…. បេះដូងបងខ្ញុំ….…..ដោយ ហ៊ិម ឆាន់ ....បេះដូងបងខ្ញុំដូចជាដុំពេជ្រ ចាំងឆ្លុះរំលេចនូវធម៌ខន្តីផ្ដាច់ពីមាត់ខ្លួនឲ្យប្អូនឆ្អែតផ្ទៃ ខ្លួនឯងអត់ឆីស្រក់ទឹកនេត្រា ។ បេះដូងបងខ្ញុំដូចជាដុំមាស ចិត្តដាសពេញពាសដោយធម៌មេត្តាអាណិតអាសូរប្អូនដូចមាតា ឬដូចបិតារក្សាបុត្រភ្ងារ ។បេះដូងបងខ្ញុំដូចជាដុំប្រាក់ មេត្រីស្មោះស្ម័គ្រគ្រប់ពេលវេលាបីបមថ្នមថ្នាក់សង្គ្រោះការពារ ពិភក្សរក្សាស្នេហាភក្ដី ។បេះដូងបងខ្ញុំជាដុំកែវកង មានរឿងទ្រូងខ្នងបងរងគ្រោះភ័យប្អូនឱបប្អូនតោងសណ្ដោងយប់ថ្ងៃ តើកម្មពៀរអ្វីព្រាត់មេព្រាត់បា ។លើកដៃបន់ព្រះសំពះមេឃដី សូមឲ្យ ថ្ងៃថ្មីបានឆីអាហារសុំតែឆ្អែតទេមិនលោភឡើយណា គ្រាន់រស់សងពៀរនិងបំណុលកម្ម ។ ដោយ ហ៊ិម ឆាន់
បេះដូងបងខ្ញុំសែនល្អហ្មត់ហ្មងប្អូនចង់ឱបបងឱ្យបានកក់ក្ដៅបងថ្នាក់ថ្នមប្អូនមិនឱ្យហ្មងសៅគ្រប់គ្រងប្អូនពៅដូចជាដុំពេជ្រ ។បេះដូងបងខ្ញុំផ្តុំធម៌សប្បុរសជីវិតប្អូនរស់ព្រោះតែរូបបងលើកដៃសំពះសូមសច្ចាផ្សងសូមជាប្អូនបងសព្វៗជាតិអើយ !
បេះដូងបងខ្ញុំផ្ដុំដោយផលបុណ្យមិនអាចរាប់គុណដែលមានលើប្អូនបើរាប់ប្រមូលបញ្ចូល ក ពូនគុណមិនសាបសូន្យពីចិត្តប្អូនឡើយ ។បេះដូងអ្នកក្រជាកូនកំព្រាលំបាកវេទនាហួសនឹងពោលស្តីគិតខ្លួនគិតប្អូនដែលនៅក្មេងខ្ចីគិតដល់ស្អែកថ្មីបានអ្វីឆីទៅ ?
លី ហួរ បេះដូងបងប្រដូចម្លប់អម្រឹតមេឃក្តៅញើសរឹតពេសពេញរូបកាយសូមប្អូនជ្រក់ចុះដោយក្តីសប្បាយចិត្តកុំជិនណាយព្រោះបងអ្នកបាំង
Koung Hour +កាព្យបេះដូងបងខ្ញុំពីរោះក្រៃគួរឲ្យស្រមៃយប់ថ្ងៃចងចាំទឹកចិត្តភក្តីទោះដីប្រេះស្រាំបេះដូងដោតដាំយូរឆ្នាំពុំភ្លេច។+លោកាលោកិយប្រពៃឧត្តមបេះដូងបងខ្ញុំថ្លៃលើសមាសពេជ្រអនុស្សាវរីយ៍ចាំងគ្រប់ពេលធ្មេចនឹកជាប់ជានិច្ចវេចខ្ចប់ក្នុងកាយ..។ពីរោះកម្សត់ណាស់!..លោកបង Chhann Him
កុល ស្ត្រី រូបភាពជ្រាបន័យស្ដីពីបងកំសត់កន្លងផ្ដោះផ្ដងស័ព្ទអត្ថន័យជ្រាលជ្រៅត្រូវត្រងត្រាប់បានអានបានស្ដាប់ប្រាប់ប្អូនៗ ..ចាស អរគុណណាស់ លោកពូ
…. បេះដូងបងខ្ញុំ….
ReplyDelete…..ដោយ ហ៊ិម ឆាន់ ....
