.... ឆ្កួតសម័យថ្មី? (បទពាក្យ ៧ ).........ដោយ ហ៊ិម ឆាន់ .......LIKE ឬ COMMENT ជួនកាល SHARE រំលែកចែកគ្នាបន្តផ្សាយជូនញាតិបងប្អូនមិត្តជិតឆ្ងាយ នេះហើយសប្បាយលេង FACEBOOK ។ឆ្ងាយគ្នាម៉ឺនយោជន៍ដូចនៅជិត ក្លាយទៅជាមិត្តឥតស្គាល់មុខសរសេរឆ្លើយឆ្លងសួរសុខទុក្ខ កែរោគអផ្សុកទុក្ខបានក្សាន្ត ។ បង្ហោះរូបភាពតាមត្រូវការ ផ្សព្វផ្សាយធម៌អាថ៌ព្រះទ្រង់ញាណផ្សព្វផ្សាយកំណាព្យកាព្យទិទាន ផ្សាយពត៌មានទាន់ហេតុការណ៍ ។មនុស្សមួយរយកោដិលើផែនដី ចូលលេងរាល់ថ្ងៃតាមប្រាថ្នាខានលេងមួយថ្ងៃព្រួយចិន្តា ឆ្កួតទេដឹងរ៉ាអាត្មាខ្ញុំ ? ។បុរាណាចារ្យថាឆ្កួតបី ឆ្កួតល្បែងស្រាស្រីរងទុក្ខធំខានចូល FACEBOOK ទុក្ខក្រៀមក្រំ នេះហើយឆ្កួតខ្ញុំក្នុងយុគថ្មី ។ចង់ណាស់ចូលលេងវង្វេងឈ្លក់ ញៀនញ៉ាមញីញក់វក់យប់ថ្ងៃ ចោទជាចំណោទក្នុងហឫទ័យ ឆ្កួតសម័យថ្មី ឆ្កួត FACEBOOK ? ៕ ដោយ ហ៊ិម ឆាន់១ កោដិ = ១០ លាន អ្នកលេង FB មាន 1 230 000 000 ( កំណត់ហេតុ ពី WIKIPEDIA : នៅថ្ងៃទី ១ មិថុនា ២០១៤ )
មួយថ្ងៃលេងល្បែងតែមួយដងញាតិមិត្តប្អូនបងថាឆ្កួតឡប់បើលេង Facebook លេងថ្ងៃយប់តើអាចបង្គ្រប់ឆ្កួតបួនបានទេ ?
.... ឆ្កួតសម័យថ្មី? (បទពាក្យ ៧ )...
ReplyDelete......ដោយ ហ៊ិម ឆាន់ .......
LIKE ឬ COMMENT ជួនកាល SHARE
រំលែកចែកគ្នាបន្តផ្សាយ
ជូនញាតិបងប្អូនមិត្តជិតឆ្ងាយ
នេះហើយសប្បាយលេង FACEBOOK ។
ឆ្ងាយគ្នាម៉ឺនយោជន៍ដូចនៅជិត
ក្លាយទៅជាមិត្តឥតស្គាល់មុខ
សរសេរឆ្លើយឆ្លងសួរសុខទុក្ខ
កែរោគអផ្សុកទុក្ខបានក្សាន្ត ។
បង្ហោះរូបភាពតាមត្រូវការ
ផ្សព្វផ្សាយធម៌អាថ៌ព្រះទ្រង់ញាណ
ផ្សព្វផ្សាយកំណាព្យកាព្យទិទាន
ផ្សាយពត៌មានទាន់ហេតុការណ៍ ។
មនុស្សមួយរយកោដិលើផែនដី
ចូលលេងរាល់ថ្ងៃតាមប្រាថ្នា
ខានលេងមួយថ្ងៃព្រួយចិន្តា
ឆ្កួតទេដឹងរ៉ាអាត្មាខ្ញុំ ? ។
បុរាណាចារ្យថាឆ្កួតបី
ឆ្កួតល្បែងស្រាស្រីរងទុក្ខធំ
ខានចូល FACEBOOK ទុក្ខក្រៀមក្រំ
នេះហើយឆ្កួតខ្ញុំក្នុងយុគថ្មី ។
ចង់ណាស់ចូលលេងវង្វេងឈ្លក់
ញៀនញ៉ាមញីញក់វក់យប់ថ្ងៃ
ចោទជាចំណោទក្នុងហឫទ័យ
ឆ្កួតសម័យថ្មី ឆ្កួត FACEBOOK ? ៕
ដោយ ហ៊ិម ឆាន់
១ កោដិ = ១០ លាន
អ្នកលេង FB មាន 1 230 000 000 ( កំណត់ហេតុ ពី WIKIPEDIA : នៅថ្ងៃទី ១ មិថុនា ២០១៤ )
មួយថ្ងៃលេងល្បែងតែមួយដង
ReplyDeleteញាតិមិត្តប្អូនបងថាឆ្កួតឡប់
បើលេង Facebook លេងថ្ងៃយប់
តើអាចបង្គ្រប់ឆ្កួតបួនបានទេ ?