Saturday, 14 March 2015

១៦២ - ពរជ័យថ្ងៃខួបកំណើត ៖ ឆឹម ប៊ុនឆា


1 comment:

  1. គ.អ.ម.ព. (១) ពុទ្ធសាសនា
    គោរពវន្ទាដោយទ្វារបី
    បង្គំប្រណម្យឱនសិរសី
    ដល់ព្រះរត្នត្រៃម្លប់លោកា ។
    សូមសុខសួស្តីសិរីរុង
    ដល់ម្ចាស់ក្មួយអង្គ ឆឹម ប៊ុនឆា
    ថ្ងៃកើតបុណ្យកើនកបប្រាថ្នា
    ទៅដល់ទីណាសុខរមនា ។
    ពីនេះទៅមុខផុតទុក្ខភ័យ
    រោគាចង្រៃ សះ - ស្បើយ - ជា
    បាមោជ្ជ(3)សាទរ អរ ជ្រះថ្លា
    ទ្វេកើនបញ្ញាក្លាមោះមុត ។
    សូមមានព្រះជន្មរយវស្សា
    ផ្សព្វផ្សាយសាសនាព្រះសម្ពុទ្ធ
    និពន្ធរៀបរៀងធម៌បរិសុទ្ធ
    ជួយពត់លត់ដុតកាមតណ្ហា ។
    និមន្តទៅណាជួបតែបុណ្យ
    សូមឲ្យព្រះគុណឈ្នះអស់មារ
    នៅគង់ទ្រទ្រង់ទង់ធម្មា
    ឲ្យបានយូរយារអង្វែងឆ្ងាយ ។
    HAPPY BIRTHDAY ជ៌យថ្ងៃកើត
    ដូចខែខាងខ្នើតភ្លឺពណ្ណរាយ
    ផ្លូវចិត្តសុខសាន្តក្សាន្តផ្លូវកាយ
    ស្ងប់ សុខសប្បាយក្នុងម្លប់ធម៌ ៕ ដោយ ឧបាសក ហ៊ិម ឆាន់
    ពន្យល់ពាក្យ ៖
    ( ១) គ.អ.ម.ព. = គេហដ្ឋាន អភិរក្ស មរតក ព្រះពុទ្ធសាសនា


    ReplyDelete