២២៧- សូមអនុមោទនា... ដោយ ហ៊ិម ឆាន់្ ...ឆ្ងាយពីមិត្តញាតិឃ្លាតពីសង្គម រស់នៅលើភ្នំសម្ងំដប់ថ្ងៃគ្មានទេហ្វេសប៊ុកគ្មានទូរស័ព្ទដៃ កាន់សីលប្រាំបីក្នុងអរិយស្ងាត់ ។សំរាំងតាំងចិត្តឥតនិយាយស្ដី វីរិយៈខន្តីបរិយត្តិបដិបត្តិសីលបរិសុទ្ធស្អាតមិនឃ្លាតបញ្ញត្តិ ស្ងៀមស្ងប់សែនស្ងាត់សង្រួមខ្លាំងណាស់ ។ សន្សំបន្ទុំព្រហ្មចរិយា ចិត្តកើនជ្រះថ្លានឹងសាសនាព្រះ តស៊ូកំចាត់កាត់ក្ដិចជម្រះ អស្មិ មានះ ទិដ្ឋិ ឧបាទាន ។កើតមានហិរិនិងឱត្តប្បៈ បដិបត្តិស្មោះស្ម័គ្រតាមព្រះទ្រង់ញាណព្រះត្រៃសិក្ខាអមតៈធម្មយាន ទីពឹងឆ្លងស្ពានវាលវដ្ដសង្សារ ។ប្រគេនជូនបុណ្យទុនសន្សំទុក ដល់មិត្តហ្វេសប៊ុកសូមអនុមោទនាយកចំណែកបុណ្យឲ្យស្មើៗគ្នា កសាងនាវាពារព្យុះលោកធម៌ ៕!!! សូមអនុមោទនា !!! ៣០ កញ្ញា ២០១៤
សូមមោទនាបុណ្យជាទីពំនឹងកំចាត់កំហឹងលោភៈទោសៈបង្កើនមេត្តានិងសុឆន្ទៈសូមរួចពីធ្នាក់អន្ទាក់ពួកមារ ។
សូមបុណ្យជួយផ្ដល់កុសលពិសេសជំរះកិលេសដែលដក់ក្នុងចិត្តកើនមេត្តាធម៌អាសូរអាណិតវាចាកាយចិត្តស្តិតនៅក្នុងធម៌ ។
២២៧- សូមអនុមោទនា
ReplyDelete... ដោយ ហ៊ិម ឆាន់្ ...
ឆ្ងាយពីមិត្តញាតិឃ្លាតពីសង្គម
រស់នៅលើភ្នំសម្ងំដប់ថ្ងៃ
គ្មានទេហ្វេសប៊ុកគ្មានទូរស័ព្ទដៃ
កាន់សីលប្រាំបីក្នុងអរិយស្ងាត់ ។
សំរាំងតាំងចិត្តឥតនិយាយស្ដី
វីរិយៈខន្តីបរិយត្តិបដិបត្តិ
សីលបរិសុទ្ធស្អាតមិនឃ្លាតបញ្ញត្តិ
ស្ងៀមស្ងប់សែនស្ងាត់សង្រួមខ្លាំងណាស់ ។
សន្សំបន្ទុំព្រហ្មចរិយា
ចិត្តកើនជ្រះថ្លានឹងសាសនាព្រះ
តស៊ូកំចាត់កាត់ក្ដិចជម្រះ
អស្មិ មានះ ទិដ្ឋិ ឧបាទាន ។
កើតមានហិរិនិងឱត្តប្បៈ
បដិបត្តិស្មោះស្ម័គ្រតាមព្រះទ្រង់ញាណ
ព្រះត្រៃសិក្ខាអមតៈធម្មយាន
ទីពឹងឆ្លងស្ពានវាលវដ្ដសង្សារ ។
ប្រគេនជូនបុណ្យទុនសន្សំទុក
ដល់មិត្តហ្វេសប៊ុកសូមអនុមោទនា
យកចំណែកបុណ្យឲ្យស្មើៗគ្នា
កសាងនាវាពារព្យុះលោកធម៌ ៕
!!! សូមអនុមោទនា !!!
៣០ កញ្ញា ២០១៤
សូមមោទនាបុណ្យជាទីពំនឹង
ReplyDeleteកំចាត់កំហឹងលោភៈទោសៈ
បង្កើនមេត្តានិងសុឆន្ទៈ
សូមរួចពីធ្នាក់អន្ទាក់ពួកមារ ។
សូមបុណ្យជួយផ្ដល់កុសលពិសេស
ReplyDeleteជំរះកិលេសដែលដក់ក្នុងចិត្ត
កើនមេត្តាធម៌អាសូរអាណិត
វាចាកាយចិត្តស្តិតនៅក្នុងធម៌ ។