Wednesday, 1 October 2014

២២៧-សូមលាមួយរយៈ


3 comments:

  1. ...សូមលាមួយរយៈ...
    ...ដោយ ហ៊ិម ឆាន់ ...
    សូមលាធម្មមិត្ត
    ទោះនៅជិតឬនៅឆ្ងាយ
    លាទាំងក្តីអាល័យ
    លា ១០ ថ្ងៃ ធ្វើកម្មដ្ឋាន ។
    ធ្វើធម្មបដិបត្តិ
    លាងកំចាត់ពិសពីប្រាណ
    កិលេសក្នុងសន្តាន
    ដុតកោសច្រានឲ្យស្តើងស្វិត ។
    ទៅឆ្ងាយពីសង្គម
    ប្រឹងអប់រំកាយនិងចិត្ត
    ទោះមិនបានប្រណីត
    តែខំខិតមិនរាយមាយ ។
    ១០ ថ្ងៃបិទវាចា
    សីលរក្សាមិនឲ្យធ្លាយ
    សង្រួមចិត្តនិងកាយ
    ឲ្យសប្បាយនៅក្នុងធម៌ ៕

    ReplyDelete
  2. ឆ្ងាយពីមិត្តញាតិឃ្លាតពីសង្គម
    រស់នៅលើភ្នំរយៈ១០ថ្ងៃ
    គ្មានទេហ្វេសប៊ុកគ្មានទូរស័ព្ទដៃ
    កាន់សីលប្រាំបីក្នុងអរិយស្ងាត់ ។
    ឥតមានទូរទស្សន៍ឥតនិយាយស្ដី
    វីរិយៈខន្តីបរិយត្តិបដិបត្តិ
    ឥតប៉ះពាល់កាយឲ្យខុសបញ្ញត្តិ
    ស្ងៀមស្ងប់សែនស្ងាត់កាយចិត្តសង្រួម ។

    ReplyDelete
  3. ពីក្មេងខ្ញុំលាងតែកាយក្រៅ
    កាយក្នុងដំបៅខ្មៅមន្ទិល
    ពេលចាស់ផ្លាស់ចិត្តដ្បិតស្គាល់សីល
    លាងពិសគំរឹលខាងក្នុងម្តង ....

    ReplyDelete