Thursday, 30 October 2014

២៣៣- ចាស់ថាកុំជោរ


5 comments:

  1. …. ចាស់ថាកុំជោរ ....
    ....ដោយ ហ៊ិម ឆាន់ ...
    កុំជោរនឹងវ័យ ថានៅក្មេងខ្ចី
    ស្រស់ស្អាតសង្ហា អ្វីៗមិនទៀង
    សុទ្ធតែអនិច្ចា គួររកធម័អាថ៌
    លាងជំរះចិត្ត ។
    កុំជោរនឹងយស ថាខ្លួនខ្ពង់ខ្ពស់
    ជាងអស់ញាតិមិត្ត សុទ្ធតែអនិច្ចា
    មិននៅឋេរឋិត គួរប្រឹងប្រព្រឹត្ត
    កុសលធម៌ផង ។
    កុំជោរនឹងទ្រព្យ ថាខ្លួនមានភ័ព្វ
    លើសអស់អ្នកផង អុងអាត់អួតអាង
    ឡើងចាងទ្វេដង ធ្វើបុណ្យទានផង
    អ្វីមិនថិតថេរ ។
    កុំជោរនឹងចេះ ដៀលគេមិនខ្មេះ
    ដូចធុងទទេ លោកថាចេះឯង
    ឲ្យក្រែងចេះគេ បើនៅទំនេរ
    រេរកធម៌អាថ៌ ។
    កុំជោរស្រវឹង ថាខ្លួនឯងហ្នឹង
    មិនមានរោគា មានរូបមានរោគ
    ឈឺចាស់ជរា ចុងក្រោយមរណា
    គឺជាការពិត ។
    កុំជោរជួជាតិ កុំឡើយប្រមាទ
    កុំគូរមុនគិត កុំខ្លាំងហួសមាឌ
    កុំឃ្លាតក្រមក្រិត្យ កុំសាងទុច្ចរិត
    កុំជិតជនពាល ៕
    ហ៊ិម ឆាន់

    ReplyDelete
  2. កុំជោរឡើងចាង ដូចក្អាត់ក្អេងក្អាង
    ឡូងឡាងក្នុងក្អម ចោទគេគ្មានក្រែង
    ស ថាក្រហម គេមិនចុះញ៉ាម
    នឹងមនុស្សពាលឡើយ ។

    កុំជោរថាមាន ហើយដើររុករាន
    អាងយសសក្ដា ជិះជាន់គេឯង
    មិនខ្លាចរអារ គង់មានថ្ងៃណា
    បាបនឹងហុចផល ។
    ហ៊ិម ឆាន់

    ReplyDelete
  3. កុំជោរអំនួត ប្រឹងប្រែងខាងអួត
    ថាខ្លួនវាងវៃ អួតឡើងអួតចុះ
    ខុសពាក្យសំដី ព្រោះអីស្នាដៃ
    មិនដូចមាត់ថា ។

    កុំជោរជក់ខ្យល់ ថ្ងៃមួយមកដល់
    បានផលមិនគាប់ នឹងជួបវិបត្តិ
    ជួបរឿងអភ័ព្វ ត្រូវតែប្រញាប់
    កាត់ជោរចោលចេញ ។
    ហ៊ិម ឆាន់

    ReplyDelete
  4. កុំជោរតាមចិត្ត ធ្វើអ្វីត្រូវគិត
    ដល់ផលផ្ដល់ឱ្យ តែធ្វេសប្រហែស
    មុខជាថ្លស់ធ្លោយ គិតមុខគិតក្រោយ
    អាចឱ្យផលល្អ ...

    កុំជោរចេចចាច អាងយសអំណាច
    មិនខ្លាចរឿងបាប ជោរចុះជោរឡើង
    យសនឹងតូចទាប បើសាបពូជបាប
    បានបុណ្យម្ដេចកើត ?

    ReplyDelete
  5. កុំជោរយកឈ្នះមានះចចេស អ្វីពីបរទេសសុទ្ធតែល្អគាប់
    របស់ផងខ្មែរសុទ្ធតែយ៉ាកយ៉ាប់ បន្តុះបង្អាប់តែពូជផងឯង ។

    ReplyDelete