*** ញញឹមក្នុងធម៌ ***យើងខ្ញុំ ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្សតាងនាមនៃគេហដ្ឋាន អផិរក្ស មរតក ព្រះពុទ្ធសាសនាខ្មែរ សូមជូន នាទីកំណាព្យ *** ញញឹមក្នុងធម៌ *** បទពាក្យ ៨ ធម្មតាញញឹមក្នុងធម៌សមល្អម្លេះទេ ដូចបូណ៌មីខែគ្មានពពកបិទញញឹមក្នុងធម៌ចេញពីដួងចិត្ត ផូរផង់សុក្រឹតបរិសុទ្ធឥតហ្មង ។ ញញឹមក្នុងធម៌ផ្ដាច់ជ័រកិលេស ដែលជាប់ចាក់ស្រេះរបេះចំណង ញញឹមក្នុងធម៌ជ្រះថ្លាកន្លង ធម្មមិត្តប្អូនបងជ្រះថ្លាជាមួយ ។ ញញឹមក្នុងធម៌ពិតជារីករាយអំពល់ទាំងឡាយចាកឆ្ងាយផុតព្រួយ ញញឹមក្នុងធម៌ថែមជាជំនួយ រុញច្រានលើកស្ទួយបង្កើនសទ្ធា ។ញញឹមក្នុងធម៌បរិសុទ្ធផូរផង់ ចិត្តស្ម័គ្រស្មោះត្រង់នឹងពុទ្ធមាគ៌ាញញឹមក្នុងធម៌បិទបាបនានា រីករាយបើកទ្វារមាគ៌ាសប្បុរស ។ញញឹមក្នុងធម៌ក្រអូបគ្រប់ទិស អកុសលដាច់ឫសរាគៈរលោះញញឹមក្នុងធម៌ធុំល្អកេរ្តិ៍ឈ្មោះចិត្តស្ងប់ស្ងៀមរស់ក្នុងធម្មសប្បាយ ។ញញឹមក្នុងធម៌ក្រអូបច្រាសខ្យល់ចិត្តចាកកង្វល់ខ្វាយខ្វល់រលាយញញឹមក្នុងធម៌ស្មោះសររីករាយចិត្តវាចាកាយសប្បាយក្នុងធម៌ ៕ ដោយឧបាសក ហ៊ិម ឆាន់ញញឹមក្នុងធម៍ក្រអូបឈ្ងុយឈ្ងប់ដូចក្លិនផ្កាអប់ទាក់ទាញសត្វឃ្ញុំញញឹមក្នុងធម៍ចិត្តក្សាន្តសុខដុមរសាយគំនុំសង្គមស្គាល់ស្ងប់ ។ញញឹមក្នុងធម៍ដូចញញឹមព្រហ្មមេត្តាជាធំផ្សំក្តីករុណាញញឹមក្នុងធម៍ថែមមុទិតាជួបឧបេក្ខាចិត្តថ្លាស្ងប់សុខ ។អរគុណណាស់ក្មួយ កង មាស សំណព្វញញឹមជាទ្រព្យគួរបណ្ដុះដាំសន្សំតក់ៗរាលថ្ងៃខែឆ្នាំដល់ដើមធំមាំចេញផ្កាញញឹម !!!អរគុណណាស់ក្មួយជួយថែមលំអញញឹមក្នុងធម៌បវរសុក្រឹតបន្ថយគំនុំប្រមុមញាតិមិត្តចំណេញពិតៗម្តេចមិនញញឹម ? !!!ញញឹមពីក្នុងឥតមានពុតត្បុតញញឹមបរិសុទ្ធជាសាវកព្រះញញឹមខាត់ពូតជូតលាងជំរះញញឹមយកឈ្នះអកុសលកម្ម !!!