Saturday, 18 October 2014

២៣១- ដៃឆ្វេងដៃស្តាំ


6 comments:

  1. …. ដៃឆ្វេងដៃស្ដាំ....
    ដៃស្តាំតវ៉ា ទូលពិតម្ចាស់ថា
    ដៃស្តាំខ្ញុំនេះ ខិតខំធ្វើការ
    មិនដែលគេចវេះ ព្យាយាមមិនធ្វេស
    ប្រហែសធុញទ្រាន់ ។
    នឿយគ្មានស្រាកស្រាន្ត តែមិនដែលបាន
    ទទួលរង្វាន់ រីឯដៃឆ្វេង
    អលង្ការសោភ័ណ តម្លៃច្រើនពាន់
    លំអកាយា ។
    ចិញ្ចៀនកងដៃ មាសពេជ្រចរណៃ
    ខ្សែនាឡិកា ទំយើខ្លាំងណាស់
    ជំទើតអាត្មា បំផ្លាញថវិកា
    គ្រួសារឥតស្តាយ ។
    ម្ចាស់ចេញវាចា ស្តាំកុំសោកា
    នាំចិត្តខ្វល់ខ្វាយ ស្តាំឯងល្អខ្លឹម
    ឆ្វេងត្រឹមល្អស្រាយ នែបនិត្យជិតកាយ
    រួបរួមគ្រួសារ ។
    ស្តាំល្អស្អាតចិត្ត ដៃឆ្វេងល្អល្អិត
    ស្អាតអង្គកាយា ដៃឆ្វេងល្អក្រៅ
    ស្តាំដៅចរិយា សាមគ្គីធ្វើការ
    គ្រួសារថ្កើងយស ។
    ស្ដាំនៅចាំទេ ? ស្តាំធ្លាប់ថ្នមថែ
    ឆ្វេងដោយស្ម័គ្រស្មោះ គ្រឿងអលង្ការ
    ជួយពាក់ជួយដោះ ធ្វើការស្រួលស្រុះ
    តាមតួនាទី ។
    អរនឹងអ្វីមាន ទើបចិត្តស្ងប់ក្សាន្ត
    ទុក្ខមិនញាំញី មិនគិតពីគ្មាន
    ចិត្តមិនវក់វី ចិត្តនឹងសោភី
    ជួបនិរទុក្ខា ៕
    ដោយ ហ៊ិម ឆាន់

    ReplyDelete
  2. បងប្អូនទាស់គ្នា ដូចជាបើកទ្វារ
    ឱ្យចោរចង្រៃ បើករបងចូល
    ដោយមិនខ្លាចអ្វី ចោរកើតម្ចាស់ដី
    ម្ចាស់ដីជាចោរ .... ។ ហ៊ិម ឆាន់

    តួនាទីខ្លួន ធ្វើដោយមាំមួន
    មិនមានប្រហែល ដឹងខុសត្រូវកែ
    កុំឡើយទ្វេធ្វេស បើរឹងចចេស
    ចោរមានលេសចូល...។

    ReplyDelete
    Replies
    1. ដៃស្តាំម្នាក់ឯង បើអត់ដៃឆ្វេង
      ជួយជ្រែងទប់ទល់ បញ្ហាដោះស្រាយ
      មិនបាននិមល ចង់បានល្អផល
      ត្រូវតែរួមគ្នា ... ។ ហ៊ិម ឆាន់


      ដៃឆ្វេងដៃស្ដាំ ត្រូវការប្រចាំ
      ជួយទៅជួយមក មានមួយអត់មួយ
      ការងារខូចខក ត្រូវតែលៃលក
      ចេះសាមគ្គីគ្នា.....។ ហ៊ិម ឆាន់

      Delete
  3. ដៃតែពីរសោះ ដូចជាកូនភ្លោះ
    រួមរស់វង្សា គួរមានភក្ដី
    ប្រណីមេត្តា អភ័យឱ្យគ្នា
    ពេលមានឆ្គងខុស ។ ហ៊ិម ឆាន់

    ឆ្វេងថ្នមស្តាំថ្នាក់ បងប្អូនពីរនាក់
    រួមរស់វង្សា អាសូរភក្ដី
    ប្រណីមេត្តា អភ័យឱ្យគ្នា
    ពេលមានកំហុស ...។ ហ៊ិម ឆាន់

    បើស្ដាំរបួស ដៃឆ្វេងជំនួស
    ឱ្យសមបំណង ឆ្វេងរបួសវិញ
    ស្ដាំរក្សាគ្រង មិនឱ្យសៅហ្មង
    ដូចបងដូចប្អូន ... ។ ហ៊ិម ឆាន់

    ReplyDelete
  4. Chea Samath
    តែខ្ញុំដៃឆ្វេង មិនមែនញ៉ាំគេង
    ដូចគេថាឡើយ គ្រឿងលម្អខ្លះ
    ធ្ងន់ៗពេកហើយ ទុក្ខធំឥតស្បើយ
    ខ្លាចចោរកាត់ដាច់ ។

    ស្ដាំមានវាសនា កាន់ញ៉ាំអាហារ
    បានស្ទាបច្របាច់ បាស្គាល់ឆ្ញាញ់ល្អ
    ឆ្វេងត្រឹមលាងអាចម៍ ស្អុយស្ទើរប្រកាច់
    ម្តេចស្តាំមិនថា....។

    ReplyDelete
  5. Kang Meas
    ដៃឆ្វេងនិងស្តាំ‌ កុំមើលបំណាំ
    ប្រចាំគ្នីគ្នា មានមួយអត់មួយ
    ច្បាស់ជារុញរា‌ ចាប់ការរួមគ្នា
    ការងារលឿនឆាប់ ។

    សិរី ចន្ទន៍
    ដៃឆ្វេងដៃស្តាំ មានម្រាមម្ខាងប្រាំ
    ប្រយោជន៍ដូចគ្នា បើខ្វះម្ខាងណា
    ក៏មិនល្អជា ផ្គុំត្រូវវេលា
    សមអើយសែនសម។

    កុល ស្ត្រី
    ដៃស្ដាំដៃឆ្វេង គុណសម្បតិផ្សេង
    ពីក្មេងជុំគ្នា ស្ដាំជាពំនឹង
    ពឹងឆ្វេងគ្រប់គ្រា មិនអាចល្អជា បើកំព្រាម្ខាង ។

    ស្ដាំដូចឪពុក ទទួលបន្ទុក
    គ្រប់មុខគ្រប់យ៉ាង ឆ្វេងព្រាបស្មើម្ដាយ
    កាយតែងស្អិតស្អាង សេរីបានសាង
    សំណាងពេកពិត ។

    ឆ្វេងដូចស្ដ្រី ស្ដាំដូចស្វាមី
    ភក្ដីស្នេហ៍ស្និទ្ធ ភរិយាតែងកាយ
    គួរសប្បាយចិត្ត ស្រស់ស្អាតប្រណិត
    បញ្ចពិត្រកល្យាណ ។

    ReplyDelete