Monday, 2 March 2015

២៦១- ពរជ័យបុណ្យចំរើនព្រះជន្ម ព្រះភិក្ខុ ធឹង ធីម


1 comment:

  1. *** គេហដ្ឋាន អភិរក្សមរតកព្រះពុទ្ធសាសនាខ្មែរ ***
    ក្រុងម៉ុងរេអាល - កេបិក - កាណាដា
    ថ្ងៃនេះ (១១កើតខែផល្គុន ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃសោរ៍ទី ២៨ កុម្ភៈ ២០១៥ ) ខ្ញុំមានបីតិ រីករាយ ជ្រះថ្លាជាពន់
    ដោយបានធ្វើបុណ្យ រួមគ្នាជាមួយ បងប្រុស ធំ ( ម៉ិញ សាវ៉ាន ) និង ប្អូនប្រុសទី បី ( វ៉ាត ភិរក្ស ) ក្នុងពិធីបុណ្យចម្រើនព្រះជន្មព្រះតេជព្រះគុណ ធឹង ធីម ៦៩ ឈានចូល ៧០ និងព្រះតេជព្រះគុណ ហ៊ុន ឃួយ ៩១ ឈានចូល ៩២ វស្សាដែលមានព្រះតេជព្រះគុណបណ្ឌិត ហុក សាវណ្ណ ជាអធិបតី។ តាងនាមពុទ្ធបរិស័ទចំណុះជើងវត្ត ខ្ញុំបានតែងកំណាព្យមួយបទ ចូលរួមសូត្រប្រគេនពរជ័យទាំងអស់គ្នា ។ យើងខ្ញុំសូមជូនចំណែកនៃកុសលផល បុណ្យដែលកើតពីចិត្តសប្បុរសក្នុងពិធីបុណ្យចម្រើនព្រះជន្មព្រះតេជព្រះគុណទាំងពីរព្រះអង្គនេះដល់ធម្មមិត្តទាំងអស់ឱ្យបានស្មើៗគ្នា ៖ សូមអនុមោទនា !!! ម៉្យាងវិញទៀតសូមកុសលផលបុណ្យដែលយើងខ្ញុំបានកសាងពីមុនមកហើយក្ដី ក្នុងពេលឥឡូវនេះក្ដី បានជាថាមពលអាវក្រោះ ជួយ ការពារ ទ្រទ្រង់ បីបាច់រក្សា ប្អូន វ៉ាត ភរក្ស និងគ្រួសារ ដែលអញ្ជើញធ្វើដំណើរទៅកាន់មាតុភូមិ ក្នុងយប់នេះ ឱ្យបានប្រកបដោយ សុវត្តិភាព សុខ ចំរើន ទាំងពេលទៅ ពេលស្នាក់អាស្រ័យ និងពេលត្រឡប់មកវិញ កុំបីឃ្លាងឃ្លាតឡើយ !!!!
    ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស
    នាទីកំណាព្យ ៖ពរជ័យក្នុថ្ងៃបុណ្យចំរើនព្រះជន្ម
    កុម្ភៈនៅចុងខែ
    ត្រូវនឹងខ្មែរផល្គុនមាស
    ខាងខ្នើតមានតេជះ
    ដូចធម៌ព្រះពុទ្ធទ្រង់ញាណ ។
    យើងខ្ញុំទ្វារទាំងបី
    ប្រណម្យដៃអធិដ្ឋាន
    សូមព្រះគុណម្ចាស់បាន
    ស្ងប់ក្សេមក្សាន្តសុខរមនា ។
    សូមព្រះគុណម្ចាស់គង់
    ទ្រទ្រង់ទង់ព្រះធម្មា
    បិទបាបកម្មនានា
    ចំហទ្វារធម៌សប្បុរស ។
    សូមព្រះគុណម្ចាស់បាន
    សុខក្សេមក្សាន្តផុតភ័យគ្រោះ
    ឈ្នះខ្យល់លោកធម៌ព្យុះ
    បិទផ្លូវខុសបើកផ្លូវល្អ ។
    សូមដល់សម្មាមគ្គ
    ពោធិបក្ខិយធម៌ (១_)
    ឆន្ទៈល្អបវរ
    រុញបន្តជួបជ័យជោគ ។
    សូមគាប់កបដោយគុណ
    ចាកដាបដុនទុក្ខវិយោគ
    បុណ្យជួយឲ្យជារោគ
    ចៀសភ័យសោកចាកស៊យស៊ុន ។
    សូមសម្រេចប្រាថ្នា
    ទៅទីណាសូមមានបុណ្យ
    ជម្ងឺស្រាកស្រាន្តអន់
    ភ័យអាសន្នផុតរលត់ ។
    ប្រាជ្ញាកុំឱ្យទាល់
    ធម៌អាថ៌យល់ដោយមោះមុត
    សំវរៈល្អបរិសុទ្ធ
    ចៀសចាកផុតព្យុះលោកិយ ។
    ឆ្នាំថ្មីផុតទុក្ខា
    កើនបញ្ញាឆ្លាឈ្លាសវៃ
    សុខភាពល្អប្រពៃ
    ទ្វារទាំងបីជួបក្តីស្ងប់ ។
    ជួបតែបុណ្យកុសល
    បាបអំពល់ខ្វល់ធុញថប់
    កុំឲ្យជួបប្រសព្វ
    មានតែភ័ព្វសុខល្អជា ។
    សូមជួបតែស្ងប់ក្សាន្ត
    ព្រះជន្មបានរយវស្សា
    សូមទាន់ព្រះសាសនា
    ព្រះសិរអារ្យមេត្រីហោង ៕
    ដោយ ហ៊ិម ឆាន់
    ពន្យល់ពាក្យ ៖
    ( ១ ) : ពោធិបក្ខិយធម៌ = បញ្ញាធម៌ ៣៧ យ៉ាង សម្រាប់ការត្រាស់ដឹង មាន សតិប្បដ្ឋាន ៤,
    សម្មប្បធាន ៤ , ឥទ្ធិបាទ ៤ , ឥន្ទ្រិយ ៥ , ពលៈ ៥ , ពោជ្ឈង្គៈ ៧ និង អរិយមគ្គ ៨ ។

    ReplyDelete