...ល្អយក បើស្មោកគ្រោគមិនទទួល....... ដោយ ហ៊ិម ឆាន់ ...គេជេរមួយម៉ាត់ យើងខឹងពេកក្តាត់ ជេរដប់ម៉ាត់វិញ គេដើរទៅបាត់ យើងកើតទោម្នេញ ក្តៅរាលពាសពេញភ្លេចមិនបានឡើយ ។ ប្រតិកម្មចិត្ត ច្រើនតែប្រព្រឹត្ត តបដូច្នេះហើយ ជំនូនអាក្រក់ កុំទទួលឡើយ ចិត្តយើងធូរស្បើយ ពីរឿងទោម្នេញ ។ គេជូនជេរយើង យើងទទួលភ្លើង ជេរដប់ម៉ាត់វិញ ចូរគិតមើលចុះ ខាតឬចំណេញ មិនទទួលវិញ សុខសាន្តត្រជាក់ ... ៕ ១០ តុលា ២០១៤ ហ៊ិម ឆាន់
ដើរជាន់អាចម៍ឆ្កែ ខឹងជេរដល់ម៉ែម្ចាស់ឆ្កែឥតស្គាល់ ខឹងមួយព្រឹកធំទុក្ខងំខ្វាយខ្វល់ បើគិតឱ្យដល់តើសមដែរទេ ? ។ហ៊ិម ឆាន់
នេះហើយចំណង ថ្ពក់ទាក់រឹតចងឆ្វាក់ទាក់ញីញាំ ថ្កោលទោសឲ្យទុក្ខ នាំមុខប្រចាំ ជាចំណងកម្ម ដាំពៀរវេរា ។ហ៊ិម ឆាន់
នេះហើយចិត្តយើង គេដៃយើងជើងតតាំងទល់គ្នា ដល់ទីបំផុតបានតែទុក្ខា បង្កើនវេរាមិនអាចរំដោះ ....។ខុសខាតព្រោះខឹង ច្នេះតាំងចិត្តនឹងពង្រឹងស្មារតី ចិត្តមានលំនឹងសឹងល្អប្រពៃ រកស្នៀតតដៃពួកមារសត្រូវ ។ហ៊ិម ឆាន់
ជំនូនឲ្យគេ គេមិនយកទេ ជំនូននេះណា នៅនឹងអ្នកឲ្យជាទ្រព្យអាត្មា មិនបាត់ទៅណាមិនមែនទ្រព្យគេ ។ជេរគេញ៉ាំងៗ គេឥតតតាំងឥតទទួលទេ ពាក្យអសុរោះនេះសងទៅអ្នកជេរ ទុក្ខកើនឡើងទ្វេដល់អ្នកជេរវិញ ។ហ៊ិម ឆាន់
គួរខំសន្សំ អប់រំលត់ដំទាំងកាយទាំងចិត្ត ទាល់តែបានស្ងប់នោះទើបជីវិត ចៀសផុតភ័យភិតជួបធម្មសប្បាយ .... ខឹងតែមួយឆួលល្អពេកហោង កុំខឹងរាប់ម៉ោងនាំទុក្ខាបើមិនខឹងតបល្អថ្លៃថ្លា ចៀសផុតវេរាពៀរលោកិយ ។អរគុណធំ ៗ ដែលយល់ដូចខ្ញុំពីខឹងហើយជេរ គួររៀនជំរះខាត់ពត់ចិត្តទ្វេ រឿងនេះតូចទេម្តេចឡឿយនាំទុក្ខ... ។ហ៊ិម ឆាន់
...ល្អយក បើស្មោកគ្រោគមិនទទួល...
ReplyDelete.... ដោយ ហ៊ិម ឆាន់ ...
គេជេរមួយម៉ាត់ យើងខឹងពេកក្តាត់
ជេរដប់ម៉ាត់វិញ គេដើរទៅបាត់
យើងកើតទោម្នេញ ក្តៅរាលពាសពេញ
ភ្លេចមិនបានឡើយ ។
ប្រតិកម្មចិត្ត ច្រើនតែប្រព្រឹត្ត
តបដូច្នេះហើយ ជំនូនអាក្រក់
កុំទទួលឡើយ ចិត្តយើងធូរស្បើយ
ពីរឿងទោម្នេញ ។
គេជូនជេរយើង យើងទទួលភ្លើង
ជេរដប់ម៉ាត់វិញ ចូរគិតមើលចុះ
ខាតឬចំណេញ មិនទទួលវិញ
សុខសាន្តត្រជាក់ ... ៕
១០ តុលា ២០១៤
ហ៊ិម ឆាន់
ដើរជាន់អាចម៍ឆ្កែ ខឹងជេរដល់ម៉ែ
ReplyDeleteម្ចាស់ឆ្កែឥតស្គាល់ ខឹងមួយព្រឹកធំ
ទុក្ខងំខ្វាយខ្វល់ បើគិតឱ្យដល់
តើសមដែរទេ ? ។
ហ៊ិម ឆាន់
នេះហើយចំណង ថ្ពក់ទាក់រឹតចង
ReplyDeleteឆ្វាក់ទាក់ញីញាំ ថ្កោលទោសឲ្យទុក្ខ
នាំមុខប្រចាំ ជាចំណងកម្ម
ដាំពៀរវេរា ។
ហ៊ិម ឆាន់
នេះហើយចិត្តយើង គេដៃយើងជើង
ReplyDeleteតតាំងទល់គ្នា ដល់ទីបំផុត
បានតែទុក្ខា បង្កើនវេរា
មិនអាចរំដោះ ....។
ខុសខាតព្រោះខឹង ច្នេះតាំងចិត្តនឹង
ពង្រឹងស្មារតី ចិត្តមានលំនឹង
សឹងល្អប្រពៃ រកស្នៀតតដៃ
ពួកមារសត្រូវ ។
ហ៊ិម ឆាន់
ជំនូនឲ្យគេ គេមិនយកទេ
ReplyDeleteជំនូននេះណា នៅនឹងអ្នកឲ្យ
ជាទ្រព្យអាត្មា មិនបាត់ទៅណា
មិនមែនទ្រព្យគេ ។
ជេរគេញ៉ាំងៗ គេឥតតតាំង
ឥតទទួលទេ ពាក្យអសុរោះនេះ
សងទៅអ្នកជេរ ទុក្ខកើនឡើងទ្វេ
ដល់អ្នកជេរវិញ ។
ហ៊ិម ឆាន់
គួរខំសន្សំ អប់រំលត់ដំ
ReplyDeleteទាំងកាយទាំងចិត្ត ទាល់តែបានស្ងប់
នោះទើបជីវិត ចៀសផុតភ័យភិត
ជួបធម្មសប្បាយ ....
ខឹងតែមួយឆួលល្អពេកហោង កុំខឹងរាប់ម៉ោងនាំទុក្ខា
បើមិនខឹងតបល្អថ្លៃថ្លា ចៀសផុតវេរាពៀរលោកិយ ។
អរគុណធំ ៗ ដែលយល់ដូចខ្ញុំ
ពីខឹងហើយជេរ គួររៀនជំរះ
ខាត់ពត់ចិត្តទ្វេ រឿងនេះតូចទេ
ម្តេចឡឿយនាំទុក្ខ... ។
ហ៊ិម ឆាន់