Thursday, 26 February 2015

២៦០- បេះដូងអារ៉ែង


2 comments:

  1. អារ៉ែងថ្លែងស័ព្ទប្រាប់ដល់ខេមរា
    ត្រូវតែរក្សាបព្វតាព្រឹក្សព្រៃ
    សត្វតូចសត្វធំជ្រកទំអាស្រ័យ
    សម្បត្តិច្រើនក្រៃខ្មែរត្រូវច្នៃថែ ។
    បេះដូងអារ៉ែងចំបែងពេកក្រៃ
    ពួកអន្យតិរ្ថីយ៍លោភលន់ឥតល្ហែ
    យើងស្រាក់ដៃគ្នាជាមួយពុកម៉ែ
    រួមរក្សាថែមិនបែរបោះបង់ ។
    បេះដូងអារ៉ែងចំបែងម្លេះទេ
    ស្ដាយកេរពុកម៉ែក្រែងថែមិនគង់
    ពួកប្រេតអប្រីយ៍ខ្លៅខ្មៅល្ងឹតល្ងង់
    ពួកគេប៉ងចង់បំផ្លាញឥតក្រែង ។
    អស់ពី ALEX ម្ដេចត្រូវវនៅស្ងៀម ខ្មែរយើងព្យាយាមម្ចាស់ការខ្លួនឯង
    ដើរដៅទិសមួយជួយស្ទួយអារ៉ែង
    ការពារជ្រោមជ្រែងអារ៉ែងកេរគល់ ។
    បេះដូងអារ៉ែងចំបែងទុក្ខធំ
    ខ្លាចគេបន្លំ កាប់ព្រៃនៅសល់
    យកអភិវឌ្ឍន៍ធ្វើជាល្បិចកល
    ត្រូវគិតឱ្យយល់ខ្មែរអើយក្រោកឡើង ។

    ReplyDelete
  2. សាសន៍ដទៃសោះតែស្មោះនឹងខ្មែរ...
    ជួយរក្សាថែដីកេរដូនតា ...
    ជាងពួកអប្រីយ៍គិតតែដុល្លារ...
    ធ្វើឱ្យខេមរាទឹកភ្នែកមិនលោះ

    ធម្មជាតិល្អស្រស់ដីកោះស្ទឹងអូរ
    ជ្រលងទឹកហូរដងភ្នំព្រឹក្សព្រៃ
    សត្វតូចសត្វធំជ្រកទំអាស្រ័យ
    យើងត្រូវព្រួតដៃការពារអារ៉ែង ។


    នឹកឡើងខ្លោចផ្សា វាសនាអារ៉ែង
    គួរឱ្យចំបែងអារ៉ែងម្លេះទេ
    សូម្បីផ្ទះម៉ែក៏គេដុតដែរ
    តើយើងជាខ្មែរគួរធ្វើម៉េចទៅ ?


    អារ៉ែងទួញសោកវិយោគខ្លោចផ្សា
    ពួកឈ្មួញឫស្យាចង់ពុះអារ៉ែង
    ចង់ចូកជីកចាប់កាប់គាស់ឥតក្រែង
    សូរស្រែកក្ដែងៗជួយអារ៉ែងផង !!!

    ReplyDelete