បេះដូងបងខ្ញុំដូចជាដុំពេជ្រ
ចាំងឆ្លុះរំលេចនូវធម៌ខន្តី
ផ្ដាច់ពីមាត់ខ្លួនឲ្យប្អូនឆ្អែតផ្ទៃ
ខ្លួនឯងអត់ឆីស្រក់ទឹកនេត្រា ។
បេះដូងបងខ្ញុំដូចជាដុំមាស
ចិត្តដាសពេញពាសដោយធម៌មេត្តា
អាណិតអាសូរប្អូនដូចមាតា
ឬដូចបិតារក្សាបុត្រភ្ងារ ។
បេះដូងបងខ្ញុំដូចជាដុំប្រាក់
មេត្រីស្មោះស្ម័គ្រគ្រប់ពេលវេលា
បីបមថ្នមថ្នាក់សង្គ្រោះការពារ
ពិភក្សរក្សាស្នេហាភក្ដី ។
បេះដូងបងខ្ញុំជាដុំកែវកង
មានរឿងទ្រូងខ្នងបងរងគ្រោះភ័យ
ប្អូនឱបប្អូនតោងសណ្ដោងយប់ថ្ងៃ
តើកម្មពៀរអ្វីព្រាត់មេព្រាត់បា ។
លើកដៃបន់ព្រះសំពះមេឃដី
សូមឲ្យ ថ្ងៃថ្មីបានឆីអាហារ
សុំតែឆ្អែតទេមិនលោភឡើយណា
គ្រាន់រស់សងពៀរនិងបំណុលកម្ម ។
ដោយ ហ៊ិម ឆាន់
បេះដូងបងខ្ញុំសែនល្អហ្មត់ហ្មង
ReplyDeleteប្អូនចង់ឱបបងឱ្យបានកក់ក្ដៅ
បងថ្នាក់ថ្នមប្អូនមិនឱ្យហ្មងសៅ
គ្រប់គ្រងប្អូនពៅដូចជាដុំពេជ្រ ។
បេះដូងបងខ្ញុំផ្តុំធម៌សប្បុរស
ជីវិតប្អូនរស់ព្រោះតែរូបបង
លើកដៃសំពះសូមសច្ចាផ្សង
សូមជាប្អូនបងសព្វៗជាតិអើយ !
បេះដូងបងខ្ញុំផ្ដុំដោយផលបុណ្យ
ReplyDeleteមិនអាចរាប់គុណដែលមានលើប្អូន
បើរាប់ប្រមូលបញ្ចូល ក ពូន
គុណមិនសាបសូន្យពីចិត្តប្អូនឡើយ ។
បេះដូងអ្នកក្រជាកូនកំព្រា
លំបាកវេទនាហួសនឹងពោលស្តី
គិតខ្លួនគិតប្អូនដែលនៅក្មេងខ្ចី
គិតដល់ស្អែកថ្មីបានអ្វីឆីទៅ ?
លី ហួរ បេះដូងបងប្រដូចម្លប់អម្រឹត
ReplyDeleteមេឃក្តៅញើសរឹតពេសពេញរូបកាយ
សូមប្អូនជ្រក់ចុះដោយក្តីសប្បាយ
ចិត្តកុំជិនណាយព្រោះបងអ្នកបាំង
Koung Hour +កាព្យបេះដូងបងខ្ញុំពីរោះក្រៃ
ReplyDeleteគួរឲ្យស្រមៃយប់ថ្ងៃចងចាំ
ទឹកចិត្តភក្តីទោះដីប្រេះស្រាំ
បេះដូងដោតដាំយូរឆ្នាំពុំភ្លេច។
+លោកាលោកិយប្រពៃឧត្តម
បេះដូងបងខ្ញុំថ្លៃលើសមាសពេជ្រ
អនុស្សាវរីយ៍ចាំងគ្រប់ពេលធ្មេច
នឹកជាប់ជានិច្ចវេចខ្ចប់ក្នុងកាយ..។
ពីរោះកម្សត់ណាស់!..លោកបង Chhann Him
កុល ស្ត្រី រូបភាពជ្រាបន័យស្ដីពីបង
ReplyDeleteកំសត់កន្លងផ្ដោះផ្ដងស័ព្ទ
អត្ថន័យជ្រាលជ្រៅត្រូវត្រងត្រាប់
បានអានបានស្ដាប់ប្រាប់ប្អូនៗ ..
ចាស អរគុណណាស់ លោកពូ