Friday, 13 June 2014

២០០- ទេវតាសូមខ្មាស


1 comment:

  1. ... ទេវតាសូមខ្មាស (បទពាក្យ ៨ ) ...
    ....... ដោយ ហ៊ិម ឆាន់ .......
    ចៅៗយាយតាទេវតាសូមខ្មាស
    របស់ប្រើប្រាស់សុទ្ធទិព្វទាំងអស់
    ដាំបាយអត់ភ្លើងមិនយ៉ាករកឧស
    ចង្កៀងចន្លុះចៅខ្លះលែងស្គាល់ ។
    ចៅៗយាយតាមានទិព្វចក្ខុ
    រឿងរ៉ាវលាក់មុខ FACEBOOK ដោះទ័ល
    ជួបរឿងស្មុគស្មាញសូញសាញពិភាល់
    ONLINE ភ្លាមដល់ជួយដោះបញ្ហា ។
    ចៅៗយាយតាមានត្រចៀកទិព្វ
    IPHONE ដាក់ផ្អឹបនឹងសោតទ្វារ
    ទោះ CALL ពីខេត្តយក្ស ប្រេត ទេវតា
    ស្តាប់ឮដូចគ្នាទោះនៅឆ្ងាយជិត ។
    ចៅៗយាយតាTEXTO ពីអាយ
    បញ្ជូនដល់នាយដូចទេពនិមិត្ត
    ចុចភ្លាមឃើញភ្លែតរហ័សទាន់ចិត្ត
    យាយតាល្ងង់ល្ងិតរៀនមិនចេះសោះ ។
    ប្រដាប់ប្រើប្រាស់ទេវតាខ្មាសចៅ
    ក្មេងប្រាជ្ញចាស់ខ្លៅចៅត្រូវសប្បុរស
    មេត្តាករុណាចិន្តាសន្តោស
    ខឹងខាតខូចខុសត្រូវរស់ក្នុងធម៌ ៕
    ដោយ ឧបាសក ហ៊ិម ឆាន់
    ថ្ងៃទី ៥ មិថុនា ២០១៤

    ReplyDelete