រស្មី ដួងចន្ទ ញញឹមក្នុងធម៌នាំចិត្តជ្រះថ្លាដុសខាតបញ្ញាភ្លឺថ្លាជីវិតញញឹមក្នុងធម៌បវរកាយចិត្តជួបក្ដីសុខពិតឥតមានហ្មងសៅសាធុៗៗ អរគុណ!ពីរោះមានន័យណាស់លោកពូKang Meas អរគុណលោកពូពីរោះរណ្តំពាក្យពេចន៍ស័ក្ដិសមមានន័យឥតផ្ទឹមកំណាព្យរីករាយស្រស់ស្រាយញញឹមនាំឲ្យសង្ឃឹមក្នុងនឹមជីវិត។អរគុណលោកពូ Chhann HimNary Hok សាធុ ! សាធុ ! សាធុ !!! ញញឹមក្នុងធម៌ ស្រស់ចេញពីក្នុង បរិសុទ្ធផូរផង់ ព្រោះចិត្តស្រស់ស្អាត លះបង់កិលេស បៀតបៀនព្យាបាទ ញញឹមស្រស់ស្អាត សាវ័កព្រះពុទ្ធ !!! អរគុណណាស់លោកបងកំណាព្យមួយណាក៍ពីរោះមានន័យទាំងអស់ សូមលោកបងមានសុខភាពល្អនឹងបានអញ្ជើញទៅស្រុកព្រះម្ដងKoung Hour +ញញឹមក្នុងធម៌ ញ័រ លោក ធាតុញញឹមមានជាតិញោមញាតិអបអរញញឹមបិទបាប ឆ្អេះឆ្អាបកករញញឹមស្មោះសរ ត បុញ្ញកម្ម។ពីរោះមានន័យអនេក,អរព្រះគុណបានចែករំលែក,@ Chhann Himសាធុសាធុពិរោះមានន័យ ញញិមប្រិមប្រិយដោយក្ដីជ្រះថ្លាញញិមៗគ្មានភាពមុសា ញញិមនេះណាពោលថាសាធុ Ratha hooungកុល ស្ត្រី ញញឹមផ្ទឹមភ័ព្វគាប់ថែរក្សាភ្ជាប់ចិត្តជ្រះថ្លាធម៌អារវិន័យអានស្ដាប់ចាប់ចិត្តគិតឲ្យប្រពៃពីរោះហួសស្ដីអត្ថន័យញញឹម ។ចាស អរគុណណាស់ លោកពូញញឹមប្រកបដោយធម៌បែបនេះរស្មី ដួងចន្ទ ញញឹមក្នុងធម៌នាំចិត្តជ្រះថ្លាដុសខាតបញ្ញាភ្លឺថ្លាជីវិតញញឹមក្នុងធម៌បវរកាយចិត្តជួបក្ដីសុខពិតឥតមានហ្មងសៅសាធុៗៗ អរគុណ!ពីរោះមានន័យណាស់លោកពូសាធុ! អរគុណ ដល់ ញញឹមពីក្នុងដួងវិហារចិត្តញញឹមជ្រះថ្លាដូចទឹកអម្រឹតញញឹមនេះពិតញញឹមកុសល ។អរគុណ ជួយថែមសម្រស់ឱ្យញញឹមស្រស់មានពណ៌ប្រិមប្រិយញញឹមក្នុងធម៌អាចជានិស្ស័យបិទទ្វារអវិចីបើកទ្វារសួគ៌ា ។ញញឹមក្នុងធម៌ជ្រះថ្លាកន្លងរស់ដូចប្អូនបងជាសាវកព្រះញញឹមក្នុងធម៌អាចមានជំនះបង្ក្រាបឱ្យឈ្នះអកុសលចេតនា !!!ញញឹមក្នុងធម៌ជាថ្នាំពិសេសលាងជម្រះច្រែះពីក្នុងសន្ដានញញឹមក្នុងធម៌នាំបុណ្យជាប់ប្រាណស្ងប់សុខក្សេមក្សាន្តសុខសាន្តសួស្ដី ។
*** ញញឹមក្នុងធម៌ ***
ReplyDeleteយើងខ្ញុំ ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស
តាងនាមនៃគេហដ្ឋាន អផិរក្ស មរតក
ព្រះពុទ្ធសាសនាខ្មែរ សូមជូន នាទី
កំណាព្យ *** ញញឹមក្នុងធម៌ ***
បទពាក្យ ៨ ធម្មតា
ញញឹមក្នុងធម៌សមល្អម្លេះទេ
ដូចបូណ៌មីខែគ្មានពពកបិទ
ញញឹមក្នុងធម៌ចេញពីដួងចិត្ត
ផូរផង់សុក្រឹតបរិសុទ្ធឥតហ្មង ។
ញញឹមក្នុងធម៌ផ្ដាច់ជ័រកិលេស
ដែលជាប់ចាក់ស្រេះរបេះចំណង
ញញឹមក្នុងធម៌ជ្រះថ្លាកន្លង
ធម្មមិត្តប្អូនបងជ្រះថ្លាជាមួយ ។
ញញឹមក្នុងធម៌ពិតជារីករាយ
អំពល់ទាំងឡាយចាកឆ្ងាយផុតព្រួយ
ញញឹមក្នុងធម៌ថែមជាជំនួយ
រុញច្រានលើកស្ទួយបង្កើនសទ្ធា ។
ញញឹមក្នុងធម៌បរិសុទ្ធផូរផង់
ចិត្តស្ម័គ្រស្មោះត្រង់នឹងពុទ្ធមាគ៌ា
ញញឹមក្នុងធម៌បិទបាបនានា
រីករាយបើកទ្វារមាគ៌ាសប្បុរស ។
ញញឹមក្នុងធម៌ក្រអូបគ្រប់ទិស
អកុសលដាច់ឫសរាគៈរលោះ
ញញឹមក្នុងធម៌ធុំល្អកេរ្តិ៍ឈ្មោះ
ចិត្តស្ងប់ស្ងៀមរស់ក្នុងធម្មសប្បាយ ។
ញញឹមក្នុងធម៌ក្រអូបច្រាសខ្យល់
ចិត្តចាកកង្វល់ខ្វាយខ្វល់រលាយ
ញញឹមក្នុងធម៌ស្មោះសររីករាយ
ចិត្តវាចាកាយសប្បាយក្នុងធម៌ ៕
ដោយឧបាសក ហ៊ិម ឆាន់
ញញឹមក្នុងធម៍ក្រអូបឈ្ងុយឈ្ងប់
ដូចក្លិនផ្កាអប់ទាក់ទាញសត្វឃ្ញុំ
ញញឹមក្នុងធម៍ចិត្តក្សាន្តសុខដុម
រសាយគំនុំសង្គមស្គាល់ស្ងប់ ។
ញញឹមក្នុងធម៍ដូចញញឹមព្រហ្ម
មេត្តាជាធំផ្សំក្តីករុណា
ញញឹមក្នុងធម៍ថែមមុទិតា
ជួបឧបេក្ខាចិត្តថ្លាស្ងប់សុខ ។
អរគុណណាស់ក្មួយ កង មាស សំណព្វ
ញញឹមជាទ្រព្យគួរបណ្ដុះដាំ
សន្សំតក់ៗរាលថ្ងៃខែឆ្នាំ
ដល់ដើមធំមាំចេញផ្កាញញឹម !!!
អរគុណណាស់ក្មួយជួយថែមលំអ
ញញឹមក្នុងធម៌បវរសុក្រឹត
បន្ថយគំនុំប្រមុមញាតិមិត្ត
ចំណេញពិតៗម្តេចមិនញញឹម ? !!!
ញញឹមពីក្នុងឥតមានពុតត្បុត
ញញឹមបរិសុទ្ធជាសាវកព្រះ
ញញឹមខាត់ពូតជូតលាងជំរះ
ញញឹមយកឈ្នះអកុសលកម្ម !!!
