..... ព្រះធម្មរស ..... ... ដោយ ហ៊ិម ឆាន់ ...សីល សមាធិ ហើយនិងបញ្ញា ជាត្រៃសិក្ខាអស្ចារ្យបំផុតសីលជម្រះចិត្តប្រណីតវិសុទ្ធ ជាគ្រឹះមាំមុតដុតលត់ចិត្តកាយ ។សមាធិល្អ ក គុណធម៌ឯកកាយចិត្តស្ងប់ប្លែកពិបាកបរិយាយស្រិបៗហូរស្រោចស្រៀវស្រើបសព្វកាយសុខស្រួលរសាយឆ្ងាយផុតកង្វល់ ។កាយមានពន្លឺត្រជាក់ស្ងប់សុខស្រាលស្រួលស្រណុកក្សេមក្សាន្តនិមលមានតែបដិបត្តិទើបស្គាល់ដឹងយល់ ទទួលល្អផលពីព្រះធម្មា ។រលត់ហើយកើត កើតហើយរលត់ គ្មានអ្វីប្រាកដសុទ្ធតែអនិច្ចាឃើញទុក្ខឃើញសុខឃើញអនត្តាបណ្តុះបញ្ញាកាប់ឆ្ការមោហៈ ។ព្រះធម៌បដិបត្តិកំចាត់ទុក្ខសោក ដឹកនាំសត្វលោកជ្រកសម្មាមគ្គសុខក្នុងលោកីយ៍ច្នៃលោកុត្តរៈ បដិបត្តិស្មោះស្ម័គ្រវដ្ដៈឈប់វិល ៕ ថ្ងៃទី ៤ មិថុនា ២០១៤
..... ព្រះធម្មរស .....
ReplyDelete... ដោយ ហ៊ិម ឆាន់ ...
សីល សមាធិ ហើយនិងបញ្ញា
ជាត្រៃសិក្ខាអស្ចារ្យបំផុត
សីលជម្រះចិត្តប្រណីតវិសុទ្ធ
ជាគ្រឹះមាំមុតដុតលត់ចិត្តកាយ ។
សមាធិល្អ ក គុណធម៌ឯក
កាយចិត្តស្ងប់ប្លែកពិបាកបរិយាយ
ស្រិបៗហូរស្រោចស្រៀវស្រើបសព្វកាយ
សុខស្រួលរសាយឆ្ងាយផុតកង្វល់ ។
កាយមានពន្លឺត្រជាក់ស្ងប់សុខ
ស្រាលស្រួលស្រណុកក្សេមក្សាន្តនិមល
មានតែបដិបត្តិទើបស្គាល់ដឹងយល់
ទទួលល្អផលពីព្រះធម្មា ។
រលត់ហើយកើត កើតហើយរលត់
គ្មានអ្វីប្រាកដសុទ្ធតែអនិច្ចា
ឃើញទុក្ខឃើញសុខឃើញអនត្តា
បណ្តុះបញ្ញាកាប់ឆ្ការមោហៈ ។
ព្រះធម៌បដិបត្តិកំចាត់ទុក្ខសោក
ដឹកនាំសត្វលោកជ្រកសម្មាមគ្គ
សុខក្នុងលោកីយ៍ច្នៃលោកុត្តរៈ
បដិបត្តិស្មោះស្ម័គ្រវដ្ដៈឈប់វិល ៕
ថ្ងៃទី ៤ មិថុនា ២០១៤