Wednesday, 25 June 2014

២០៣-ធ្វើបុណ្យអត់ប្រាក់


1 comment:

  1. ... ធ្វើបុណ្យអត់ប្រាក់ ... បទកាកគតិ
    .... ដោយ ហ៊ិម ឆាន់ ....
    កាយជាមនុស្សា ចិត្តជាទេវតា
    ករុណាប្រណី អនុគ្រោះសន្តោស
    ប្រោសជួយដោះភ័យ ឆន្ទៈប្រពៃ
    មិនងាយរកបាន ។ សម្បត្តិយសក្រ
    តែចិត្តបវរ ល្អហួសការស្មាន
    មេត្តាដុះស្អិត ស្ថិតក្នុងសន្តាន
    ដុល្លារមិនមាន តែច្រើនដោយបុណ្យ ។
    គំរូដ៏ល្អ អ្នកមានជួយក្រ
    ខ្លាំងជួយអ្នកអន់ មានយសជួយយោង
    អ្នកតូចទាបទន់ សង្គមសុខសន់ (១)
    តិភាព(២)ផុតភ័យ ៕
    (១) (២ )= សន្តិភាព
    ដោយ ហ៊ិម ឆាន់ ២៤ មិថុនា ២០១៤

    ReplyDelete