Monday, 6 October 2014

២២៩-វាចាតាខ្ញុំ


8 comments:

  1. ម៉្ងៃកាត់ម៉្ងៃកោរដូចពាក្យចាស់
    ជួនពិបាកណាស់ជួនធូរស្បើយ
    មិនទៀងទាត់ទេណាចៅអើយ
    នេះហើយេជាធម៌អនិច្ចា !!!

    ReplyDelete
  2. …វាចាតាខ្ញុំ ( បទពាក្យ ៧ ) ...
    ..... ដោយ ហ៊ិម ឆាន់ .....
    មានរូប មានរោគ រាលទន្ទ្រាន
    ជរា រុករាន រឹត រ៉ាំរ៉ៃ
    នាម-រូបប្រួលប្រែតែរាល់ថ្ងៃ
    ជីវិតរួញខ្លីនៅមិនឆ្ងាយ ។
    ជួនពិបាកកាយដៃជើងញ័រ
    គាំងកញ្ចឹងក គ្មានរសាយ
    ចង្កេះជង្គង់លោងទន់ជ្រាយ
    យ៉ាកចិត្តយ៉ាកកាយយ៉ាកទាំងគ្រប់ ។
    ជួនឈឺត្រង់ណេះជួនត្រង់ណោះ
    រសេះរសោះដង្ហើមថប់
    ភ្លេចភ្លាំងភ្លឹកភ្លើមិនគ្រប់ដប់
    ដើរដេកជ្រែងទប់ជ្រុលងីសងាស ។
    លេបថ្នាំកំចាត់ឈឺចុកចាប់
    តែវាយ៉ាកយ៉ាប់ដល់ក្រពះ
    លេបថ្នាំឲ្យញ៉ាំបានឆ្ងាញ់ខ្លះ
    តែជួបប្រទះឈាមឡើងខ្លាំង ។
    ងុយដេកណាស់ដែរតែមិនលក់
    អារម្មណ៍វីវក់អស់កម្លាំង
    លេបថ្នាំដេកលក់បានមួយភាំង
    ភ្ញាក់ឡើងមិងមាំងពិបាកណាស់ ។
    ចៅអើយនេះហើយវ័យជរា
    រូបមានរោគាច្រើនក្រៃក្រាស់
    កុំតែបានធម៌ព្រះជាម្ចាស់
    មិនដឹងប្រែផ្លាស់ទៅយ៉ាងណា ? ។
    ចៅអើយព្រះធម៌ល្អពិសិដ្ឋ
    ដូចទឹកអម្រឹតស្រពកាយា
    ចៅបដិបត្តិតាមបានសុខា
    បញ្ជាក់គោលការណ៍ខ្លួនពឹងខ្លួន ៕

    ReplyDelete
  3. ជួនវាឈឺជើងជួនឈឺដៃ
    ជួននៅពេលថ្ងៃចង់ឲ្យយប់
    ពេលដេកមិនលក់កើតធុញថប់
    ចង់ឲ្យត្រឡប់ទៅថ្ងៃវិញ ។

    ReplyDelete
  4. ចៅអើយចិត្តជន ជរា ចាស់
    ជួនកាលប្ដូរផ្លាស់ជួនវង្វែង
    ចាស់តែខ្លួនទេចិត្តដូចក្មេង
    សូមចៅកុំជ្រេញនឹងតាឡើយ ។

    ReplyDelete
  5. អ្វីៗមិនទៀងតែងប្អូរផ្លាស់
    កាយក្លាយជាចាស់ចិត្តរងកម្ម
    ចិត្តក្លាយដូចក្មេងបួនប្រាំឆ្នាំ
    ចៅអើយថែទាំចិត្តតាផង !!!

    ReplyDelete
  6. ចាស់ដូងចាស់ត្នោតចាស់ឫស្សី
    ប្រយោជន៍ច្រើនក្រៃមិនដូចតា
    នាំតែទោសទុក្ខឥតបានការ
    ចាស់គ្មានខ្លឹមសារចាស់ចាំស្លាប់ ...

    ReplyDelete
  7. ផ្លាស់ប្ដូរហូរហែ អ្វីៗប្រួលប្រែ មិនដូចមុនសោះ
    ចិត្ចទ្រោកកាយទ្រុឌ មោះមុតបាត់អស់ ជួនណាមិនខុស
    ពីក្មេង៤ឆ្នាំ

    ReplyDelete
  8. កាលពីនៅក្មេងកម្លាំងមាន
    តាមិននឹកស្មានថាប្ដូរផ្លាស់
    ឥឡូវដល់ពេលជរាចាស់
    ពិបាកខ្លាំងណាស់បើខ្វះធម៌ !

    ReplyDelete