Monday, 16 March 2015

២៦៤- សំណូមពរ


1 comment:

  1. ទានសីលភាវនាគួរធ្វើដរាប
    កើបបុណ្យកប់បាបសាបព្រោះមេត្តា
    កុំបែរបោះបង់សទ្ធាជ្រះថ្លា
    ព្រោះជិនដោយសារអ្នកខ្លះធ្វើខុស‌ ។
    ជនខ្លះជ្រកទង់អង្គព្រះសាស្ដា
    ព្រោះតែប្រាថ្នាមុខមាត់ប៉ុណ្ណោះ
    លោភៈទោសៈមិនធ្លាក់ស្រកចុះ
    នេះពេញជាខុសនឹងពុទ្ធមាគ៌ា ។
    ជនខ្លះយកធម៌ធ្វើការរកស៊ី
    មាត់សូត្រគម្ពីរចិត្តគិតដុល្លារ
    អុងអាត់អួតអាងឡើងចាងអត្តា
    ពង្រីកតណ្ហាកើនស្អប់ស្រឡាញ់ ។
    ធ្វើបុណ្យតែកាយចិត្តមិនណាយបាប
    ចិត្តឆ្អើមឆ្អេះឆ្អាបឆ្វាក់ជាសំណាញ់
    លោភៈទោសៈញីញក់ប្រវ័ញ្ចអរ
    បំប៉ោងតែអញបំប៉នអវិជ្ជា ។
    នេះហើយអំពើធ្វើដោយជនខ្លះ
    ធ្វើឲ្យពាល់ប៉ះអ្នកមានសទ្ធា
    ចិត្តធ្លាប់ជ្រះថ្លាប្រែបែររេរា
    ជិនណាយចិន្តាសទ្ធាធ្លាក់ចុះ ។
    មើលទោសខ្លួនឯងក្រៃលែងប្រសើរ
    ជាងមើលទង្វើអ្នកផងធ្វើខុស
    ដឹងខ្លួនខុសផ្លូវត្រូវកែកំហុស
    នោះទើបមានឈ្មោះរៀនរស់ហាត់ស្លាប់ ។
    ដោយឧបាសក ហ៊ិម ឆាន់
    អរគុណ ! សាធុ ! ទំនុកឆ្លើយតប
    គាប់គុណប្រកបដោយគតិធម៌
    បើសិន.......ធ្វើតែកម្មល្អ(ជួយបំពេញផង)
    រាស្ត្រពេញនគរនឹងបានក្តីសុខ ។
    សាធុ ! សាធុ ! ទំនុកតប
    គាប់គុណប្រកបនៅក្នុងធម៌
    សង្រួមកាយចិត្តមិនញាប់ញ៌រ
    ឆ្លងព្យុះលោកធម៌កាមកិលេស ។

    អរគុណណាស់ផ្កាយចែកចាយកាព្យ ត
    កាយធ្វើកម្មល្អតែចិត្តទុច្ចរិត
    បានល្អតែមុខទុក្ខតាមប្រកិត
    នេះជារឿងពិតមួយក្នុងសង្គម ។

    កុល ស្ត្រី ឱវាទប្រាយប្រាប់ស្ដាប់ហើយគោរព
    ទោះបីមិនគ្រប់ទប់បាបទាំងឡាយ
    កុំឲ្យក្បែរប្រាណរុញច្រានឲ្យឆ្ងាយ
    ខន្ដីជាប់កាយណាយអស់ទោសៈ ។

    បើមិនបានល្អក៏កុំអាក្រក់
    នាំឲ្យកខ្វក់ល្អក់ហើយថ្នាំងថ្នាក់
    ចិត្តធ្លាប់ស្មោះសរក៏ត្រូវប្រឡាក់
    លោភៈកុំដាក់ឲ្យស្នាក់ក្នុងកាយ ។

    ចាស ពិតណាស់លោកពូ

    មរណៈបង្កើយកុំឡើយប្រមាទ
    តាំងចិត្តឱ្យស្អាតបំប៉នសទ្ធា
    ដើរតាមផ្លូវត្រូវព្រះពុទ្ធមាគ៌ា
    កុំតាមផ្លូវមារនាំមានគ្រោះថ្នាក់ ។
    បាបហើយនឹងបុណ្យកកើតពីចិត្ត
    គិតល្អសុក្រឹតចូលសម្មាមគ្គ
    គិតខុសបន្តិចនឹងជាប់អន្ទាក់
    មារទាញទម្លាក់ធ្លាក់ចូលផ្លូបបាប ។

    ReplyDelete