដ្ឋានគ្រឹះនៃសុខរមនា
    សូមឱ្យបានជាគំរូក្នុងលោក ។

    ReplyDelete