ដុំបាយពុកម៉ែ ( បទពាក្យ ៨ )…… ដោយ ហ៊ិម ឆាន់ ……ពំនូតដុំបាយអ្នកម្តាយបញ្ចុក កូនសន្សំទុកជាប់ក្នុងចិន្តាជាពំនូតបាយបូកនឹងមេត្តា ផ្សំនិងករុណាស្នេហាភក្តី ។ពំនូតដុំបាយដែលពុកបញ្ចុក កូនចារឆ្លាក់ទុកនៅក្នុងហឫទ័យបាយបានពីញើសឈាមពុករាល់ថ្ងៃ តស៊ូខន្តីប្រណីស្ម័គ្រស្មោះ ។ពំនូតដុំបាយតាយាយផងខ្ញុំ ចម្រើនកើនកុំផ្តុំធម៌សប្បុរសដុំបាយអាណិតដិតដោយសន្តោស ឲ្យចៅស្គាល់ខុសបណ្តុះផ្លូវបុណ្យ ។ ពំនូតដុំបាយបង មីង អ៊ំ ពូ លាយចិត្តអាសូរអាណិតផ្ដិតគុណខ្ញុំបន្ទន់កាយស្វាធ្យាយពុទ្ធមន្ត សូមព្រះគុណធ្ងន់សុខនិរន្តរ៍អើយ ៕ ដោយ ហ៊ិម ឆាន់ ២៥ មិថុនា ២០១៤
ដុំបាយពុកម៉ែ ( បទពាក្យ ៨ )
ReplyDelete…… ដោយ ហ៊ិម ឆាន់ ……
ពំនូតដុំបាយអ្នកម្តាយបញ្ចុក
កូនសន្សំទុកជាប់ក្នុងចិន្តា
ជាពំនូតបាយបូកនឹងមេត្តា
ផ្សំនិងករុណាស្នេហាភក្តី ។
ពំនូតដុំបាយដែលពុកបញ្ចុក
កូនចារឆ្លាក់ទុកនៅក្នុងហឫទ័យ
បាយបានពីញើសឈាមពុករាល់ថ្ងៃ
តស៊ូខន្តីប្រណីស្ម័គ្រស្មោះ ។
ពំនូតដុំបាយតាយាយផងខ្ញុំ
ចម្រើនកើនកុំផ្តុំធម៌សប្បុរស
ដុំបាយអាណិតដិតដោយសន្តោស
ឲ្យចៅស្គាល់ខុសបណ្តុះផ្លូវបុណ្យ ។
ពំនូតដុំបាយបង មីង អ៊ំ ពូ
លាយចិត្តអាសូរអាណិតផ្ដិតគុណ
ខ្ញុំបន្ទន់កាយស្វាធ្យាយពុទ្ធមន្ត
សូមព្រះគុណធ្ងន់សុខនិរន្តរ៍អើយ ៕
ដោយ ហ៊ិម ឆាន់ ២៥ មិថុនា ២០១៤