រស្មី ដួងចន្ទ ញញឹមក្នុងធម៌នាំចិត្តជ្រះថ្លា
ដុសខាតបញ្ញាភ្លឺថ្លាជីវិត
ញញឹមក្នុងធម៌បវរកាយចិត្ត
ជួបក្ដីសុខពិតឥតមានហ្មងសៅ
សាធុៗៗ
អរគុណ!ពីរោះមានន័យណាស់លោកពូ
Kang Meas អរគុណលោកពូពីរោះរណ្តំ
ពាក្យពេចន៍ស័ក្ដិសមមានន័យឥតផ្ទឹម
កំណាព្យរីករាយស្រស់ស្រាយញញឹម
នាំឲ្យសង្ឃឹមក្នុងនឹមជីវិត។
អរគុណលោកពូ Chhann Him
Nary Hok សាធុ ! សាធុ ! សាធុ !!! ញញឹមក្នុងធម៌ ស្រស់ចេញពីក្នុង បរិសុទ្ធផូរផង់ ព្រោះចិត្តស្រស់ស្អាត លះបង់កិលេស បៀតបៀនព្យាបាទ ញញឹមស្រស់ស្អាត សាវ័កព្រះពុទ្ធ !!! អរគុណណាស់លោកបងកំណាព្យមួយណាក៍ពីរោះមានន័យទាំងអស់ សូមលោកបងមានសុខភាពល្អនឹងបានអញ្ជើញទៅស្រុកព្រះម្ដង
Koung Hour +ញញឹមក្នុងធម៌ ញ័រ លោក ធាតុ
ញញឹមមានជាតិញោមញាតិអបអរ
ញញឹមបិទបាប ឆ្អេះឆ្អាបកករ
ញញឹមស្មោះសរ ត បុញ្ញកម្ម។
ពីរោះមានន័យអនេក,អរព្រះគុណបានចែករំលែក,@ Chhann Him
សាធុសាធុពិរោះមានន័យ ញញិមប្រិមប្រិយដោយក្ដីជ្រះថ្លា
ញញិមៗគ្មានភាពមុសា ញញិមនេះណាពោលថាសាធុ Ratha hooung
កុល ស្ត្រី ញញឹមផ្ទឹមភ័ព្វគាប់ថែរក្សា
ភ្ជាប់ចិត្តជ្រះថ្លាធម៌អារវិន័យ
អានស្ដាប់ចាប់ចិត្តគិតឲ្យប្រពៃ
ពីរោះហួសស្ដីអត្ថន័យញញឹម ។
ចាស អរគុណណាស់ លោកពូ
ញញឹមប្រកបដោយធម៌បែបនេះ
រស្មី ដួងចន្ទ ញញឹមក្នុងធម៌នាំចិត្តជ្រះថ្លា
ដុសខាតបញ្ញាភ្លឺថ្លាជីវិត
ញញឹមក្នុងធម៌បវរកាយចិត្ត
ជួបក្ដីសុខពិតឥតមានហ្មងសៅ
សាធុៗៗ
អរគុណ!ពីរោះមានន័យណាស់លោកពូ
សាធុ! អរគុណ ដល់
ញញឹមពីក្នុងដួងវិហារចិត្ត
ញញឹមជ្រះថ្លាដូចទឹកអម្រឹត
ញញឹមនេះពិតញញឹមកុសល ។
អរគុណ ជួយថែមសម្រស់
ឱ្យញញឹមស្រស់មានពណ៌ប្រិមប្រិយ
ញញឹមក្នុងធម៌អាចជានិស្ស័យ
បិទទ្វារអវិចីបើកទ្វារសួគ៌ា ។
ញញឹមក្នុងធម៌ជ្រះថ្លាកន្លង
រស់ដូចប្អូនបងជាសាវកព្រះ
ញញឹមក្នុងធម៌អាចមានជំនះ
បង្ក្រាបឱ្យឈ្នះអកុសលចេតនា !!!
ញញឹមក្នុងធម៌ជាថ្នាំពិសេស
លាងជម្រះច្រែះពីក្នុងសន្ដាន
ញញឹមក្នុងធម៌នាំបុណ្យជាប់ប្រាណ
ស្ងប់សុខក្សេមក្សាន្តសុខសាន្តសួស្ដី ។